Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កោះកុង ៖ បងប្អូន​ដែល​បញ្ចប់​ធ្វើ ច​ត្តា​ឡី​ស័ក​ត្រូវ អនុវត្តតាម​ការ​ណែ​របស់​មន្ត្រី​ជំនាញ​ឲ្យ​បាន​ហ្មត់ចត់​បន្ថែមទៀត

spot_img

កោះកុង​៖​នៅ​ថ្ងៃអាទិត្យ​ទី​១៧ ខែមករា ឆ្នាំ​២០២១ លោកជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ បងប្អូន ដែល​កំពុង​ច​ត្តា​ឡី​ស័ក នៅ​សាលាខេត្ត​ចាស់​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល លោកជំទាវ​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ សូម​ឲ្យ​រក្សា​សុខភាព​ឲ្យ​បានល្អ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ស្តាប់​តាម​ការ​ណែ​របស់​មន្ត្រី ដែល​គ្រប់គ្រង​មណ្ឌល​ច​ត្តា​ឡី​ស័ក ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​សហការ ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​គ្រប់ ១៤​ថ្ងៃ មួយវិញទៀត បងប្អូន​ត្រូវ​ចូលរួម​ជាមួយ​ក្រុមការងា​រ ដើម្បី​យក​សំណាក​ទៅធ្វើ​ការវិភាគ នៅ​រាជធានី​ភ្នំពេញ​។
​ជាក់ស្តែង​បងប្អូន​ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ ដោយសារ​បងប្អូន​ក្រោយពី​បានធ្វើ​តេស្ត​គ្រប់​ចំនួន ទទួលបាន​លទ្ធផល​អ​វិជ្ជមាន មួយវិញទៀត​សូម​បងប្អូន​អនុវត្តតាម​ការ​ណែ​របស់​មន្ត្រី​ជំនាញ​ឲ្យ​បាន​ហ្មត់ចត់​បន្ថែមទៀត​។​

​បើតាម​លោកជំទាវ មិថុនា ភូ​ថង ៖ សូម​បងប្អូន​ទាំងអស់ រក្សា​សុខភាព​ឱ្យបាន​ល្អ តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​ស្តាប់​តាម​ការ​ណែ​របស់​មន្ត្រី ដែល​គ្រប់គ្រង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ខ្ជាប់ខ្ជួន និង​សហការ ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​គ្រប់ ១៤​ថ្ងៃ មួយវិញទៀត បងប្អូន​ត្រូវ​ចូលរួម​ជាមួយ​ក្រុមការងា​រ ដើម្បី​យក​សំណាក​ទៅពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ​។ ជាក់ស្តែង​បងប្អូន​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ ដោយសារ​បងប្អូន​ក្រោយពី​បានធ្វើ​តេស្ត​គ្រប់​ចំនួន ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​៕ រក្សា​សិទ្ធិ​ដោយ​៖ បញ្ញា​ស័ក្តិ​

 

spot_img
×