Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃចន្ទ ទី១៨ ខែមករា ឆ្នាំ ២០២១

spot_img

​ឆ្នាំជូត​

​កណ្តុរ​នាំ​លាភ​ឧកញ៉ា​ចិញ្ចឹម​មានសំណាង​ឈ្នះ​អស់​មាស​ត្រូវ​ហើយ​បើ​ប្រាថ្នា​អ្វី​នោះ​គឺ​តែង​បានសម្រេច​និង​អនាគត​បាន​ក្លាយជា​សេដ្ឋី​គ​ហិប​តី​ឬក៏​អភិជន​ជាន់ខ្ពស់​។​
-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ពណ៌​ផ្កាឈូក​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២១​និង​៨២។
-​សូម​ខ​មិន​លេខ​៦៦៦ យក​លាភ​សម្បត្តិទេវតាទ្រព្យនៅក្នុង​ថ្ងៃនេះ​នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ។ នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរម្ល៉ោះហើយធ្វើអ្វីក៏មានភាពស្រស់ស្រាយនិងមានការជឿនលឿនគួរសមផង សម្រាប់បញ្ហាការងារនិងបញ្ហាប្រាក់កាក់ក៏រំសាយនូវភាពតានតឹងនិងមានជោគលាភច្រើនចូលមកវិញជានិច្ច។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានភាពកាក់កបគួរសមទាំងទីជិតឆ្ងាយដោយអាចប្រមូលផលចំណូលមកផ្ទះវិញដូចគោលបំណង។ ចំពោះការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកគិតថាសេចក្តីស្នេហាមានលំនឹងហើយអាចរៀបចំផ្សំផ្គុំគ្រួសារក៏ជាឱកាសល្អប្រពៃបំផុត៕

​ឆ្នាំឆ្លូវ​

​គោ​នាំ​លាភ​នាំ​ជ័យ​នាំ​សុភមង្គល​ប្រាថ្នា​អ្វី​តែង​បានសម្រេច ហើយ​អនាគត​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​។​
-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨យប់។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​លឿង។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ៤៨​និង​លេខ​៥៩។​
-​សូម​ខ​មិន​លេខ៦៩៩ យក​លាភ​សម្បត្តិគហិបតីជាន់ខ្ពស់និង​លុយ​ស្តុកស្តម្ភ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ​។ រាសីខ្ពស់ត្រដែត ក្នុងថ្ងៃនេះបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងផ្លែផ្កា តែងឆ្លើយតបមកវិញគ្រាន់គាប់ប្រសើរផង។ ការប្រកបការងារនៅថ្ងៃនេះវិញឃើញមានការចម្រើនលូតលាស់ទៅមុខគួរសមហើយធ្វើច្រើន​ទទួលបានផលច្រើនទៀតផង។ សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញបើមានការប្រឹងប្រែងឆ្វេងស្តាំមិនបង់កម្លាំងឡើយតែងហុចផ្លែផ្កាមិកវិញគ្រាន់ជាទីគាប់ចិត្ត។ ចំពោះបញ្ហាស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមប្រពៃណាស់ផង៕

​ឆ្នាំខាល​

​ខ្លា​នាំ​លាភ​ឧបរាជ​ចិញ្ចឹម​មាន​លាភ​មានជ័យ​ណាស់ មាន​មនុស្សម្នា​ជាច្រើន​នាំគ្នា​ស្រឡាញ់​រាប់អាន​សាទរ​។​
-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ខ្មៅ​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១​និង​លេខ​៦៩​។​
​-សូម​ខ​មិន​លេខ​១១១ យក​លាភ​សម្បត្តិ​អភិជន​។​​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល​។ រាសីខ្ពស់ត្រដែត លោកអ្នកត្រូវបានអ្នកធំជឿទុកចិត្តនិងផ្តល់ការសរសើរបានសុខក្រៃពេក ប៉ុន្តែក្នុងនោះក៏មានមនុស្សសព្វទ្រព្យឬក៏មនុស្សចូលចិត្តប្រើអំណាចរំលោភមើលងាយលោកអ្នកខ្លះដែរ តែមិនជាអ្វីនោះទេ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញប្រាក់ចំណេញបានមកសមស្របទៅនឹងដើមទុនដែលបានដាក់ចេញផង។ រី​ឯបញ្ហាស្នេហាគូស្នេហ៍ស្រុះស្រួលចិត្តគ្នាល្អណាស់៕

