Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ព្រូស លឿន​ពេក​ទៅបុក​បង្កាន់ដៃស្ពាន បណ្តាល​ឲ្យ​រងរបួស បញ្ជូនទៅ​មន្ទីរពេទ្យ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​បង្កាន់ដៃ​គល់ស្ពាន​អាកាស​ផ្សា​ដី​ហុយ បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ទាំងស្រុង​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង​៥០​នាទី​យប់ ថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកអូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ប្រាប់​ខាង​សារព័ត៌មាន CEN ឲ្យ​ដឹងថា
​មុនពេល​កើតហេតុ​មាន​រថយន្ត​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BJ-4201 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ខណៈ​មកដល់​ចំណុចកើតហេតុ បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​បង្កាន់ដៃស្ពាន អាកាស​ផ្សារ​ដី​ហុយ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​។ សំណាងល្អ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​ឲ្យ​ប៉ះពាល់​ទៅដល់​ភាគី​ដទៃ​នោះទេ រង​ការខូចខាត​តែ​រថយន្ត​និង​បង្កាន់ដៃស្ពាន​តិចតួច​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌទួលគោក រួច​បានប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ខាង​ជំនាញ​ក្រុង​ចុះមក​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក នៅ​ស្នងការ​នគរបាល​ចរាច​រណ៍​រាជធានី​ភ្នំពេញ ជា​បណ្តោះ​អ​សន្ន ៕ រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×