Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យឯកទេសបង្ហាញពីបច្ចេកវិទ្យា អង់ដូស្កុបពីខ្ពស់បំផុត

spot_img

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា សិក្ខាសាលាសិក្ខាសាលាស្ដី អំពីវិទ្យាសាស្រ្ត នៃការធ្វើអង់ដូស្កូប ពិតជាមានសារសំខាន់ណាស់ ព្រោះដោយសារប្រទេសជប៉ុន ដែលជាប្រទេសដែលមានបច្ចេកវិទ្យា អង់ដូស្កុបពីខ្ពស់​បំផុត ហើយក៏បញ្ជាក់នូវ សាមគ្គីភាព យ៉ាងស្អិតល្មួត រវាងភាគីមិត្តប្រទេសជប៉ុន-កម្ពុជា បន្ថែមលើសពីបទបង្ហាញជាទ្រឹស្ដី ការបង្ហាញអនុវត្តន៍នឹងត្រូវបានធ្វើឡើង ពីសំណាក់ក្រុមគ្រូពេទ្យឯកទេស ដែលនេះសុទ្ធសឹងជាគុណ ប្រយោជន៍ទ្វេដង ទៅលើការពន្យល់ឲ្យកាន់តែច្បាស់ និងប្រសិទ្ធភាពខ្ពស់។

ថ្លែងក្នុងសិក្ខាសាលានេះ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា​ភិបាល បានថ្លែងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយព្រមទាំងផ្លាស់ប្ដូរនូវវីធីសាស្ត្រ បទពិសោធន៍ ក្នុងការពិនិត្យ ព្យាបាល និងការថែទាំ បែបវិទ្យាសាស្ត្រ នៃការធ្វើអង់ដូស្កូ ពីដែលមានប្រសិទ្ធភាពខ្ពស់ធានា បាននូវគុណភាពទំនុកចិត្ត សម្រាប់អ្នកជំងឺ ដែលមកទទួលសេវា សុខុមាលភាពមន្ទីរពេទ្យ។

លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកកាល់ម៉ែត បានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលមន្ទីរពេទ្យ​កាល់ម៉ែត បានរៀបចំសិក្ខាសាលា ដ៏មានសារសំខាន់នេះឡើង ក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នា ទៅវិញទៅ​មក និងការផ្ទេរចំណេះដឹងថ្មីៗ ដូចជាការផ្លាស់ប្ដូរនូវបច្ចេកវិទ្យា ព្យាបាលទំនើប នឹងរហ័ស លើអ្នកជំងឺថ្លើម ក្រពះ ពោះវៀន នៅទូទាំងប្រទេសកម្ពុជា។

លោកសាស្ដ្រាចារ្យ បន្ដទៀតថា តែងតែព្យាយាមរក និងអនុវត្តនូវយុទ្ធសាស្ត្រជាច្រើន ដែលអាចផ្ដល់ការព្យាបាលដ៏ប្រសើរបំផុត តាមដែលអាចធ្វើទៅបាន ព្រោះការស្វែងរក រោគវិនិច្ឆ័យដំបូង នៃជំងឺមហារីក ថ្លើម ក្រពះ ពោះ​វៀន និងការព្យាបាលទាន់ពេល មានតួនាទីសំខាន់ នៅក្នុងការដោះស្រាយបន្ទក់ថែទាំដ៏ធ្ងន់ធ្ងរនេះ។ ហេតុនេះហើយ យើងអាចជួយកាត់បន្ថយ បានយ៉ាងច្រើន នូវបន្ទុកដ៏ធ្ងន់ធ្ងរ របស់ក្រុមគ្រួសារអ្នកជំងឺ និងសង្គមជាតិ ប្រសិនបើយើងអនុវត្តបានត្រឹមត្រូវ។ ចំណែកឯ ការវិវត្តន៍នៃបច្ចេកវិទ្យាថ្មី និងទំនើបកម្មផ្នែកសម្ភារៈ អង់ដូស្កុបពីវិញ បានធ្វើឲ្យការស្វែងរករោគវិនិច្ឆ័យដំបូង និងការព្យាបាលជំងឺមហារីកថ្លើម ក្រពះ ពោះវៀន បានកាន់តែទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ជាងមុនថែមទៀត៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×