Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសេដ្ឋី Bill Gates ចង់បង់ពន្ធលើសពីនេះ ទោះបីលោក បានបង់ពន្ធជាង ១០ពាន់លានដុល្លារហើយក្តី

spot_img

“ខ្ញុំចាំបាច់ត្រូវបង់ពន្ធច្រើនជាងនេះ” មហាសេដ្ឋីដែលមានទ្រព្យសម្បត្តិ ៩១,៨ពាន់លានដុល្លារ និយាយ… ។

ថ្លែងទៅកាន់ស្ថានីយ៍ទូរសទស្សន៍ CNBC សេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ៩១,៨ពាន់លានដុល្លារ ខ្ញុំចាំបាច់ត្រូវបង់ពន្ធច្រើនជាងនេះ”! សេដ្ឋីដែលមានទ្រព្យសម្បត្តិប្រមាណ ៩១,៨ពាន់លានដុល្លារ ពោលបន្តថា “ខ្ញុំបាន បង់ពន្ធជាង១០ពាន់លានដុល្លារហើយ គឺច្រើនជាងមនុស្សដ៏ច្រើននាក់ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវសំណូមពរចំពោះអ្នកទាំងឡាយដែលមានទ្រព្យស្រដៀងខ្ញុំឲ្យបង់ពន្ធបន្ថែមច្រើនទៀត”។

សេចក្តីប្រកាសរបស់មហាសេដ្ឋីដែលមានលំដាប់ដំបូងពិភពលោក បានថ្លែងយ៉ាងនេះក្នុងបំណងរិះគន់ចំពោះកម្មវិធីកែទម្រង់ពន្ធដារបស់ប្រធានាធិបតី ដូ ណាល់ត្រាំ និងគណបក្សសាធារណៈរដ្ឋរបស់លោកកាលពីចុងឆ្នាំ ២០១៧។

លោក Gates ថ្លែងបន្ត ៖ “នេះពុំមែនជាច្បាប់ពន្ធដារមួយដែលជឿនលឿនទេ វាគឺជាច្បាប់ពន្ធដារដើរថយក្រោយទៅវិញទេ” ហើយ “អ្នកដែលកាន់តែមាននឹងទទួលបានប្រយោជន៍ច្រើនជាង ប្រៀបនឹងមនុស្សស្ថិតក្នុងស្រទាប់កណ្តាល និងក្រីក្រ”។ រឿងបែបនេះគឺដើរផ្ទុយជាមួយអ្វីដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន។ ពិតណាស់នោះគឺជាប្រព័ន្ធសុខមាលភាពត្រូវបានបង្កើនល្អជាងមុន ហើយដោយហេតុនេះវាទាមទារពួកអ្នកមានបំផុតត្រូវបង់ពន្ធឲ្យបានច្រើនជាងមុន។

ចំណែកមហាសេដ្ឋី Warren Buffett មហាសេដ្ឋីលំដាប់ទី៣ របស់ពិភពលោក ក៏បានយល់ស្របជាមួយទស្សនៈរបស់លោក Gates លោក Buffett ក៏បានថ្លែងប្រាប់ CNBC អំពីកម្មវិធីកែទម្រង់ពន្ធរបស់រដ្ឋាភិបាលអាមេរិកថា “ខ្ញុំពុំគិតថា ខ្លួនខ្ញុំចាំបាច់ពុំទទួលការបន្ថយពន្ធនោះទេ”។

វិនិយោគគិនដែលមានទ្រព្យសម្បត្តិប្រមាណ ៨៧,២ពាន់លានដុល្លាររូបនេះ បានសង្កត់ធ្ងន់លើពន្ធមរតក (estate tax) -ប្រភេទពន្ធត្រូវបានយកផ្អែកលើទ្រព្យសម្បត្តិផ្ទេរប្តូរពីមនុស្សម្នាក់​ទៅមនុស្សម្នាក់ទៀតបន្ទាប់ពីម្ចាស់មរតកដំបូងទទួលមរណភាព លោកថា ការលុបចោលប្រភេទពន្ធនេះ គឺជា “កំហុសឆ្គងធ្ងន់ធ្ងរបំផុត” បច្ចុប្បន្នការកែទម្រង់ច្បាប់ពន្ធដារនេះពិតណាស់វាលំអៀងទៅកាន់ពួកអ្នកមាន។

ប្រសិនបើពន្ធខាងលើត្រូវបានលុបចោលនោះលោក Buffett អាចបន្សល់ទុកមរតកដ៏ធំឲ្យទៅកូនចៅ ហើយពុំបាច់បង់ពន្ធ១សេនណាឡើយ។ លោកថា “ពុំមានសង្គមណាមួយដែលល្អស្អាតឡើយ ប្រសិនបើអ្វីៗគ្រប់យ៉ាងវាពុំស្មើភាពគិតតាំងពីពេលមនុស្សម្នាក់ចាប់កំណើតមក។ តាមខ្ញុំនោះគឺជាកំហុសឆ្គងធ្ងន់ធ្ងរបំផុត”។

ការកែទម្រង់ច្បាប់ពន្ធដារបស់លោកត្រាំ ថ្វីត្បិតពន្ធមរតពុំត្រូវបានលុបចោលដូចបំណងដំបូងក្តី តែវាត្រូវបានកាត់បន្ថយយ៉ាងច្រើន។

បច្ចុប្បន្ននេះលោក Gates និងលោក Buffett គឺជាមនុស្ស ២នាក់ ក្នុងចំណោមមហាសេដ្ឋីដែលផ្តួចផ្តើម និងឈរមុខគេក្នុងការអនុវត្តគោលគំនិត The Giving Pledge គឺជាគោលគំនិតមួយឲ្យពួកអ្នកមានទាំងឡាយបរិច្ឆាគទ្រព្យសម្បត្តិយ៉ាងតិចពាក់កណ្តាលដល់សកម្មភាពសប្បុរសធម៌ខណៈពេលដែលខ្លួនកំពុងមានជីវិត។

តាមនោះប្តីប្រពន្ធលោក Gates កំពុងប្រើប្រាស់ពេលវេលាទាំងអស់ខ្លួនមានបម្រើការឲ្យមូលនិធិសប្បុរសធម៌ Bill and Melinda Gates Foundation ។ មូលនិធិនេះចំណាយក្នុង១ឆ្នាំៗ ៤ពាន់លានដុល្លារ ផ្គត់ផ្គង់ឲ្យសកម្មភាព​ទប់ស្កាត់ជំងឺដង្កាត់ កែទម្រង់ការអប់រំ វ៉ាក់សាំង និងប្រតិបត្តិការតបតនឹងការមិនស្មើភាពរវាងអ្នកមាននិងអ្នកក្រលើពិភពលោកទាំងមូល៕ ចន្ទ្រា

spot_img
×