Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំ​លើក​ទី​៧ ស្តីពី​ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍ ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)

spot_img

​ភ្នំពេញ ៖ លោក​ស៊ា​ង ថៃ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០ បាន​ធ្វើជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​លើក​ទី​៧ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព នៃ​ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA)​។​

​លោក រដ្ឋលេខាធិការ​បាន​មានប្រសាសន៍ថា ដោយ​ផ្អែក​តាម​អនុសាសន៍​របស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ណែនាំ​ឱ្យ​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​លើ​តារាង ម៉ា​ទ្រិ​ច (Matrix) ដោយមាន​រាយ​មុខទំនិញ​សក្តានុពល​ពី ៥០​មុខ​ទៅជា ៦៥ មុខទំនិញ ដោយ​ត្រូវ​សិក្សា​លើ​របាំង​បច្ចេកទេស របាំង​ពន្ធគយ ភាពអនុគ្រោះ​ពន្ធ​នានា ដែល​ប្រទេស​ចិន​ផ្តល់ជូន​កម្ពុជា ដើម្បី​ជំរុញ​ការនាំ​ចេញទៅ​ប្រទេស​ចិន​ឱ្យ​បានជា​អតិបរមា​។ ការសិក្សា​លើ​ទំនិញ​ទាំង ៦៥​មុខ​នេះ ដោយ​ផ្អែកលើ​ឯកសារ​គោល ដែល​បាន​ដក ស្រង់​ចេញពី​ឯកសារ​គោលនយោបាយ​ពាណិជ្ជកម្ម និង​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដែលមាន​មូល ដ្ឋា​ន​ច្បាស់លាស់ និង​មាន​មូលដ្ឋាន​សម្រាប់ធ្វើ​ការនាំ​ចេញ​។​

​ជាមួយគ្នានេះដែរ លោក ប៉ែន សុ​វិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​ក៏បាន​ស្នើ​ឲ្យ​ក្រុមការងារ​លេខាធិការដ្ឋាន​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត លើ​ទំនិញ​គោល​១​មុខ​ដែល​អាច​ធ្វើការ កែច្នៃ​ទៅជា​ទំនិញ​ជាច្រើន​មុខ​(​ទំនិញ​ដេ​រី​វ៉េ​)​តាមរយៈ​ផលិតកម្ម ការកែច្នៃ​បង្កើត​តម្លៃបន្ថែម ដោយ​ត្រូវ​សិក្សា​អំពី​លេខ​បន្ទាត់​ពន្ធគយ (HS code) របស់​ទំនិញ​ដេ​រី​វ៉េ​ទាំងនោះ​ដែល​អាច​ទទួលបាន​ភាពអនុគ្រោះ​ក្នុងការ​នាំចេញ​ទៅកាន់​ប្រទេស​ចិន ឯកឧត្តម​បានផ្តល់​អនុសាសន៍​ឱ្យ​ក្រុមការងារ​ពិនិត្យ​ការសិក្សា​ស្រាវជ្រាវ​លើ​ទំនិញ​សំលៀកបំពាក់​ដែល​ផលិត​ពី​រោមសត្វ​សម្រាប់ធ្វើ​ការនាំចេញ ទៅកាន់​ប្រទេស​ចិន​។​

​ជា​លទ្ធផល អង្គរ​ប្រជុំបាន​ឯកភាព​ដាក់​របៀបវារៈ​លើ​ការសិក្សា​លើ​តារាង ម៉ា​ទ្រិ​ច (Matrix) ដោយមាន​រាយ​មុខទំនិញ​សក្តានុពល​ទាំង ៦៥ ទៅក្នុង​កិច្ចប្រជុំ​លើក​ក្រោយ​ទៀត និង​បាន​ឯកភាពគ្នា​ត្រូវ​បញ្ចប់​តារាង​ម៉ា​ទ្រិ​ច​ទំនិញ​ទាំង ៦៥ មុខ​នោះ​សម្រាប់​ទំនិញ​នាំចេញ​ទៅកាន់​ទីផ្សារ​ចិន​ដំណាច់​ខែមករា​ឆ្នាំ ២០២១​នេះ​។
​សូមបញ្ជាក់ថា ឯកសារ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ដើម្បី​ទាញយក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ដើម្បី​ជំរុញ​ការនាំ​ចេញទៅ​ប្រទេស​ចិន​ឱ្យ​បានជា​អតិបរមា គឺជា​ឯកសារ​រស់ ដែល​នឹង​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​លើ​មុខទំនិញ​សក្តានុពល ជា​បន្តបន្ទាប់​ទៀត និង​ត្រូវ​ពង្រីក​ការសិក្សា​ស្រាវជ្រាវ​ឯកសារ​នេះ​ជាមួយ​បណ្តា​ប្រទេស​ដែល​កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​(FTA) ទាំង​ថ្នាក់​តំបន់ និង​ទ្វេភាគី ដើម្បី​ជំរុញ​ការនាំចេញ​ឱ្យបាន​ជា​អតិបរមា​ទៅតាម​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នីមួយៗ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×