Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា អះអាងថា ឆ្នាំ​២០២០ ទំហំ​ជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ មាន ប្រមាណ​ជិត ១៤​ម៉ឺន​ដុល្លារ

spot_img

​ភ្នំពេញ​៖ អ្នកជំនាញ​ក្នុង​វិស័យ​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន​អះអាងថា នៅ​ឆ្នាំ​២០២០ វិស័យ​ផ្សារ​មូល​ប​ត្រ​កម្ពុជា នៅតែមាន​កំណើន​ល្អ បើទោះបី​មាន​ជំងឺ​កូ​វីដ​១៩ ក៏ដោយ​។

​អ្នកជំនាញ បានឱ្យដឹងថា បើទោះបីជា​នៅ​ឆ្នាំ​២០២០ មាន​វិ​ប​តិ្ត​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ប៉ុន្ដែ វា​ជា​ឆ្នាំ​មួយ​ល្អ សម្រាប់​វិស័យ​មូល​ប​ត្រ​កម្ពុជា ព្រោះថា​ចំនួន​នៃ ការបោះ​ផ្សាយ​មូល​ប​ត្រ និង​ក្រុមហ៊ុន ចុះបញ្ជី​មានការ​កើនឡើង​ជាង​ឆ្នាំមុន​។ ក្រុមហ៊ុន ដែល​បាន​ចុះបញ្ជី​ថ្មី នៅ​ឆ្នាំ​២០២០ ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា បាន ប្រមូល​ចំណូល​ពី​ទីផ្សារ​ដល់​ទៅ​ជាង ៩០​លាន​ដុល្លារ​។

​ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា CSX បានឱ្យដឹងថា ឆ្នាំ​២០២០ បើទោះបី​ជាមាន វិបត្តិ​កូ​វីដ​-១៩ មក​រំខាន ក៏​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​នៅតែ​ទទួលបាន​ក្រុមហ៊ុន​ចុះបញ្ជី​រហូតដល់ ៥ ក្រុមហ៊ុន​ឯណោះ​។ ឯកឧត្តម បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ​២០២០ បើ​គិតពី​ទំហំ​ជួញដូរ​ជា​មធ្យម​ប្រចាំថ្ងៃ គឺមាន​ប្រមាណ​ជិត ១៤​ម៉ឺន​ដុល្លារ ប៉ុន្តែ​តួលេខ​នេះ មានការ​ធ្លាក់ចុះ​បន្តិច បើ​ប្រៀបធៀប​នឹង ឆ្នាំ​២០១៩ ដែលមាន ដល់​ទៅ​ប្រមាណ ១៥​ម៉ឺន​ដុល្លារ​។ ឯកឧត្តម​បាន​សង្កត់ធ្ងន់ថា បើ​គ្មាន​វត្តមាន​ក្រុមហ៊ុន​ទាំង​៥​នេះ​ទេ វិស័យ​ផ្សារ​មូល​ប​ត្រ​កម្ពុជា នៅ​ឆ្នាំ​២០២០ អាច​នឹងត្រូវ​ជួប​បញ្ហា​ប្រឈម​ខ្លាំង​។​

​គួរ​បញ្ជាក់ថា បើ​គិត​ត្រឹម​ដំណាច់ឆ្នាំ ២០២០ ចំនួន​ក្រុមហ៊ុន​ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ កម្មសិទ្ធិ មាន​ចំនួន ៧ និង​ប្រមូល​ដើមទុន​បាន​ប្រមាណ ១០១​លាន ដុល្លារ ខណៈ​ក្រុមហ៊ុន បោះផ្សាយ​លក់​មូល​ប​ត្រ បំណុល​មាន​ចំនួន ៦ និង​ប្រមូល​ដើមទុន​បាន ១៤៣​លាន ដុល្លារ​ពី​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×