Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​ការទូត​កម្ពុជា ប្រកាស​ដាក់ឱ្យអនុវត្ត​យុទ្ធសាស្ត្រ ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣

spot_img

​ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ បានប្រកាស​ដាក់ឱ្យអនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ។ ដោយ​ប្រមុខ​ការទូត​បាន​អះអាងថា យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច ជាការ​ងារ​ធំ​មួយ​ក្នុងចំណោម​ការងារ​ធំៗ​ទាំង​៥ របស់​ក្រសួងការបរទេស​។ ការប្រកាស​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​មានប្រសាសន៍ថា ចំណុច​ស្តីពី​ការ​ការងារ​បញ្ចូល​សេដ្ឋកិច្ច​ឲ្យ​ទៅជា​សមាសភាព​ដ៏​សំខាន់ និង​ខាន​ពុំបាន ដែល​ការងារ​ការទូត​មាន​តាំងពី​ឆ្នាំ​ដំបូង នៃ​ការចូល​មកកាន់​តំណាង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់លោក​ម​ក​ម្ល៉េះ បន្ទាប់ពី​បាន​ប្រមូល​ធាតុ​ចូល និង​ធាតុ​ផ្សំ ល្មម​គ្រប់គ្រាន់​ស្តីពី​សមាសភាព​ថ្មី​មួយ​នេះហើយ​នោះ ក្រសួងការបរទេស​បាន​ប្រកាស​ជា​ផ្លូវ​វ​ការ​ជា​លើកដំបូង ចាត់ទុក​ការងារ​ការទូត​សេដ្ឋកិច្ច ជាការ​ងារ​ធំ​មួយ​ក្នុងចំណោម​ការងារ​ធំៗ​ទាំង​៥ របស់​ក្រសួង​នៅពេល​ប្រារព្ធ​សន្និបាត​ប្រចាំឆ្នាំ នា​ដើមឆ្នាំ​២០១៨ ។​

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា គោលនយោបាយ​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប​នាយករដ្ឋមន្ត្រី គាំទ្រ​យ៉ាង​ពេញលេញ ដោយ​សម្តេច​បាន​គូសបញ្ជាក់ថា ការទូត​សេដ្ឋ​ក​កិច្ច គឺជា​អាទិភាព​មួយ​សម្រាប់​គោលនយោបាយ​ការបរទេស​កម្ពុជា ដែលមាន​តួនាទី​យ៉ាងសំខាន់​នៅក្នុង​ការធ្វើ​ពពី​ពិធ​កម្ម​ប្រភព​កំណើន និង​ដៃគូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​។ ផ្នែក​លើ​ស្មារតី​នេះ ក្រសួង​បាន​ចំណាយពេល​ជាង ២​ឆ្នាំ ដើម្បី​សម្រេច​តាក់តែង​ឯកសារ​យុទ្ធសាស្ត្រ​ដែល​បាន​យកមក​ផ្សព្វផ្សាយ​នៅពេលនេះ​។ ឯកសារ​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣ ដែល​បាន​រៀបចំឡើង​នៅក្នុង​កាលៈទេសៈ​ដែល​សកម្មភាព​ពិភពលោក ក៏ដូចជា​កម្ពុជា​កំពុងតែ​ប្រឈម​ទៅ​និង​ការគំរាមកំហែង ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​ពីរ​បី​ទស្ស​វត្ត​ចុង​ក្រោយនេះ​។ ការគំរាមកំហែង​នេះ បណ្តាលមកពី​កត្តា​គូប​ផ្សំគ្នា​ជាច្រើន​។​

ប្រម​ខុ​ការទូត​កម្ពុជា​បន្តថា ការផ្ទុះ​និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ពិ​ភេះ​លោក​ទាំង​ម​មូល​រង្គោះរង្គើ កត្តា​ធម្មជាតិ​មួយ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ក្នុង​វិស័យ​សុខា​ភិ​បា​ក្នុង​កម្រិត​មិន​ធ្លាប់មាន បណ្តាល​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​ធ្លាប់​ក្នុង​វិបត្តិ​ជ្រាលជ្រៅ ។ កូ​វីដ​១៩ បាន​រុញ​ឲ្យ​ចង្វាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​រអាក់រអួល និង​កា​តើ​ផ្តាច់​ក្នុង​កម្រិត​ធ្ងន់ធ្ងរ វិស័យ​ទេសចរណ៍​ធ្លាក់ចុះ​យ៉ាងគំហុក វិស័យ​ដឹកជញ្ជូន​ពិសេស​ផ្លូវអាកាស​គាំងដំណើរ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×