Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ដែល​រួច​រត់គេច ពី​កន្លែង​ច​ត្តា​ឡី​ស័ក ត្រូវបាន​រកឃើញ​វិញ​ហើយ

spot_img

​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បានបញ្ជាក់​ឲ្យ​ដឹងថា កម្លាំង​នគរបាល ចារកម្ម ឭ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បាន​រកឃើញ​បុរស​ដែល​រួច​រត់​ពី​ច​ត្តា​ឡី​ស័ក​ពី​ម្សិលមិញ​ដោយពេល​នេះ បាន​រកឃើញ​វិញ​ហើយ​នៅវេលា​ម៉ោង​៣:៥០​នាទី​រសៀល ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​នេះ នៅ​សណ្ឋាគារ​មួយ ក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

​ឥឡូវនេះ​មន្ត្រី​ជំនាញ​សុខាភិបាល បាន​បញ្ជូន​បុរស​នេះ​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ខណ្ឌ​ព្រែក​ព្នៅ ហើយ​ត្រូវយក​សំណាក​បុរស​នេះ​ទៅពិនិត្យ​ភ្លាមៗ ហើយនឹង​បន្ត​ដាក់​ឲ្យ​ធ្វើ ច​ត្តា​ឡី​ស័ក​រយ​:​ពេល ១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា កាល​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​មាន​បុរស​ខ្មែរ​សញ្ជាតិ​អាមេរិកាំង​ម្នាក់ បាន​រត់​ចេញពី​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក នា​សណ្ឋាគារ​ទ្ប​ង​លីវ នៅ​ផ្លូវ​លេខ​៣១២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បន្ទាប់ពី​ហូប​អាហារ​ពេលព្រឹក​រួច​។​

​អ្នកដំណើរ​នេះ ឈ្មោះ យឹម សេរី​វុទ្ធី អាយុ​៣៦​ឆ្នាំ បាន​មកដល់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២១ ដោយ​ក្រុមគ្រូពេទ្យ​បាន​យក​សំណាក​ទៅពិនិត្យ ហើយ​ដាក់ឱ្យ​ច​ត្តា​ទ្បី​ស័ក​នៅ​សណ្ឋាគារ​ឡង​លីវ​។ គាត់​បាន​ហូប​អាហារ​ពេលព្រឹក នៅក្នុង​សណ្ឋាគារ ហើយ​បាន​ឆ្លៀតឱកាស​រត់គេច ក្រោយ​ហូប​អាហារ​រួច​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×