Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនកំលោះ​ខាន​ផ្សំ​ដំណេក ព្រោះ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្នុង​ថ្ងៃ​រៀបការ ក្រោយ​ផឹក​ស្រវឹងធ្លាក់ភ្នែក​រៀងៗ​ខ្លួន ផ្ទុះ​ហឹ​ង្សា វាយ​គ្នា​ជាមួយ​បងជីដូនមួយ​កូនក្រមុំ ផ្អើល​រោង

spot_img

​កណ្តាល​៖ កម្មវិធី​រៀប​មង្គលការ​មួយ ភ្ញៀវ​ទាំងសងខាង​បាន​ចូលរួម​ផឹកស៊ី​រាំរែក សប្បាយ​គ្រប់គ្នា លុះ​ផឹក​ស្រវឹងធ្លាក់ភ្នែក​រៀងៗ​ខ្លួន ភាគ​គី​ទាំង​២​បាន​ឌឺដង​ដាក់គ្នា រហូត​ឈ្លោះប្រកែក​គ្នា បាន​យក​កៅអី ចាន កែវ ថូផ្កា គប់​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​មាន​របួសស្នាម​រៀងៗ​ខ្លួន​។ បន្ទាប់ពី​កើតហេតុ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​កំ​ពង់​សំណាញ់ បាន​ចុះទៅ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​៦​នាក់ ក្នុងនោះ​មានកូន​កំលោះ​ម្នាក់​ផងដែរ កាលពី​វេលា​ម៉ោង​២២​និង​០០​នាទី យប់​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​រោងការ​ភូមិ​ព្រែ​ករាំង​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា ក្មេង​ទំនើង​ទាំងពីរ​ក្រុម​នោះ រួមមាន ក្រុមទី​១ មាន​គ្នា​៤​នាក់ ភាគ​គី​ខាង​កូនកំលោះ រួម​នឹង​កូនកំលោះ​ផងដែរ គឺ ១ ឈ្មោះ ម៉េ​ត សុ​ភី​ន ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​២២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែ​កក់ ឃុំ​ព្រៃ​បាក់​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរ​កម្មករសំណង់ ត្រូវជា​កូនកំលោះ មាន​របួសស្នាម​បែកក្បាល​(​ឃាត់ខ្លួន​) ។ ២ ឈ្មោះ ម៉េ​ត លាភ ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែ​កក់ ឃុំ​ព្រៃ​បាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរ​កម្មករសំណង់ ត្រូវជា​ពូ​របស់​កូនកំលោះ​មាន​របួសស្នាម​បែក​សៀតផ្កា (​ឃាត់ខ្លួន​) ។ ៣ ឈ្មោះ ងួន សុភា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែ​កក់ ឃុំ​ព្រៃ​បាក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម មុខរបរ​កម្មករសំណង់ ត្រូវជា​ភ្ញៀវ​ខាង​កូនកំលោះ មាន​របួសស្នាម​បែក​ចិញ្ចើម (​ឃាត់ខ្លួន​) ។ ៤ ឈ្មោះ អេង រដ្ឋា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​ខ្លា​ក្រ​ហ៊ឹម ឃុំ​អំពិល​ទឹក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មុខរបរ​កម្មករសំណង់ ត្រូវជា​ភ្ញៀវ​ខាង​កូនកំលោះ មាន​របួសស្នាម​បែកក្បាល (​ឃាត់ខ្លួន​) ។​

​ចំណែក​ក្រុមទី​២ មាន​គ្នា​២​នាក់ ភាគី​ខាង​កូនក្រមុំ​៖ ១ ឈ្មោះ អេង មិនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករសំណង់ ត្រូវជា​បងជីដូនមួយ​ខាង​កូនក្រមុំ មាន​របួសស្នាម​រយះ​ត្រង់​ក​ខាងឆ្វេង​(​ឃាត់ខ្លួន​)​។ ២ ឈ្មោះ ផន តុលា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករសំណង់ ត្រូវជា​បងជីដូនមួយ​ខាង​កូនក្រមុំ មាន​របួសស្នាម​ហើម​ត្រង់​ភ្នែក​ខាងស្តាំ (​ឃាត់ខ្លួន​)​។​

​ក្នុងនោះ​សម្ភារ​ខូចខាត ៖ បែកបាក់​សម្ភារៈ កៅអី តុ ចាន កែវ ថូផ្កា ។​

​សមត្ថកិច្ច បាន​បន្តថា មុន​កើតហេតុ​ខាងលើ មានកម្ម​វិធី​រៀប​មង្គលការ​មួយ ដោយមាន​ភ្ញៀវ​ទាំងសងខាង​បាន​ចូលរួម​ផឹកស៊ី​រាំរែក សប្បាយ​គ្រប់គ្នា លុះ​ផឹក​ស្រវឹងធ្លាក់ភ្នែក​រៀងៗ​ខ្លួន ភាគ​គី​ទាំង​២​បាន​ឌឺដង​ដាក់គ្នា រហូត​ឈ្លោះប្រកែក​គ្នា បាន​យក​កៅអី ចាន កែវ ថូផ្កា គប់​គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​មាន​របួសស្នាម​រៀងៗ​ខ្លួន តែម្តង​។ ក្រោយមក សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​សំណាញ់ ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​ក្រុម យកមក​ចាត់ការ​តាម​នីតិវិធី​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ : បញ្ញា​ស័ក្តិ​

spot_img
×