​ឆ្នាំថោះ​

​ទន្សាយ​មាស មន្ត្រី​ចិញ្ចឹម​នាំ​លាភ​នាំ​ជ័យ នាំ​សុភមង្គល ហើយ​បើ​ប្រាថ្នា​អ្វី​នោះ​គឺ​តែង​បានសម្រេច​ជានិច្ច ។​
​-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤ព្រឹក​ដល់​ម៉ោង​៩យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ខ្មៅ​និង​ស។​
-​លេខ​នៃ​លាភ​សំណាង ៖៦៩និង​លេខ៩៩។​
-​សូម​ខ​មិន​លេខ ៩៩៩ យក​លាភ​សម្បត្តិមហាសេដ្ឋី​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ។ រាសីខ្ពស់ត្រដែត នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការចាប់កាន់កិច្ចការអ្វីមួយដែលថ្មីឬសម្រេចចិត្តធ្វើអ្វីមួយផង។ សម្រាប់បើលោកអ្នកជួបបញ្ហាត្រូវរែកពន់ការលំបាកខ្លះពេលនេះបានធូរស្បើយហើយ ពិសេសអាចមានក្រុមមនុស្សចង្អុលបង្ហាញផ្លូវដែលងាយស្រួលក្នុងការដោះស្រាយទៀតផង ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញលោកអ្នកមិនត្រូវមានចិត្តលោភលន់ហួសប្រមាណហើយមិនត្រូវមានការរំលោភបំពានលើអ្នកដទៃទេ ប្រយ័ត្នឥតការអីសោះនាំរឿងអំពល់ទុក្ខខ្លួនឯង។ រីឯបញ្ហាស្នេហារមែងមានការអធ្យាស្រ័យរវាងគ្នានិងគ្នា៕

​ឆ្នាំរោង​

​ពស់នាគរាជ​មាន​បារមី​មាន​តេជះ​មានអំណាច​មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​តូចធំ​ដើម្បី​ឲ្យ​អនាគត​អ្នក​បាន​ក្លាយជា​មនុស្ស​មា​ន​សម្បត្តិ​មហាសាល​។​
​-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៧ព្រឹក​ដល់​ម៉ោង​៧ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ទឹកក្រូច​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៧៧និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ​៧៨៩ យក​លាភ​សម្បត្តិ​អ្នកមាន​ជាន់ខ្ពស់​។​

​លោកអ្នក​ដែល​កើត​ឆ្នាំរោង។ ការងារនៅថ្ងៃនេះមានសម្ពាធបន្តិចប៉ុន្តែជាកម្លាំងជំរុញអោយលោកអ្នកមានការតាំងចិត្តបន្ថែមទៀតហើយកុំដោយសារតែភាពឆេវឆាវមួយពេលធ្វើឲ្យគ្រប់យ៉ាងប្រែជាលំបាកលើសដើម ត្រូវប្រឹងប្រែងទប់អារម្មណ៍ហើយ​ព្យាយាមដោះស្រាយដោយត្រជាក់។ ចំណែកបញ្ហាលុយកាក់វិញកុំបង្អួតភាពមានបាននាំអោយមនុស្សអាក្រក់កើតមានក្តីច្រណែនឈ្នានីស។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញ បើមានគេមកបបួលអោយចុះទុនរកស៊ីអ្វីមួយផងគួរចាំបាច់ត្រូវអត់ធ្មត់និងគិតគូរអោយបានហ្មត់ចត់សិនចៀសវាងមិនបានទាំងប្រាក់ចំណេញផង ហើយអស់ទាំងប្រាក់ដើមទៀត។ រីឯបញ្ហាស្នេហាមានការយល់ច្រឡំកើតឡើងដូច្នេះត្រូវរក្សាភាពនឹងនរ។ សុខភាពគួរព្យាយាមហាត់ប្រាណដើម្បីការពារប្រព័ន្ធការពាររាងកាយ។ ទិសនាំលាភគឺទិសខាងជើង ប្រយ័ត្នទិសខាងលិច៕

ឆ្នាំម្សាញ់​

​ពស់​នាំ​លាភ​នាំ​ជ័យ​នាំ​សុ​មង្គល ហើយ​បើ​ប្រាថ្នា​អ្វី​គឺ​តែង​បានសម្រេច និង​អនាគត​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​។​
​-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១០យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ប្រផេះ​និង​បៃតង។
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​២០​និង​លេខ​៦៦ ។​
-​សូម​ខ​មិន​លេខ​១២៣ យក​លាភ​សម្បត្តិ​មហាសេដ្ឋី ឧកញ៉ា។​

