Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៣​សំណួរ​ងាយៗ ឆ្លើយ​ត្រូវបាន​រង្វាន់​ពាក់ព័ន្ធ ទណ្ឌិត ជនល្មើស ឬ​ជន​ដែលមាន​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន កំពុង​នៅក្រៅ​ប្រទេស​

spot_img

​ភ្នំពេញ​៖ លោក​ជិន ម៉ា​លីន អ្នក​ពាក្យ​ក្រសួងយុត្តិធម៌ បាន​ថ្លែង​សា​រលើ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៧​មករា​នេះ​ថា ៣​សំណួរ​ងាយៗ ឆ្លើយ​ត្រូវបាន​រង្វាន់​ពាក់ព័ន្ធ ទណ្ឌិត ជនល្មើស ឬ​ជន​ដែលមាន​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួន កំពុង​នៅក្រៅ​ប្រទេស​ថា​តើ​ទូត​អាច​ចេញ​ទិដ្ឋាការ​ឬ​លិខិតឆ្លងដែន​ជូន​ពួកគេ​ទាំងនោះ បានដែរ​ឬទេ​?

​អ្នក​ពាក្យ​ក្រសួងយុត្តិធម៌ បាន បញ្ជាក់ថា ៣​សំណួរ​ងាយៗ ឆ្លើយ​ត្រូវបាន​រង្វាន់​៖

១. ផ្អែក​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ តើ​ទូត​អាច​ចេញ​ទិដ្ឋាការ​ឬ​លិខិតឆ្លងដែន​ជូន​ទណ្ឌិត ជនល្មើស ឬ​ជន​ដែលមាន​ដីការ​បង្គាប់​ឱ្យ​ចាប់ខ្លួនបាន​ដែរឬទេ​? តើ​ទូត​មាន​ភារកិច្ច​ត្រូវធ្វើ​អ្វីខ្លះ​ចំពោះ​ជន​ទាំងនេះ​?

២. ពួកគេ​ដឹង​មុន​យ៉ាងច្បាស់​ហើយ​ថា គ្មាន​ទិដ្ឋាការ គេ​មិនឱ្យ​ឡើង​យន្តហោះ​ទេ តើ​នៅ​ខំប្រឹង​មក​ធ្វើ​អ្វី​ទៀត​? តើ​ចង់បាន​អ្វី​ឱ្យ​ពិតប្រាកដ​?

៣. ប្រមូល​លុយ​អ្នកគាំទ្រ​បាន​រួច​អស់ហើយ ដើម្បី​ធ្វើដំណើរ​មក​ស្រុក​ខ្មែរ តែ​ហោះ​ចុះ​ហោះ​ឡើង បាន​នៅត្រឹមតែ​អាមេរិក តើ​លុយ​នៅសល់​យកទៅ​ណា​? តើ​ត្រូវ​ប្រគល់ជូន​អ្ន​គាំទ្រ​វិញ​ដែរឬទេ​?

​លោក​ថ្លែងថា​” មីង​ខ្ញុំ សម្តែង​លើក​នេះ​ដូចជា​មិនសូវ​សមសោះ ហោះ​ពី​អាមេរិក មកដល់​អាមេរិក ជាប់គាំង​នៅ​អាមេរិក ត្រឡប់​ទៅ​អាមេរិក​វិញ សម្រេចសម្រួល​នៅផ្ទះ​ដ៏​ដែល​។ ប្រហែល​មកពី​អ្នកដឹកនាំ​រឿងលើក​នេះ​អន់​ពេក​មើលទៅ ខំ​តែ​រង់ចាំ​។ បើ​សម្តែង​ដូច​កាលពី​លើក​មុន​ដូចជា​ទំនង​ជាង ហោះ​ពី​អាមេរិក មកដល់​អា​ស៊ុ ជាប់គាំង​នៅ​អាស៊ី ទើប​ត្រឡប់​ទៅ​អាមេរិក​វិញ​”៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×