Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា​ឥណ្ឌា ពង្រឹង​និង​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត លើ​វិស័យ​សន្តិសុខ និង​ការពារជាតិ បែប​យុទ្ធសាស្ត្រ​ដ៏​សំខាន់​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​អ្វីដែល​យើង​អាចធ្វើ​នៅពេលនេះ គឺ​ខិតខំ​ពង្រឹង​និង​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ទាំងពីរ​(​កម្ពុជា​ឥណ្ឌា​) ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រោះ​ពេលនេះ​ប្រទេស​ទាំងពីរ​ក៏​ឈានដល់​កិច្ចសហការ​លើ​វិស័យ​សន្តិសុខ និង​ការពារជាតិ ដែលជា​កិច្ច​ស​ប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​ដ៏​សំខាន់​។

​នៅ​ព្រឹក​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២១ នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ Devyani Uttamkhobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

​នៅក្នុង​ជំនួប​ព្រឹក​មិញ​នេះ លោកជំទាវ ឯកអគ្គរដ្ឋទូត​ឥណ្ឌា បាន​គោរព​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​ឯកឧត្តម​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌា ជូន​ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ផងដែរ ព្រមទាំង​បាន​ជូនពរ សម្ដេច​តេ​ជោ មាន​សុខ​ភាពល្អ​រឹងមាំ​ដើម្បី​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះទៅកាន់​វឌ្ឍនភាព​។ ជាមួយគ្នា​នោះដែរ លោកជំទាវ​ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ចំពោះ​សម្ដេច​តេ​ជោ និង​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​អនុវត្តបាន​យ៉ាង​ល្អប្រសើរ​ចំពោះ​ការទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​។

​ចំពោះ​ទំនាក់ទំនង​ប្រទេស​ទាំង​២ លោកជំទាវ​បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​ឥណ្ឌា​គឺមាន​ជា​យូរលង់​ណាស់​មកហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ គឺជា​ទំនាក់ទំនង​ដ៏​ល្អ​មួយ ហើយ​ក្នុង​បេសកកម្ម​កា​ទូត​របស់​លោកជំទាវ​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​ពង្រឹងពង្រីក​នូវ​កិច្ច​សហ​ប្រតិការ​ដែលមាន​ស្រាប់​នេះ​ឲ្យ​កាន់តែ​រីក​ធំធាត់​ឡើង​មួយកម្រិត​ថែមទៀត​។ លោកជំទាវ​បាន​មានប្រសាសន៍ថា​តាមរយៈ​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ជា​នាយករដ្ឋមន្ត្រី តាមរយៈ​អរិយធម៌​វប្បធម៌ និង​សាសនា​ដែលជា​មូលដ្ឋាន​មួយ​រវាង​ប្រទេស​ទាំងពីរ លោកជំទាវ​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ជំរុញ​ការរៀបចំ​កម្មវិធី​ជាប្រចាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ដើម្បី​ផ្សាភ្ជាប់​ប្រជាជន និង​ប្រជាជន និង​វិស័យ​ពាណិជ្ជកម្ម​បន្ថែម​ពីលើ​ទំនាក់ទំនង​ដែលមាន​ស្រាប់​។

​ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការអបអរសាទរ​ជាមួយ​លោកជំទាវ Devyani Uttamkhobragade ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​អំពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​តាមរយៈ​លោកជំទាវ​ផ្ទាល់ ។ សម្តេច​តេ​ជោ ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ផងដែរ​ដែល​ប្រទេស​ឥណ្ឌា​បាន​ផលិត​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​បាន​ជោគជ័យ និង​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​នាពេល​ថ្មីៗ​នេះ​។ សម្តេច​តេ​ជោ​ក៏បាន​យល់ស្រប​ជាមួយនឹង​ការលើកឡើង​របស់លោក​ជំទាវ​ពាក់ព័ន្ធ​ទំនាក់ទំនង​រាប់ពាន់​ឆ្នាំ​មកហើយ​រវាង​ប្រទេស​យើង​ទាំងពីរ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ជាការ​ពិតណាស់​ទំនាក់​ទំនង​របស់​យើង​គឺមាន​ជា​យូរលង់​ណាស់​មកហើយ​ហើយ ជាពិសេស​ទំនាក់ទំនង​នោះ​គឺមាន​ការរីកចម្រើន​ល្អប្រសើរ​ជា​លំដាប់ ។ សម្តេច​បន្តថា ចំណុច​សំខាន់បំផុត​នោះ​គឺ​កន្លងមក តែងតែ​គាំទ្រ​កម្ពុជា​យើង ជាពិសេស​នៅ​ទសវត្ស​៥០ ឥណ្ឌា​បាន​គាំទ្រ​កម្ពុជា​មុនពេល​ទទួលបាន​ឯករាជ្យ​ពី​បារាំង ហើយ​បន្ទាប់មក​នៅ​ទសវត្ស​៨០ ឥណ្ឌា​គឺជា​ប្រទេស​ដំបូង​បំផុត​ដែល​ទទួលស្គាល់​រដ្ឋាភិបាល​កម្ពុជា ដែល​ពេលនោះ​នៅ​អង្គការសហប្រជាជាតិ​គឺ​នៅ​ទទួលស្គាល់​កៅអី​កម្ពុជា​ប្រជាធិបតេយ្យ​នៅឡើយ​។ ហើយ​ជា​បន្តបន្ទាប់ គឺ​ឥណ្ឌា​តែងតែ​ជួយ​គាំទ្រ​និង​ផ្តល់ជំនួយ​ស្បៀង​អង្ករ និង​អភិវឌ្ឍន៍​ធនធានមនុស្ស​ដល់ក​ម្ពុ​ជា​ព្រមទាំង​ជួយ​ជួសជុល​ប្រាង្គ​ប្រាសាទ​នៅ​កម្ពុជា​រហូតមកដល់​ស​ព្វ​ថ្ងៃ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​អ្វីដែល​យើង​អាចធ្វើ​នៅពេលនេះ គឺ​ខិតខំ​ពង្រឹង​និង​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ទាំង​២​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ព្រោះ​ពេលនេះ​ប្រទេស​ទាំងពីរ​ក៏​ឈានដល់​កិច្ចសហការ​លើ​វិស័យ​សន្តិសុខ និង​ការពារជាតិ ដែលជា​កិច្ច​ស​ប្រតិបត្តិការ​បែប​យុទ្ធសាស្ត្រ​ដ៏​សំខាន់​។ ទន្ទឹមនឹង​នោះដែរ សម្តេច​តេ​ជោ បាន​លើកទឹកចិត្ត​និង​ជំរុញ​អោយដល់​ការបង្ក​លក្ខណៈ​ល្អ​មួយ​សម្រាប់​ជា​លើកទឹកចិត្ត និង​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ ដូចជា​លើកស្ទួយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​ឡើង​ថែមទៀត ដើម្បី​បើកឱកាស និង​កម្ពស់​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​។ ដើម្បី​ពង្រីក​វិសាលភាព​ឱកាស​វិនិយោគ​នៃ​ប្រទេស​ទាំងពី សម្តេច​តេ​ជោ បានស្នើ​ដល់​ឥណ្ឌា​ពិនិត្យ​លើ​លទ្ធ​ភាពចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​សេរី​រវាង​ប្រទេស​ទាំងពីរ​អោយបាន​ឆាប់ ហើយ​ក្នុងនោះ សម្តេច​តេ​ជោ ក៏បាន​ពិភាក្សា​ក្នុងការ​រៀបចំ​ព្រះរាជដំណើរ​ទស្សនៈកិច្ច​របស់​ព្រះមហាក្សត្រ​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌា​នៅក្នុង​ពេលវេលា​ដ៏​សមស្រប​មួយ ដើម្បី​រឹតចំណង​មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​អោយ​យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត​។​

​នៅក្នុង​ជំនួប​ពិភាក្សា​កាលពី​ព្រឹក​មិញ​នេះ​ផងដែរ តាមរយៈ​លោកជំទាវ ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​សុំ​ឥណ្ឌា​ឧបត្ថម្ភ​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កម្ពុជា​យើង ដើម្បី​ចាក់​ជូន​ពលរដ្ឋ​ខ្មែរ ព្រោះ​វ៉ាក់សាំង​ដែលជា​ជំនួយ​ពី​មិត្ត​ចិន​អាច​នឹងមិន​គ្រប់គ្រាន់​។ មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ជូនពរ​លោកជំទាវ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ ព្រមទាំង​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​តាមរយៈ​លោកជំទាវ​ផ្ទាល់​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×