Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ “​វ៉ាក់សាំង​ដែល​នឹង​ចាក់​លើកទីមួយ​និង​មុនគេ​គឺ​រូប​ខ្ញុំព្រះករុណាខ្ញុំ​”

spot_img

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាសជូន​ជនរួមជាតិ​ថា សម្តេច​នឹង​ចាក់​វ៉ាក់សាំង​ដែល​ជំនួយ​របស់​មិត្ត​ចិន​មុនគេ ដើម្បី​ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង និង​ជំរុញ​ចលនា​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែមករា​ឆ្នាំ​២០២១​នេះ ទាំងស្រុង​យ៉ាង​ដូច្នេះ​ថា “​ពីរ​ថ្ងៃ​មុននេះ​ខ្ញុំព្រះករុណាខ្ញុំ​បានទូល​ប្រគេន​និង​ជំរាបជូន​បងប្អូន​ជនរួមជាតិ​
​យើង​ហើយ​ថា​យើង​បានទទួល​ពី​សាធារណរ​ដ្ឋ​ប្រជាមានិត​ចិន​នូវ​ជំនួយ​វ៉ាក់សាំង​លើកដំបូង​ចំនួន​១​លាន​ដូ​ស​។​
​ថ្ងៃនេះ​ដើម្បី​បង្កើត​នូវ​ជំនឿ​ទុកចិត្ត​លើ​វ៉ាក់សាំង​និង​ជំរុញ​ចលនា​ប្រយុទ្ធប្រឆាំង​កូ​វីដ​១៩​ខ្ញុំព្រះករុណាខ្ញុំ​សូម​ប្រកាសថា​
​វ៉ាក់សាំង​ដែល​នឹង​ចាក់​លើកទីមួយ​និង​មុនគេ​គឺ​រូប​ខ្ញុំព្រះករុណាខ្ញុំ​នេះ​តែម្តង​។ ខ្ញុំព្រះករុណាខ្ញុំ​ត្រូវតែ​ស្ថិតនៅ​ខ្សែត្រៀម​ជួរមុខ​ដែលជា​ទម្លាប់​ធម្មតា​រប​ស់​ខ្ញុំព្រះករុណាខ្ញុំ​រាប់សិប​ឆ្នាំ​មកហើយ​។ អរគុណ​សន្តិភាព​!​អរគុណ​នយោបាយ​ឈ្នះ ឈ្នះ ! “៕ រក្សា​សិទ្ធិ​ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×