Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​​ម្នាក់​​ឡើង​​តាម​​បង្អួច ចូល​ចាប់​​​ស្រី្ត​​ប៊ី​គី​នី​​ម្នាក់ និង​ភ្ជង់​​នឹង​​កាំបិត​ នាំ​ចេញ​ពី​ក្នុង​​ហាង​​កាហ្វេ​ប៉ុន​ប៉ងរំលោភ តែ​ពុំ​បាន​សម្រេច និង​ត្រូវ​ចាប់​ខ្លួន​កុំបាន…

spot_img

​ប៉ូលីស​បាន​បញ្ចេញ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល​ដ៏​គួរ​ឲ្យ​ស្លុតរន្ធត់​មួយ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ខណៈពេលដែល​បុរស​ម្នាក់ បាន​ចាប់ជំរិត​នារី​ស្លៀក​ប៊ី​គី​នី​ម្នាក់ ពី​ហាង​កាហ្វេ​មួយ ។​

​វីដេអូ​បានបង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​ប្រដាប់​កាំបិត​នៅ​ដៃ បាន​ឡើង​ចូល​តាម​បង្អួច នៃ​ហាង​កាហ្វេ Hottie Shots Espresso ស្ថិតនៅក្នុង​ទីក្រុង Washington ។​

​បុរស​នោះបាន​លប​ឆ្មក់​ចូលទៅក្នុង​ហាង​នោះ នៅវេលា​ម៉ោង ៤ និង ៤៥ នាទី ទៀបភ្លឺ និង​ចាប់បង្ខំ​ឲ្យ​នារី​ស្លៀក​ប៊ី​គី​នី ឡើង​ចេញ​តាម​បង្អួច ។​

​បុរស​រូបនោះ បន្ទាប់មក បាន​ព្យាយាម​រំលោភ​នាង ។ ស្ត្រី​រងគ្រោះ​ឈ្មោះ Madeline Guinto អាយុ ៣០ ឆ្នាំ បាន​និយាយថា នាង​បានធ្វើការ​វាយ​តបត​នឹង​ជន​រូបនោះ​វិញ​ផងដែរ ហើយ​ទីបំផុត បុរស​រូបនោះ​បាន​រត់​គេចខ្លួន នៅពេល​រូបគេ​បានឃើញ​ភ្លៀង​រថយន្ត​១​គ្រឿង ដែល​កំពុង​ចូលមក​ដល់​ហាង ។​

​ស្ត្រី​រងគ្រោះ​និយាយថា នាង​បាន​រងរបួស​រលាត់ស្បែក និង​ជាំ​សាច់​ច្រើន​កន្លែង ប៉ុន្តែ ពុំ​ធ្ងន់ធ្ងរ​នោះទេ ។​

​នាយកដ្ឋាន​ប៉ូលីស Kent បាន​អំពាវ​ដល់​អ្នក​ដែល​បាន​ស្គាល់​ជនសង្ស័យ ជួយផ្តល់​ព័ត៌មាន​ដល់​ពួកគេ​ផង ដើម្បី​ចាប់ខ្លួន​ជន​រូបនេះ​មក​កាត់ទោស​តាមផ្លូវ​ច្បាប់ ។​

​ភ្លាមៗ​នោះ ប៉ូលីស​បានទទួល​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ Chris Chelemedos ដែល​បាន​បញ្ជាក់ថា គាត់​គឺជា​ថៅកែ​របស់​ជនសង្ស័យ ។ លោក Chelemedos និយាយថា Michael Reynolds អាយុ ៣៣ ឆ្នាំ ធ្វើ​ឲ្យ​គាត់​អស់​រយៈពេល ៥ ខែ មុននេះ ។​

​លោក Chelemedos ថៅកែ​ក្រុមហ៊ុន​ចែកចាយ A-1 , ឃ្លាំង​គ្រឿង​សង្ហា​រឹម បាន​ស្គាល់ Reynolds តាមរយៈ​សម្លៀកបំពាក់​ដែល​រូបគេ​ស្លៀក​ធ្វើ​សកម្មភាព ។ ព្រោះថា Reynolds បាន​ស្លៀក​ខោអាវ​ដដែល​នេះ មក​ធ្វើការ​រៀងរាល់ថ្ងៃ ។

​ថៅកែ​រូបនេះ​បាន​និយាយថា គាត់​ពិតជា​មានការ​ស្លុតរន្ធត់​ជាខ្លាំង នៅពេល​គាត់​បានឃើញ​វីដេអូ​នេះ និង​សឹងតែ​ពុំ​ជឿ​ភ្នែក​ថា បុរស​ក្នុង​វីដេអូ​គឺ​កូនចៅ​របស់ខ្លួន ។​

សូមបញ្ជាក់ថា Reynolds ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ ៥ ខែ​មកហើយ បន្ទាប់​ជាប់ពន្ធនាគារ ១២ ឆ្នាំ ក្នុងករណី​ប្លន់ និង​ការ​លបលួច​ចូល ៕ ចន្ទី​

 

spot_img
×