Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​១៥​គ្រួសារ ជាមួយនឹង​តំណាង​ធនាគារ​កាណាឌីយ៉ា​ប្រចាំខេត្ត​ប៉ៃលិន រយៈពេល​១៥​ឆ្នាំ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ ក្រៅ​ប្រព័ន្ធតុលាការ​

spot_img

​ប៉ៃលិន ៖ វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​១៥​គ្រួសារ ជាមួយនឹង​តំណាង​ធនាគារ​កាណាឌីយ៉ា​ប្រចាំខេត្ត​ប៉ៃលិន ដែល​កើតឡើង​ដោយសារ​មាន​បុគ្គល​អាក្រក់ បាន​លួច​ធ្វើ​ប្លង់​លើដី​ប្រជាពលរដ្ឋ ហើយ​បន្ទាប់មក​យកទៅ​បញ្ចាំ​ធនាគារ ដែល​ពលរដ្ឋ​មានការ​ប្តឹងតវ៉ា​អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ក្រៅ​ប្រព័ន្ធតុលាការ​ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​។​

​លោក​ដួង តារា ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​សរសេរ​សារ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ​ថា អរគុណ​សន្តិភាព នឹករ​ឮ​ក​បងប្អូន​អ្នក​ប៉ៃលិន​។ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ខ្ញុំ​បាន​ចុះទៅ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ឈរលើ​គោលការណ៍​ឈ្នះ​ឈ្នះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ឈានដល់​ចុះកិច្ចសន្យា​សះជា បញ្ចប់​វិវាទ​ជា​ស្ថាពរ​រវាង​ប្រជាពលរដ្ឋ​១៥​គ្រួសារ ជាមួយនឹង​តំណាង​ធនាគារ​កាណាឌីយ៉ា​ប្រចាំខេត្ត​ប៉ៃលិន​។

​លោក​បាន​បន្តថា បញ្ហា​វិវាទ​ដីធ្លី​នេះ គឺ​កើតឡើង​ដោយសារ​មាន​បុគ្គល​អាក្រក់ បាន​លួច​ធ្វើ​ប្លង់​លើដី​ប្រជាពលរដ្ឋ ហើយ​បន្ទាប់មក​យកទៅ​បញ្ចាំ​ធនាគារ ដែល​ពលរដ្ឋ​មានការ​ប្តឹងតវ៉ា​អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ រួមទាំង​២​ឆ្នាំ​ចុងក្រោយ​ដែល​មានការ​ប្រឈម​ដាក់គ្នា​ជាមួយ​ធនាគារ​កាណាឌីយ៉ា​។​
​ដោយ​គ្មាន​ពន្លឺ​រក​ផ្លូវ​ដោះស្រាយ​ចេញ​បាន ជា​ចុងក្រោយ​ប្រជាពលរដ្ឋ​បានដាក់​ពាក្យ​គោរព​សុំ​សម្តេច​តេ​ជោ ជួយ​ពួកគាត់​ផង ព្រោះ​បងប្អូន​ទាំងអស់គ្នា គឺជា​អ​តី​គ្រួសារ​សមាហរណកម្ម​ពី​ខ្មែរក្រហម នៅ​អំឡុង​ឆ្នាំ​១៩៩៦​។
​លោក​ដួង តារា បាន​មានប្រសាសន៍ថា ខ្ញុំ​បាន​អញ្ជើញ​ភាគី​ទាំង​២ មក​សម្របសម្រួល​ដោះស្រាយ នៅ​វិមាន​សន្តិភាព និង​ចុងក្រោយ​នៅ​ប៉ៃលិន កាលពី​ថ្ងៃទី​៩​មករា ២០២១​កន្លងទៅនេះ ហើយ​ក៏បាន​ឈានដល់​ការ​ផ្តិតមេដៃ ព្រម​ទទួលយក​ម្នាក់​ពាក់កណ្តាល គឺ​ពលរដ្ឋ​ព្រម​ទទួលយក​៥០% ជា​ដី​ឬ​លុយ រីឯ​ធនាគារ​ព្រម​ទទួល​៥០% ជា​ដី​ឬ​លុយ ទៅតាម​ជម្រើស​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ក្នុងករណី​ដែល​ពលរដ្ឋ​សម្រេចយក​ដី​១០០% គឺ​ធនាគារ​នឹង​សម្រួល​ឲ្យ​ខ្ចីលុយ​ដែលមាន​ការប្រាក់​ទាប​ជាង​ទីផ្សារ ដែលមាន​រយៈពេល​៥​ឆ្នាំ ប្រសិនបើ​ពលរដ្ឋ​មានលទ្ធភាព​បង់​បញ្ចប់ មុន​កិច្ចសន្យាខ្ចី​ក៏បាន ដោយ​គ្មាន​ការពិន័យ​អ្វី​ឡើយ​។​
​ខ្ញុំ​សប្បាយរីករាយ​ដែល​ភាគី​ទាំង​២ បានជ្រើសរើស​យក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ តាម​គោលការណ៍​សម្តេច​តេ​ជោ​។ ខ្ញុំ​អរគុណ​ដល់​ធនាគារ​កា​ណា​ឌី​យ៉ា ដែល​បាន​បន្ទន់ឥរិយាបថ​ល្អ ចូលរួម​ដោះស្រាយ​ដោយផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដោយ​មិន​យក​ឥទ្ធិពល​ធនាគារ​មក​ដា​ក់​ពីមុខ ហើយ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​បន្ត​រួមគ្នា​ដោះស្រាយ​បញ្ហា​វិវាទ​ដទៃៗ​ទៀត ជួយ​ពលរដ្ឋ​សម្តេច នៅ​គ្រប់​ទីកន្លែង​ដើម្បី​យើង​រស់នៅ​សុខ​សប្បាយ​ជាមួយគ្នា នៅក្រោម​ដំបូល​សន្តិភាព​តែមួយ​។ ពិតណាស់ មាន​សម្តេច​តេ​ជោ គឺ​ពិត​ជាមាន​ដំណោះស្រាយ​។ យើង​ចូលរួម​កសាង​អំពើ​ល្អ ចែករំលែក​ក្តី​ស្រឡាញ់​និង​ស្នាមញញឹម នឹង​សូម​មានចិត្ត​អាណិត​ស្រឡាញ់​ពលរដ្ឋ​យើង គ្រប់​ទីកន្លែង​ដោយ​គ្មាន​ការរើសអើង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×