Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាថៃទាត់ចោលបេក្ខភាពទាំងអស់ ដែលស្នើសុំការអនុម័តក្លាយជាសមាជិកគណៈកម្មាធិការបោះឆ្នោត

spot_img

នៅក្នុងការបោះឆ្នោតកាលយប់ថ្ងៃ ២២ កុម្ភៈ ម្សិលមិញនេះ ក្រុមប្រឹក្សានីតិបញ្ញាជាតិ ( NLA) -រដ្ឋសភាថៃបានបដិសេធបេក្ខភាពទាំងអស់ ដែលត្រូវបានស្នើឲ្យចូលរួមក្នុងគណៈកម្មាធិការ (EC) ហើយទង្វើនេះធ្វើឲ្យដំណើរការត្រៀមបំរុងការបោះឆ្នោតសកលខាងមុខរបស់ប្រទេសនេះកាន់តែស្មុគស្មាញឡើង។

សវនាការនៃរដ្ឋសភាថៃ នៃក្រុងបាងកក

តាមលទ្ធផលនៃការបោះឆ្នោត ពុំមាននរណាម្នាក់ក្នុងចំណោមបេក្ខភាព ៧រូប ទទួលបានចំនួនសន្លឹកឆ្នោតគាំទ្រ ៥០% ពីសំណាក់សមាជិក NLA ២៤៨រូប ដើម្បីក្លាយជាសមាជិកថ្មីរបស់ EC ។ ច្បាប់ស្តីពីគណៈកម្មាធិការបោះឆ្នោតរបស់ថៃកំណត់ថា EC មានសមាជិក ៨រូប (មុននេះគឺ៥រូប) ក្នុងនោះសមាជិក៥រូប ត្រូវបានជ្រើសតាំងដោយគណៈកម្មាធិការមួយដែលដឹកនាំដោយប្រធានតុលាការកំពូល Cheep Jullamon ហើយ២រូបទៀត ដោយក្រុមប្រឹក្សាតុលាការកំពូល។

ការដែល NLA ទាត់ចោលនូវបេក្ខភាពទាំងអស់មានន័យថា ទាមទារឲ្យមានដំណើរការជ្រើសរសើបេក្ខភាពថ្មី ដែលដំណើរការនេះប្រើពេល ៩០ថ្ងៃ។ សមាជិក EC លោក Somchai Srisuttiyakorn និយាយថា ទោះបីសមាជិក EC បច្ចុប្បន្ននៅបន្តភារកិច្ចរបស់ខ្លួនក្តី ប៉ុន្តែពួកគេពុំអាចចូលរួមក្នុងការរៀបចំការបោះឆ្នោតនៅមូលដ្ឋានដែលតាមគំរោង និងត្រូវបានអនុវត្តក្នុងឆ្នាំនេះ។ លោកគិតថា សមាជិក EC ថ្មី នឹងឡើងទទួលមុខតំណែងក្នុងអំឡុងពេល ២០០ថ្ងៃទៀត ពោលគឺនៅក្នុងអំឡុងខែកញ្ញា ២០១៨៕ ចន្ទ្រា

spot_img
×