Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ហើយ អ្នកឈ្នះ​រង្វាន់​ទាំង​២៥​រូប ពី​កម្មវិធី​ដាក់​ប្រាក់​បញ្ញើ​ឈ្នះ​រង្វាន់ របស់​ធនាគារ​ស្ថាបនា​

spot_img

​ភ្នំពេញៈ ធនាគារ ស្ថាបនា​បានធ្វើ​កម្មវិធី​ចាប់​រង្វាន់ ដើម្បី​ស្វែងរក​អ្នកឈ្នះ​ពី​កម្មវិធី “​ដាក់​ប្រាក់​បញ្ញើ​ឈ្នះ​រង្វាន់​” កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ នៅ​ធនាគារ ស្ថាបនា សាខា​បឹង​កេងកង ដោយមាន​ការចាក់ផ្សាយ​បន្ត​ផ្ទាល់​តាមរយៈ​ទំព័រ​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់ ធនាគារ ស្ថាបនា ដោយមាន​ការចូលរួម​ចាប់​ផ្ទា​ល់ពី គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់ ធនាគារ​។
​ដើម្បី​ធានា​នូវ​សុក្រឹតភាព​ជូន​ដល់​អតិថិជន ការចាប់​រង្វាន់​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ដែល​ឆ្លងកាត់​ការពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត ដោយមាន​ការបើក​បង្ហា​ញ​ជា​សាធារណៈ និង តាមដាន​យក​ព័ត៌មាន​ដោយផ្ទាល់​ពី​បណ្តាញសារព័ត៌មាន​ធំៗ​ក្នុងស្រុក​។​
​កម្មវិធី​នេះ​រៀបចំឡើង​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​តែងតែ​គាំទ្រ​ផលិតផល​និង​សេវាកម្ម​របស់​ធនាគារ ស្ថាបនា ដែលជា​ធនាគារ​ឈានមុខ​ក្នុងស្រុក ដោយ​ក្នុង​រយៈពេល​៣​ខែ​នៃ​កម្មវិធី​នេះ យើង ទទួលបាន​ការចូលរួម​គាំទ្រ​ពី សំណាក់​អតិថិជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​គ្រប់​សាខា​ទូទាំងប្រទេស​កម្ពុជា​។
​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ក្នុង​កម្មវិធី “​ដាក់​ប្រាក់​បញ្ញើ​ឈ្នះ​រង្វាន់​” ពី​ធនាគារ ស្ថាបនា មាន​រហូតដល់​២៥​រូប ដែល​រង្វាន់​ទាំង​២៥​រួមមាន​៖ រង្វាន់​ធំ​គឺ រង្វាន់​រថយន្ត Mazda 6 ចំនួន​១​រង្វាន់ គណនី​សន្សំ​ឆ្លាត​វៃ​ដែលមាន​ទឹកប្រាក់ US$២.៥០០​ចំនួន​២​រង្វាន់ និង គណនី​សន្សំ​ឆ្លាត​វៃ​ដែលមាន​ទឹកប្រាក់ US$២៥០​ចំនួន​២២​រង្វាន់​។

