Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចម៉ែ ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ ២០​ម៉ឺន​ដុល្លារ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​

spot_img

​ភ្នំពេញ​៖ បើតាម​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង​( Royal du Cambodge) នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា ក្រោម​ព្រះរាជតម្រិះ​ដង្ហែ​តាម​ព្រះរាជ​គំរូ​វីរភាព​ដ៏​ឧត្តុង្គឧត្តម នៃ​ព្រះករុណា ព្រះវររាជបិតា​សុខាភិបាល​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ក្នុង​ព្រះរាជហឫទ័យ ទុកដាក់​ជានិច្ច​អំពី​សុខុមាលភាព នៃ​ការរស់នៅ​របស់​កូនចៅ​ប្រជានុរាស្ត្រ នា​វេលា​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​ព្រះ​រាជអំណោយ​ប្រចាំឆ្នាំ ដ៏​វិសេសវិសាល ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ចំនួន ២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជា​កិច្ច​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌ របស់​មន្ទីរពេទ្យ ក្នុងការ​ព្យាបាល​ជំងឺ ជូន​ដល់​កុមារ​កម្ពុជា ដោយ​ឥតគិតថ្លៃ ក្រោម​ព្រះរាជតម្រិះ​ផ្តួចផ្តើម​នៃ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​យើង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×