Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្តីជើងខ្លាំង ​គំរាម​រក​អា​រក​សម្លាប់​ប្រពន្ធ ធ្វើឱ្យ​ប្រពន្ធ​ភ័យរ​ត់ទៅ​ប្តឹ​មេភូមិ , មេភូមិ​មក​សួរនាំ កាប់​មេភូមិ​បណ្ដាលឱ្យ​រងរបួស​

spot_img

​ខេត្តស្វាយរៀង​៖ បុរស​ម្នាក់ វិលត្រឡប់​ពី​ភ្នំពេញ មកជួប​ប្រពន្ធ​នៅ​ស្រុកកំណើត ស្រាប់​តែមាន​ជម្លោះ​គ្នា​យ៉ាងខ្លាំង​ហើយ​បុរស​ជា​ប្តី​បាន​គំរាម​រក​អា​រក​សម្លាប់​ប្រពន្ធ ធ្វើឱ្យ​ប្រពន្ធ​ភ័យខ្លាច ក៏រ​ត់ទៅ​ប្តឹ​មេភូមិ ពេល​មេភូមិ​មក​សួរនាំ ក៏​កាប់​លោក​មេភូមិ​បណ្ដាលឱ្យ​រងរបួស រួចហើយ​ដុត​ម៉ូតូ​និង​ដុត​ផ្ទះ​ខ្លួនឯង កាលពី​រសៀល​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០២១ ស្ថិត​ក្នុងភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា បន្ទាប់​ទទួល​ពាក្យ​ពី​ប្រពន្ធ មេភូមិ​មក​សួរនាំ​ក៏ត្រូវ​ជនសង្ស័យ​កាប់​លោក​មេភូមិ​បណ្ដាលឱ្យ​រងរបួស រួចហើយ​ដុត​ម៉ូតូ​និង​ដុត​ផ្ទះ​ខ្លួនឯង បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​និង​សមត្ថកិច្ច​មក​ធ្វើ​អន្តរាគមន៍​ជួយ​បាញ់​ទឹក​ពន្លត់ និង​ក៏​ឡោម​ព័ទ្ធចាប់​ជនសង្ស័យ​។​

​ជនសង្ស័យ​ឈ្មោះ កែវ ធូ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​-​ឃុំ​កើត​ហេតុនេះ ហើយ​គេ​ទើប​ត្រឡប់​មកពី​ភ្នំពេញ​។ ចំណែក​លោក​មេភូមិ​ដែល​រងគ្រោះ​មានឈ្មោះ សួស សារី ភេទ​ប្រុស​អាយុ​៧០​ឆ្នាំ មុខរបរ​មេភូមិ​ត្របែក​ប្រហោង រស់នៅ​ក្បែរ​ភូមិ​កើតហេតុ​ខាងលើ ត្រូវ​ជនសង្ស័យ​យក​ពូថៅ​កាប់​ត្រូវ​៦​កន្លែង ហើយ​ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយជ្រំ​។​

​ប្រភព​បន្តថា ចំណែក​សម្ភារ​ខូចខាត​រួមមាន ម៉ូតូ​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត​។​

​មុន​កើតហេតុ​ជនសង្ស័យ បានធ្វើ​ដំណើរ​មកពី​ភ្នំពេញ​មកលេង​ស្រុកកំណើត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បន្ទាប់ពី​មកដល់​ផ្ទះ​ជនសង្ស័យ​បាន​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​និង​បាន​គំរាម​រក​អា​រក​ធ្វើឱ្យ​ប្រពន្ធ​ភ័យ​ក៏បាន​រត់ចេញ​ផ្ទះ​ដើម្បី​ទៅប្តឹង​លោក​មេភូមិ​ត្របែក​ប្រហោង​។ ក្រោយមក លោក​មេភូមិ​បាន​ជិះ​ម៉ូតូ​មកដល់​ស្រាប់តែ ជនសង្ស័យ​បាន​យក​ពូថៅ​កាប់ និង​វាយ​ត្រូវ​ក្បាល​និង​ដងខ្លួន​លោក​មេភូមិ​បណ្ដាលឱ្យ​រង​របួសធ្ងន់ ហើយក៏​បាន​យក​ដែកកេះ កេះ​ដុត​ផ្ទះ​បង្ក​ការភ្ញាក់ផ្អើល​តែម្ដង​។​

​សមត្ថកិច្ច​ទាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ស្រុក​ឡោមព័ទ្ធ ចាប់​ជនសង្ស័យ ដោយមាន​ពូថៅ​ជាប់​ខ្លួន​មិន​ព្រម​ប្រគល់​ខ្លួន​ឱ្យ​សមត្ថកិច្ច​ចាប់​តាម​សម្រួល​នោះទេ ។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យបានហើយ សមត្ថកិច្ចនាំខ្លួនទៅសាកសួរ និងធ្វើតេស្តទឹកនោមរកឃើញ មានផ្ទុកសារធាតុថ្នាំញៀន៕  រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×