Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ត្រួតពិនិត្យការដ្ឋានសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ស្ថិតនៅភូមិបឹង​ឃុន​ឆាង

spot_img

​កោះកុង​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ព្រឹក​ថ្ងៃ ទី ១៦ ខែមករា ឆ្នាំ ២០២១ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការដ្ឋាន សាងសង់ ស្តូប អនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ស្ថិត នៅ ភូមិ បឹង​ឃុន​ឆាង សង្កាត់ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ដោយមាន​ការអញ្ជើញ​អមដំណើរ​ដោយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ជាច្រើនរូប​ទៀត។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ សាងសង់ឡើង​តាម​គំរូ​ប្លង់គោល​មាន​ឃឿន​៤​ជ្រុង ទទឹង​ប្រវែង​៦៦​ម៉ែត្រ កម្ពស់​៤៣​ម៉ែត្រ ហើយ​ទីធ្លា បរិវេណ​ស្តូប​អនុ​ស្សាយ៍​នយោបាយ​ឈ្នះ ឈ្នះ ក៏មាន​សាងសង់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​បន្ថែម​ជាមួយគ្នា​ផងដែរ សម្រាប់​វប្បធម៌ សាសនា ទេសចរណ៍ និង​ចំណតរថយន្ត ដើម្បី​ការសិក្សា​ស្រាវជ្រាវ និង​ទេសចរណ៍​កំសាន្ត​របស់​ពលរដ្ឋ​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា ការសាងសង់​ស្តូប​អនុស្សាវរីយ៍​ឈ្នះ ឈ្នះ ដើម្បី​រំលឹក​គុណ​ដល់​វីរបុរស​ជំនាន់​មុនៗ ដែល​បាន​លះបង់​អាយុជីវិត​ដើម្បី​បូរណភាព​ទឹកដី​ការពារ​មាតុភូមិ​ប្រទេសជាតិ ក្នុង​យុគ្គសម័យ​ភ្លើងសង្គ្រាម​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ឱ្យដឹងទៀតថា ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ ឈ្នះ នេះ សាងសង់ឡើង ក្រោម​ការឧបត្ថម្ភ​ពី​សប្បុរសជន​នានា​ទាំងស្រុង មិន​ចំណាយ​ថ​វិក​ស​របស់​រដ្ឋ​ទេ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×