Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សែ​ល​កាត ត្រូវបាន​ទទួលស្គាល់ ជា​ក្រុមហ៊ុន​មួយ ឋិត​ក្នុងចំណោម​ក្រុមហ៊ុន ដ៏​មានតម្លៃ​បំផុត​ទាំង 50 ប្រចាំឆ្នាំ 2020

spot_img

​ភ្នំពេញ​៖ ថ្ងៃទី 11 មករា 2021 សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា ត្រូវបាន​ទទួលស្គាល់​ជាថ្មី​ម្តងទៀត ដោយ​ស្ថាប័ន​ផ្សព្វផ្សាយ​ខ្នាត​អន្តរជាតិ ថា​ជា​ក្រុមហ៊ុន​មួយ​ឋិត​ក្នុងចំណោម​ក្រុមហ៊ុន​ដ៏​មានតម្លៃ​បំផុត​ទាំង 50 ប្រចាំឆ្នាំ 2020​។​

​ពានរង្វាន់​នេះ ត្រូវបាន​ផ្តល់ជូន​ដោយ​ទស្សនា​វ​ដ្តី Silicon Review ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ស្ថាប័ន​បោះពុម្ពផ្សាយ​និង​ផ្សព្វផ្សាយ​តាម​អន​ឡាញ​ខ្នាត​ពិភពលោក ដែល​គួរឱ្យ​ទុកចិត្ត​បំផុត​សម្រាប់​អ្នកជំនាញ​ផ្នែក​ធុរកិច្ច និង​បច្ចេកវិទ្យា​។​

​សហគមន៍​អ្នកគាំទ្រ​ទូទាំង​សកលលោក​របស់​ទស្សនា​វ​ដ្តី Silicon Review រួមមាន​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​ដែលមាន​ឥទ្ធិពល​បំផុត​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​រួមមាន Software, IT Services, Cloud, Big Data, Security និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ជាច្រើន​ទៀតផង​ដែរ​។​

​តាមរយៈ​អត្ថបទ​ដែល​បានចេញ​ផ្សាយ បានកត់សម្គាល់​ឱ្យដឹងថា “​សែ​ល​កាត គឺជា​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ចល័ត​គ្រប់គ្រង​ដោយ​ជនជាតិខ្មែរ ដែលមាន​បទពិសោធន៍​ត្រួសត្រាយ​ផ្នែក​មួយ​នេះ​ដល់​ទៅ​ជាង ២០​ឆ្នាំ ហើយ​បច្ចុប្បន្ននេះ សែ​ល​កាត​គឺជា​ប្រតិបត្តិ​ករ​ធំជាងគេ​បំផុត​មួយ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​” ។​

​សែ​ល​កាត គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ដ៏​លឿន​និង​គួរឱ្យ​ទុកចិត្ត​ជាងគេ​បំផុត​នៅ​កម្ពុជា ដែល​ធ្លាប់​ទទួលបាន​នូវ​ពានរង្វាន់ និង​ការទទួលស្គាល់​ជា​អន្តរជាតិ​ជាច្រើន ទៅលើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ ល្បឿន​បណ្តាញ និង​បទពិសោធន៍​លេង​ហ្គេម​តាម​អន​ឡាញ​ជាដើម​។​

​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ផង​នោះ ពានរង្វាន់​ខ្នាត​អន្តរជាតិ​របស់​សែ​ល​កាត ដែល​ទទួលបាន​នៅក្នុង​ឆ្នាំ ២០២០ រួមមាន​ទាំង​ពានរង្វាន់ “​ក្រុមហ៊ុន​ផ្តល់​សេវា​បណ្តាញទូរស័ព្ទ​ចល័ត​ល្អ​ជាងគេ​បំផុត​” ដែល​ផ្តល់ជូន​ដោយ​ទស្សនា​វ​ដ្តី The Global Economics​។ ហើយ​ទន្ទឹមនឹងនោះ ក្រុមហ៊ុន​ក៏​ធ្លាប់​ទទួលបាន​នូវ​ពានរង្វាន់ “​ក្រុមហ៊ុន​ផ្តល់​បណ្តាញទូរស័ព្ទ​ល្អ​ជាងគេ​បំផុត​នៅ​កម្ពុជា​ប្រចាំឆ្នាំ 2020” ពី​ទស្សនា​វ​ដ្តី International Business ក៏ដូចជា​ត្រូវបាន​ចាត់​ចូល​ជា ”​ក្រុមហ៊ុន​ដ៏​ទាក់ទាញ​ដែលមាន​តម្លៃ​បំផុត​ទាំង 30” ដោយ CIO Bulletin ផងដែរ​។​

​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​ក្រុមហ៊ុន​សែ​ល​កាត ក៏មាន​កិត្តិយស​បំផុត​ផងដែរ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ជ័យលាភី ពានរង្វាន់​និ​យោ​ជិ​ក​ល្អ​ជាងគេ​បំផុត​នៅ​អាស៊ី​ប្រចាំឆ្នាំ​២០២០ របស់​សមាជ​អន្តរជាតិ World HRD Congress​។​

​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​ថ្លែង​ឱ្យដឹង​អំពី​ការទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ក្នុងពេល​ថ្មីៗ​នេះ​ថា​៖ “​ការទទួលស្គាល់​ជា​អន្តរជាតិ​ដោយ​ស្ថាប័ន​បោះពុម្ពផ្សាយ​ផ្នែក​ធុរកិច្ច និង​បច្ចេកវិទ្យា​ឈានមុខ​គេ​នេះ គឺជា​ការឆ្លុះបញ្ចាំង​នូវ​នវានុវត្តន៍ និង​ជំហរ​ដ៏​រឹងមាំ​របស់​សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ផ្តល់​បណ្តាញ​ទូរគមនាគមន៍​ដ៏​ល្អ​ជាងគេ​បំផុត​នៅ​កម្ពុជា​។ យើង​តែង​ខិតខំ​យ៉ាង​អស់ពី​សមត្ថភាព ដើម្បី​ធ្វើដំណើរ​ឈានមុខ​គេ​លើ​ផ្នែក​នវានុវត្តន៍​ឌីជីថល ជាមួយ​គោលបំណង​ផ្តល់នូវ​បណ្តាញទូរស័ព្ទ​ចល័ត​ដែល​គួរឱ្យ​ទុកចិត្ត​និង​លឿន​ជាងគេ​បំផុត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​
​នេះ​គឺជា​ការទទួលស្គាល់​ដ៏​ជាទី​មោទន​បំផុត​សម្រាប់​ក្រុមហ៊ុន​សែ​ល​កាត និង​រ៉ូយ៉ាល់​គ្រុប ស្រប​ពេលដែល​ពួកយើង​កំពុង​ដើរ​ឈានមុខ​គេ​ផ្នែក​ឌីជីថល​សម្រាប់​កម្ពុជា និង​រក្សាបាន​នូវ​ភាព​នាំមុខ​ផ្នែក​បណ្តាញ​ដែល​ផ្តោតទៅលើ​ល្បឿន គុណភាព និង​ប្រតិបត្តិការ​ប្រកបដោយ​ភាពល្អ​ឥតខ្ចោះ​”៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×