​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់​។ រាសីឡើងខ្ពស់ គ្រប់សកម្មភាពការងាររបស់លោកអ្នកនៅក្នុងថ្ងៃនេះមានសភាពល្អប្រសើរអាចអោយលោកអ្នកដណ្តើមបានស្នាដៃដ៏ធំធេងគ្មានអ្វីមានរារាំងបានឡើយ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការរីកចម្រើនត្រជាក់ត្រជុំប្រសើរពេកក្រៃ។ ចំណែកឯការធ្វើដំណើរជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ ចំណែកបញ្ហាស្នេហាលោកអ្នកអាចបានជួបនឹងគូស្នេហ៍មានរូបសម្រស់ស្រស់ស្អាតនិងលក្ខណៈសម្បត្តិដ៏វិសេសវិសាលបើមិនទាន់រៀបការ៕

​ឆ្នាំមមី​

​សេះ​ទេវតា​ចិញ្ចឹម​មាន​លាភ​មានជ័យ​មាន​មនុស្សម្នា​ជាច្រើន​នាំគ្នា​ស្រឡាញ់​រាប់អាន​សាទរ​។​
​​​-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៨​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅនិង​ស្វាយ។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​១៩ និង​លេខ​២៩ ។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​ទេវតា​មាសប្រាក់​កែវកង​។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី។ រាសីល្អបង្គួរ រាល់កិច្ចការងារសព្វសារពើរបស់លោកអ្នកមានការចម្រើនលូតលាស់ទៅមុខ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកអ្នកគួរមានការប្រុងប្រយ័ត្នក្នុងការឯកភាពតាមមតិអ្នកផ្សេង ព្រោះប្រសិនបើមានការភ្លាំងប្រភ្លាត់តែបន្តិចនោះអាចនឹងខូចខាតប្រយោជន៍ច្រើន។ បើលោកអ្នកប្រកបរបររកស៊ីជួញដូរវិញមានការលូតលាស់ទៅមុខសន្សឹមៗ។ ចំពោះគូស្នេហ៍​ច្រើនយល់ចិត្តគ្នាទៅវិញទៅមក៕

​ឆ្នាំមមែ​

​ពពែ​មាស​មន្ត្រី​ចិញ្ចឹម​ធ្វើ​កិច្ចការ​អ្វីមួយ​អ្នក​តែងមាន​គំនិត​ជ្រះថ្លា ហើយ​បើ​ប្រាថ្នា​អ្វីមួយ​គឺ​តែង​បានសម្រេច​ជានិច្ច​។​
-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៧​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​បៃតង​និង​ក្រហម។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧​និង​លេខ​៩៩​។​
​-សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិសំពៅហ្មួង ។

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ។ រាសីល្អបង្គួរ រាល់ការបំពេញការងារមានសភាពរលូនទៅមុខដូចសព្វដង ប៉ុន្តែក្នុងនោះក៏ទាមទារអោយលោកអ្នកមានការប្រឹងប្រែងខ្លះដែរ ដើម្បីសម្រេចអោយដល់គោលដៅដែលលោកអ្នកចង់បាន។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចអោយលោកអ្នកសន្សំទុកបានខ្លះៗ។ រីឯបញ្ហាស្នេហាការចេះយល់ចិត្តគ្នាគឺជាវិធីដ៏ល្អប្រសើរបំផុត៕

ឆ្នាំវក​

​ស្វា​សេដ្ឋី​ចិញ្ចឹម​មាន​ប្រាជ្ញា​ឈ្លាសវៃ មានគំនិត​ភ្លឺ​ថ្លា​ហើយ​អនាគត​ក្លាយជា​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ ។​
-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៦​ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​សនិង​ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ ១១និង​លេខ​៦១។​
-​សូម​ខ​មិន​លេខ៦៦៦ យក​លាភ​សម្បត្តិ​គ​ហិប​តី​ជាន់ខ្ពស់ ។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក។ រាសីល្អជាមធ្យម លោកអ្នកច្រើនធ្លោយគំនិតគិតទៅលើរឿងដែលមិនត្រូវគិត ហើយអាចនឹងមានការរង្កៀសចិត្តបន្តិចបន្តួចជាមួយមិត្តរួមការងារទៀតផង។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះបីខំប្រឹងប្រែងយ៉ាងណាក្តីក៏រកប្រាក់ចំណេញមិនសូវបានច្រើនប៉ុន្មានដែរ ជាមួយនេះអាចនឹងចូលដើមទៀតផង បើលោកអ្នកជាស្ត្រីវិញនៅថ្ងៃនេះលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាផលអាក្រក់ក៏ងាយកើតឡើងណាស់ដែរ។ ចំណែកសម្ព័ន្ធស្នេហាគូស្នេហ៍ច្រើនតែប្រចែប្រច័ណ្ឌដោយពុំមានហេតុផលអ្វីត្រឹមត្រូវឡើយ៕

