Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មាធិការ គ​.​ប​.​ផ​.​ក​. បានសម្រេច​កប់ បំផ្លាញចោល​ជាបន្ទាន់ នូវ​ផលិតផល​គ្រឿងសម្អាង ជាង​២០​តោន​របស់​ប្រទេស​កូរ៉េ​

spot_img

​ភ្នំពេញ​៖​ផលិតផល​គ្រឿងសំអាង​ចំរុះ​ដែល​ហួស​កាលបរិច្ឆេទ​ជាច្រើន​ប្រភេទ​របស់​ប្រទេស​កូរ៉េ​ត្រូវបាន គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ធ្វើការ​កប់​បំផ្លាញចោល​។​

នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែមករា ឆ្នាំ​២០២១ គណៈកម្មាធិការ ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ (​គ​.​ប​.​ផ​.​ក​) បានធ្វើការ​កប់​បំផ្លាញចោល​នូវ​ផលិតផល​គ្រឿងសំអាង​ចំរុះ ដែល​ហួស​កាលបរិច្ឆេទ​ជាច្រើន​ប្រភេទ របស់​ប្រទេស​កូរ៉េ ដែល​គណៈកម្មាធិការ គ​.​ប​.​ផ​.​ក​. បាន​រឹបអូស និង​រក្សា ទុក​នាពេល​កន្លងមក តាម​ដីការ​បង្គាប់​របស់​តុលាការ ។​

​គណៈកម្មាធិការ គ​.​ប​.​ផ​.​ក​. បានសម្រេច​កប់ បំផ្លាញចោល​ជាបន្ទាន់ នូវ​ផលិតផល​គ្រឿងសម្អាង ជាង​២០​តោន ទាំងនេះ នៅ​ទីលាន​ចាក់សម្រាម​ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ ដោយហេតុថា ផលិតផល​គ្រឿង សំអាង​ចំរុះ ហួស​កាលបរិច្ឆេទ​និង​សុពលភាព​ប្រើប្រាស់ ទាំងនេះ​មានការ​សាយភាយ​ក្លិន​មិនល្អ ដែល​ធ្វើ​ឲ្យ​ប៉ះ ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×