Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិ​កុមារ​និង​អង្គការ ធី​ភី​អូ សម្ពោធ​គម្រោង​ថ្មី លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​

spot_img

​ភ្នំពេញ​៖ មូលនិធិ​រក្សា​កុមារ និង​អង្គការ ធី​ភី​អូ នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០ ២១ សម្ពោធ​គម្រោង​ថ្មី​លើកកម្ពស់​ការយល់ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​នៅ​កម្ពុជា​។ គម្រោង​នេះ​គឺ​ដើម្បី​ជំរុញ​ការយល់ដឹង​និង​ការពិភាក្សា​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ក៏ដូចជា​ចែករំលែក​ព័ត៌មាន​អំពី​ការទទួលបាន​សេវា​សុខភាព​ផ្លូវចិត្ត​ក្នុង​បរិបទ​នៃ​ជម្ងឺ​រាតត្បាត​ជា​សាកល​កូ​វីដ ១៩ ដែល​បាន​នឹង​កំពុង​ញាំញី​ប្រជាជន​កម្ពុជា ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​។​
​លោក​វេជ្ជបណ្ឌិត ឈឹម សុធា​រ៉ា នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិត្ត​សង្គម អន្ដរ​វប្បធម៌ (TPO) ប្រចាំ​កម្ពុជា បាន​ថ្លែងថា ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​-១៩ កំពុង​កើតមានឡើង​នៅ​ពិភពលោក រួមទាំង​កម្ពុជា​ផង នោះ គឺមាន​អ្នកជំងឺ​សុខភាព​ផ្លូវចិត្ត ជាង​១​ម៉ឺន​នាក់ មក​ពិគ្រោះ​យោបល់ និង​ព្យាបាល​។ លោក ឈឹម សុធា​រ៉ា បាន​លើកឡើងថា កត្តា​ធំៗ​ចំនួន​៣​ដែល​កើត​ជំងឺ សុខភាព​ផ្លូវចិត្ត រួមមាន ៖ ទី​១-​កត្តា​ខួរក្បាល ,​កត្តា​ការគិត និង​កត្តា​សង្គម​។​

​លោក​ថា ការព្យាបាល​ជំងឺ​សុខភាព​ផ្លូវចិត្ត ប្រើប្រាស់​រយៈពេល​៣​ខែ ទៅ​១​ឆ្នាំ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អ្នកស្វែងរក​សេវា សុខភាព​ផ្លូវចិត្ត​មាន​ចំនួន​កាន់តែ​កើនឡើង ពិសេស នៅ​កន្លែង​យើង​។ យើង​បើក​មួយឆ្នាំ​ដំបូង​មាន​១០០​នាក់ ហើយ​អ្នក​មក​ពិគ្រោះ​ក្នុង​មួយឆ្នាំ​៣០០ ទៅ​៤០០​នាក់ ហើយ​ឥឡូវនេះ ជាង​១​ម៉ឺន​នាក់ ក្នុងការ​ពិគ្រោះ​ជំងឺ សុខភាព​ផ្លូវចិត្ត​»​។​
​លោក​បន្ដថា​៖ «​ក្នុងពេល​កូ​វីដ​នេះ​ឃើញថា ចំនួន​នេះ​រឹតតែ​កើនឡើង ចឹ​ង​នៅក្នុង​កូ​វីដ​ហ្នឹង អតីត​អ្នកជំងឺ​យើង​ដែល​ព្យាបា ល​ជា​ហើយ គាត់​ចាប់ផ្ដើម​ភ័យ​ឡើងវិញ ហើយ​ពួកគាត់​មាន​ងាយ​គ្រោះ​ជាងគេ​។​បន្ទាប់​យើង​ឃើញ​មាន អ្នក​ដែលមាន បងប្អូន​ប្រឈម​ផ្សេងៗ​ក៏មាន​ច្រើន ហើយ​កំឡុងពេល​កូ​វីដ​ហ្នឹង ទទួលបាន​ផល​ជាច្រើន ហើយ​មាន​អ្នកខ្លះ​ខ​លពី​ម​ជ្ឈ មណ្ឌល​ច​ត្តា​ឡី​ស័ក្តិ​ទៀត ពីព្រោះ​យើង​ផ្សព្វផ្សាយ​ឲ្យ​ពួកគាត់​យល់ថា បើ​មានការ​តឹ​ន​តាំងចិត្ត​ពិគ្រោះ​ជាមួយ​យើង​»​។​

​លោកស្រី ជា សិរី ស្ថា​និក​នៃ​មូលនិធិ​រក្សា​កុមារ បាន​ឲ្យ​ដឹងថា នាពេល​បច្ចុប្បន្ននេះ នៅលើ​ពិភពលោក រួមទាំង​កម្ពុជា កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ហើយ​មាន​ប្រជាជន​ភាគច្រើន​ទទួល​សំពាធ​ផ្លូវចិត្ត ក្រោម ហេតុផល មានដូចជា ៖ បាត់បង់​ការងារ ,​បាត់បង់​ប្រាក់ចំណូល និង​នៅ​ឆ្ងាយ​ពី​គ្រួសារ ជាដើម​។​លោកស្រី​ថា បញ្ហា​ទាំងនេះហើយ ទើប​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ដូច្នេះ ត្រូវ​ទាមទារ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ឲ្យ​មែនទែន​។​

