Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​ស័​ង្ស​យ​ម្នាក់​លួច​ទូរស័ព្ទដៃ​ចំនួន​១៥​គ្រឿង ​ត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​

spot_img

​ខេត្តបាត់ដំបង ៖ ជន​ស័​ង្ស​យ​ម្នាក់​លួច​ទូរស័ព្ទដៃ​ចំនួន​១៥​គ្រឿង​ត្រូវបាន​បង្ក្រាប​និង​ដកហូត​បានមក​វិញ​នៅ​ក្រុង​បាត់ដំបង ។ នៅ​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២១ កម្លាំង​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

​កាលពី​ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២១ វេលា​ម៉ោង ១៦​និង​៣៥​នាទី នៅ​ចំណុច​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម​ការបញ្ជា​របស់លោក​ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​ដោត​បានការ​សម្របសម្រួល​លេ​ី​នីតិវិធី​ពី ឯកឧត្ដម គឺ ប៊ុណ្ណា​រ៉ា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង និង​ស្របតាម​យោបល់​ណែនាំ​ពី​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ដឹកនាំ កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី អំពេ​ី​លួច​(​យក​ទូរស័ព្ទដៃ )០១​ករណី និង​បាន​ធ្វេ​ី​ការឃាត់ខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ ពៅ សារ៉េត ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វត្ត​លៀប សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

​ចំពោះ​អង្គ​ហេតុដែល​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាង​លេ​ី​នោះ​គឺ​កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ​២០២១​វេលា​ម៉ោង ១៣​និង​០០​នាទី​នៅ​ចំណុច ភូមិ​តា​ង៉ែត ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ករណី ចោរ​ចូល​លួច​យក​ទូរស័ព្ទដៃ ចំនួន ១៥ គ្រឿង ពី​ក្នុង​ទីលំនៅ​របស់​ជនរងគ្រោះ ឈ្មោះ ប្រាក់ សំណាង ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​មូលដ្ឋាន​ខាងលើ​។​

​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​ចូលមក​សមត្ថកិច្ច​នគ​របាល ហើយ​ឆ្លង​តាមរយ​:​ការស្រាវជ្រាវ​ស៊ើបអង្កេត និង​ក្រោម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ ទើប​កំណត់​បាន​មុខសញ្ញា​ជា​ជនសង្ស័យ​ខាង លើ និង​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​និង​ដកហូត​បាន​៖ – ទូរស័ព្ទដៃ​ចំនួន ១៥ គ្រឿង ក្នុងនោះ​មាន​ម៉ាក VIVO ចំនួន ០៦ គ្រឿង និង ម៉ាក OPPO ចំនួន ០៩ គ្រឿង – ម៉ូតូ ០១ គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២០ ដែលមាន​លេខ​តួ – ម៉ាស៊ីន 5810069 ពាក់​ផ្លាកលេខ បាត់ដំបង 1AL 0159 ( ជា​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស ) ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×