Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ថ្មី ដែល​ត្រូវអនុវត្ត ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២១

spot_img

​ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹងថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី ១៦ ដល់​៣១ ខែមករា ឆ្នាំ​២០២១ នឹងត្រូវ​លក់​៣.៥១០​រៀល​/១​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៣.១៦០​រៀល​/​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត​។​

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សែន​ដុល្លារ​/​លីត្រ ។​

ដូច្នេះ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ដល់​៣១ ខែមករា ឆ្នាំ​២០២១ នឹង​ចុះមក​៣.៣៥០​រៀល /​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៣.០០០​រៀល /​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×