​ឆ្នាំរកា​

​មាន់​មាន​បារមី​តេជះ មានអំណាច​មាន​មនុស្ស​ជួយ​ជ្រោមជ្រែង​ការងារ​តូចធំ​ដើម្បី​ឲ្យ​អនាគត​បានក្លាយ​ជា​មនុ​ស្សមាន​សម្បត្តិ​មហាសាល​។​
-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស​និង​ផ្កាឈូក​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១​និង​លេខ ៨២ ។​
-​សូម​ខ​មិន​លេខ​៥៥៥ យក​លាភ​សម្បត្តិ​អភិជន​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា​។ រាសីល្អជាមធ្យម លោកអ្នកអាចនឹងត្រូវមនុស្សចម្លែកភេទផ្ទុយគ្នាមកបញ្ចុះបញ្ចូលចិត្តអោយដើរទៅរកផ្លូវមិនល្អហេតុនេះបើសិនជាមានមែននោះចូរកុំរវីរវល់ជាមួយអោយសោះពីព្រោះអាចអោយមានក្តីវិនាសដល់ខ្លួនបាន។ បើលោកអ្នកជាអ្នកប្រកបមុខរបរកស៊ីជួញដូរវិញទោះបីជាចេញទៅជួញដូរមិនថាទីជិតឆ្ងាយទទួលបានផលល្អមកវិញផង។ ការធ្វើដំណើរទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសេចក្តីស្នេហាកម្លោះក្រមុំមានបញ្ហាចូលលុកលុយយាយីច្រើនបន្តិចដូចនេះប្រយ័ត្នកើតជម្លោះវិវាទណាមួយឈានដល់ប្រេះឆាផ្សះផ្សាលែងកើត៕

​ឆ្នាំច​

​សុនក​នាំ​លាភ​ជួបតែ​រឿង​ល្អៗ​ក្នុង​ជីវិត​មាន​លាភ​សំណាង​ជួបតែ​មនុស្ស​ជួយ​ជ្រោមជ្រែង​សម្រេច​រាល់​ក្តី​បំណង​។​
-​ម៉ោង​នៃ​លាភ​សំណាង គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៩យប់​។​
​-ពណ៌​នៃ​លាភ​សំណាង​ស​និង​ខ្មៅ​។​
​-លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៦៩ និង​លេខ​៩៩​។​
-​សូម​ខ​មិន​លេខ​៦៦៦ យក​សម្បត្តិ​គហិបតីជាន់ខ្ពស់។​

ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំច។ រាសីឡើងខ្ពស់ លោកអ្នកឈានចូលមកដល់ថ្ងៃនេះនិងបានរួចចាកផុតពីសេចក្តីសៅហ្មងទាំងឡាយដែលធ្លាប់កើតមានពីពេលមុនមក ហើយខណៈពេលនេះដែរលាភសំណាងរបស់លោកអ្នកក៏នឹងកើតមានឡើងវិញ ដែលធ្វើឲ្យលោកអ្នករីករាយ។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ទោះការជួញទីជិតឆ្ងាយតែមានផលកម្រៃហូរចូលមួយៗគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។ រីឯបញ្ហាស្នេហាប្រុសស្រីមានភាពស្រុះស្រួលគ្នានិងផ្អែមល្ហែមប្រពៃណាស់៕

​ឆ្នាំកុរ​

​ជ្រូក​នាំ​លាភ​នាំ​ជ័យ​នាំ​សុ​មង្គល​បើ​ប្រាថ្នា​អ្វី​គឺ​តែង​បានសម្រេច ហើយ​អនាគត​ក្លាយជា​អ្នកមាន​យសស័ក្តិ​ខ្ពង់ខ្ពស់​។​

-ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​៥​ព្រឹក​ដល់​ម៉ោង​៨យប់។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​លឿងនិង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ​៤៨​និង​លេខ​៥៩ ។​
-​សូម​ខ​មិន​លេខ​៩៩៩ យក​លាភ​សម្បត្តិ​មហាសេដ្ឋី។

​ចំពោះ​អស់លោកអ្នក​កើត​ឆ្នាំកុរ​។ រាសីល្អបង្គួរ លោកអ្នកអាចមានឱកាសល្អច្រើនក្នុងការបំពេញការងារពេញដៃពេញជើង ប៉ុន្តែក៏មានគូប្រជែងជាប់ជាប្រចាំផងដែរ ហេតុនេះមុននឹងប្រកបកិច្ចការងារអ្វីមួយចូរលោកអ្នកមានការប្រុងប្រយ័ត្នអោយបានម៉ឺងម៉ាត់បន្តិច។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការលូតលាស់ទៅមុខដោយសន្សឹមៗមិនខាតបង់ទេ។ រីឯបញ្ហាស្នេហាកំលោះក្រមុំមានការឆាប់ប្រទាំងប្រទើសគ្នាបន្តិច ដូច្នេះចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយឡើង៕

spot_img
×