Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​លោកសង្ឃ​ម្នាក់ ពីបទ​រំលោភ​សេពសន្ថវៈ ទៅលើ​កូន​នេន​ចំនួន​៧​នាក់ ជាច្រើនលើក នៅក្នុង​ខេត្តកំពង់ឆ្នាំង​

spot_img

​កំពង់ឆ្នាំង ៖ អង្គការ CPU នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ បានចេញ​របាយការណ៍​មួយ​ថា ក្រុមការងារ​ចម្រុះ MIKE 20 បានធ្វើការ​ចាប់ខ្លួន​លោកសង្ឃ​ម្នាក់​ពីបទ​រំលោភ​សេពសន្ថវៈ​ជាច្រើនលើក បន្ទាប់ពី​មានការ​ស្វែងរក​ដេញចាប់​។​

​កាលពី​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ MIKE 20 ត្រូវបាន​បង្កើតឡើង​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​កូន​នេន​ចំនួន​៧​នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។ មុនពេល​បេសកកម្ម​នេះ​បាន​ផ្តើមឡើង ជនសង្ស័យ​មាន​អាយុ​២៨​ឆ្នាំ​បាន​រត់គេចខ្លួន ធ្វើ​ឲ្យ​មានការ​ស្វែងរក​ឃាត់ខ្លួន​បាន​ផ្តើមឡើង​។​

​ធនធាន​បន្ថែម​ពី​នគរបាលជាតិ​កម្ពុជា រួមមាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​បាន​ចូលរួម​បង្កើត​ក្រុមការងារ​ចម្រុះ​នេះ​។​

​អង្គការ CPU បាន​បញ្ជាក់ថា ដោយមាន​ព័ត៌មាន​ល​ម្អឹ​ត ក្រុមការងារ​ចម្រុះ​បានធ្វើការ​ឃាត់ខ្លួន​បុរស​អាយុ​២៨​ឆ្នាំ នៅក្នុង​វត្ត​មួយ​ក្នុង​ខេត្តស្វាយរៀង​នៅវេលា​ម៉ោង​៩​ព្រឹក កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១​។ ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​ត្រូវ​ជាប់ចោទ​ពីបទ​ល្មើស​រំលោភ​សេពសន្ថវៈ​ជាច្រើនលើក ដែល​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​២០២០​។​

​នេះ​គឺជា​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​គ្រប់​ភ្នាក់ងារ​ពាក់​ព័​ន្ក្ធ​ក្នុងការ​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​នាំមក​ដល់​ការចាប់ខ្លួន​។ នេះ​គឺ​គួរតែ​ជាការ​ប្រមាន​មួយ​ដែល​បញ្ជាក់ថា​គ្រប់​ឧក្រិដ្ឋកម្ម​ទាំងអស់​ទៅលើ​កុមារ​នឹងមាន​ការស៊ើបអង្កេត និង​ការឃាត់ខ្លួន​ជនល្មើស​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×