​សូម​អបអរសាទ​ដល់​អតិថិ​ជន​មានសំណាង​ឈ្នះ​រង្វាន់ ទាំង​២៥​រង្វាន់​៖

(​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ធនាគារ ស្ថាបនា https://www.facebook.com/Sathapanabank )
​ ​
​លោក Takahiro Nakagawa (​ណា​កា​ហ្គា​វ៉ា តា​កា​ហ៊ី​រ៉ុ អនុប្រធាន​នាយក​ប្រតិបត្តិ ធនាគារ ស្ថាបនា បាន​ថ្លែងថា រយៈពេល​៣​ខែ​កន្លងមកនេះ ពួកយើង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​សំណាក់​អតិថិ​ជនតា ម​បណ្តាល​សាខា​ជាង​ទាំង​១៧០​ទូទាំងប្រទេស​។ កម្មវិធី​នេះ​បង្កើតឡើង ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​បានរួម​ដំណើរ​ជាមួយ​ពួកយើង​តាំងពីដើម​រហូតមក ដែលជា​កត្តា​ធ្វើឱ្យ​ធនាគារ ស្ថាបនា សម្រេច​នូវ បេសកម្ម​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​ក្នុងប្រទេស​កម្ពុជា​។​
​លោក​បន្តថា ដើម្បី​ធានា​នូវ​តម្លាភាព និង​សុក្រឹតភាព​មួយរយ​ភាគរយ កម្មវិធី​ចាប់​រង្វាន់​នេះ​ត្រូវបាន​ធ្វើតាម​ប្រព័ន្ធ​អេ​ឡិច ត្រូ​និ​ច​ដែល​ឆ្លងកាត់​ការពិនិត្យ​យ៉ាង​ហ្មត់ចត់​បំផុត​។ ដោយសារ​បច្ចេកវិទ្យា​ដើរតួ​យ៉ាងសំខាន់​ក្នុង​ជីវិត​រស់នៅ សព្វថ្ងៃ ប្រព័ន្ធ​ឌីជីថល​បានធ្វើឱ្យ​ការប្រាស្រ័យ​ទាក់ទង និង​សមត្ថភាព​ប្រកួតប្រជែង​ប្រកបដោយ​ប្រសិទ្ធិភាព និង​តម្លាភាព​។ ហេតុនេះហើយ​លទ្ធផល​អ្ន​ក​ឈ្នះ​រង្វាន់​ក្នុងថ្ងៃនេះ​មានការ​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង​ទំព័រ​ហ្វេ​ក​ប៊ុ​ក ផ្លូវការ​របស់ ធនាគារ ស្ថាបនា និង​បើក​បង្ហាញ​ជា​សាធារណៈ ដោយមាន​ការតាមដាន​យក​ព័ត៌មាន​ដោយ ផ្ទាល់​ពី​បណ្តាញសារព័ត៌មាន​ធំៗ​ក្នុងស្រុក​។​
​ឆ្លៀតឱកាស​នេះដែរ លោក​សូម​ធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​គ្រប់រូប​ដែលមាន​ជំនឿ ជាក់​លើ​ធនាគារ​យើងខ្ញុំ ហើយ​យើង​នឹង​ខិតខំ​ប្រឹង​បន្ត​ក្នុងការ​ក្លាយជា​ធនាគារ​ដែល​ផ្តល់​ទំនុកចិត្ត​បំផុត​ក្នុង ប្រទេស​កម្ពុជា​។ យើង​ប្តេជ្ញា​នឹង​ផ្តល់ជូន​នូវ​សេវា​ធនាគារ​ដ៏​ល្អ និង​ពេញលេញ​បំផុត​ដោយ​ស្វែងរក​ដំណោះស្រាយ​ចំពោះ បញ្ហា​ប្រឈម​។ ពួកយើង​ត្រូវតែ​វិវឌ្ឍន៍​ទៅមុខ​។ ការខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​ធនា​គារ​ស្ថាបនា​ដើម្បី ធ្វើ​ទំនើបកម្ម លើ Sathapana Mobile បង្ហាញ​ពី​ចក្ខុវិស័យ​ដែល​មើលឃើញ​ឆ្ងាយ​នៃ​ការឈាន​មុខ​គេ​នៅក្នុង ការ​ចំណោម​ធនាគារ​ឌីជីថល​នៅ​កម្ពុជា​។ ពួកយើង​ពិតជា​មិនអាច​ឈរ​នៅទីនេះ​បានឡើយ ប្រសិនបើ​មិនមែន​ដោយសារ​អតិថិជន​ដែល​តែងតែ​គាំទ្រ​ជាថ្មី​ម្តងទៀត​៕
​រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×