​លោកស្រី​បញ្ជាក់ថា «​ក្នុង​ឆ្នាំ​២០២០ ពិភពលោក​បាន​ជួប​បញ្ហា​ជាច្រើន ធំជាងគេ​គឺ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​។ ឆ្លងតាម​បទ​ពិ សោធន៍​របស់ខ្ញុំ​ផ្ទាល់ មាន​ទាំង​ការធ្វើ​ច​ត្តា​ឡី​ស័ក្តិ និង​រឿងរ៉ាវ​ជាច្រើន​ទៀត ខ្ញុំ​យល់ឃើញថា បងប្អូន​ខែ្មរ​យើង​កំពុងតែ ត្រូវការ​ជំនួយ​ជាច្រើន ជាពិសេស ការគាំទ្រ និង​គាំពារ​ផ្នែក​សុខភាព​។ នេះ​គឺជា​កត្តា​ដែល​ជំរុញ​ឲ្យ​ខ្ញុំ ផ្ដួចផ្ដើម​នូវ​គម្រោង នេះឡើយ​»​។​

​លោកស្រី​បញ្ជាក់ថា​៖«​សារ​របស់​យើង មិន​ស្មុគស្មាញ​ទេ​។ នៅក្នុង​សង្គម​មួយ​ដែល​ការនិយាយ​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត ឬ​ការបញ្ចេញ​អារម្មណ៍​ដោយ​បើកចំហ គឺជា​រឿង​ដែល​គេ​ជៀសវាង វា​មិន​ចម្លែក​ទេ ដែល​មនុស្ស​ជាច្រើន​លាក់ទុក​រឿងរ៉ាវ​ជាច្រើន​ក្នុង​ចិត្ត​របស់​ពួកគេ​។ បើ​គ្មាន​ជំនួយ​ពី​មិត្តភក្តិ​ឬ​អ្នកជំនាញ​ទេ ភាព​តានតឹង​ប្រចាំថ្ងៃ អាច​ពូន​ផ្តុំ​ទៅជា​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​ពិភពលោក​ទាំងមូល​រប​ស់​គេ អាច​ក្លាយទៅជា​ងងឹតសូន្យ​សុង​។​»
​លោកស្រី​បន្តថា យុទ្ធនាការ​នេះ​មានបំណង​ផ្លាស់ប្តូរ​ទស្សនៈ​អវិជ្ជមាន​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត និង​លើកទឹកចិត្ត​ឱ្យ​មនុស្ស​ហ៊ាន​និយាយ​អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត​ជាមួយ​អ្នក​ជិតស្និទ្ធ​របស់​ពួកគេ ឬ​ជាមួយ​អ្នកជំនាញ​។ តាមរយៈ​គម្រោង​នេះ យើង​កំពុងឧបត្ថម្ភ​សេវា​ពិគ្រោះ​យោបល់​បញ្ហា​ផ្លូវចិត្ត​តាម​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ ជាមួយ​អ្នក​ប្រឹក្សា​មាន​ជំនាញ​របស់​អង្គការ TPO ។

​លោកស្រី សិរី​បន្តថា​៖«​ដើម្បី​ធ្វើឱ្យ​យុទ្ធនាការ​របស់​យើង​កាន់​តែមាន​ប្រសិទ្ធភាព យើង​ក៏បាន​សហការ​ជាមួយនឹង សមាគម​ស៊ីក្លូ​កម្ពុជា ដែលជា​សហគមន៍​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​មួយ​ពី​ជំងឺ​កូ​វីដ​១៩​។ អ្នកធាក់ស៊ីក្លូ​ខ្លះ​ធ្លាក់​ប្រាក់ចំណូល​រហូតដល់ ៩០% ដោយសារ​បញ្ហា​កើតឡើង​ពី​កូ​វីដ​១៩ ហើយ​យុទ្ធនាការ​របស់​យើង​ឧបត្ថម្ភ​ថវិកា​អោយ​ពួកគាត់​ធ្វើជា​ភ្នាក់ងារ​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​របស់​យើង​។​»
​បន្ថែម​ពីនេះ​ទៀត ស្ថា​និក​នៃ​មូលនិធិ​រក្សា​កុមារ ក៏បាន​ផ្ដាំផ្ញើ​ទៅដល់​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវមាន​ការយកចិត្ត​ដាក់​ខ្ពស់ ចំពោះ​សុខភាព​ផ្លូវចិត្ត ហើយ​ត្រូវ​ព្យាបាល​ឲ្យ​ទាន់ពេលវេលា និង​កុំ​មានការ​រើសអើង​ឲ្យ​សោះ​។​សូម​រំលឹកថា តាមរយៈ​គម្រោង​លើកកម្ពស់​ការយល់ ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​នេះ មូលនិធិ​រក្សា​កុមារ កំពុងឧបត្ថម្ភ​គាំទ្រ​ដល់​អង្គការ TPO ប្រចាំ​កម្ពុជា ក្នុង​សកម្មភាព​ផ្ដល់​ការប្រឹក្សា​យោបល់ អំពី​បញ្ហា​សុខភាព​ផ្លូវចិត្ត តាមរយៈ​បណ្ដាញទូរស័ព្ទ និង​តាម​អន​ឡាញ (​ទំព័រ​ហ្វេ​ស​ប៊ុ​ក TPO Cambodia) ,​ផ្ដល់​ការព្យាបាល​ចាំបាច់​ដល់​អ្នកជំងឺ ផ្លូវចិត្ត​ធ្ងន់ធ្ងរ ដែល បណ្ដាលមកពី​សំពាធ​នៃ​បញ្ហា​កូ​វីដ​-១៩ ,​ផ្សព្វផ្សាយ សារ និង​មាតិការ​អប់រំ​ពាក់ព័ន្ធ​លើ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បណ្ដាញ​ទំនាក់ទំនង​ផ្សេងទៀត និង​សកម្ម​ភាពចុះ​ផ្សព្វផ្សាយ​នៅ​សហគមន៍​មូលដ្ឋាន​អំពី​បញ្ហា​សុខ​ភា ព​ផ្លូវចិត្ត និង​ការគាំទ្រ​ផ្នែក​ចិត្តសាស្ដ្រ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×