Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​បើករថយន្ត lexus NX200 លឿន​ពេក ទៅបុក​របាំង​ថ្ម បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ទំនងជា​ងោក​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​មួយ​កង់ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្ទៃ​ខាងមុខ​ទាំងស្រុង​ទៅមុខ​លែងរួច​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ម្ចាស់​រថយន្ត​នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ខាង​សារព័ត៌មាន CEN ឲ្យ​ដឹងថា
​មុនពេល​កើត​គាត់​បាន​បើករថយន្ត​ម៉ាក lexusNX200 ពណ៌​ស​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BJ-9372 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​គាត់​ងោក​មួយភាំង​បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ទ្រូង​ពុះ​ចែកផ្លូវ ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេច​ផ្ទៃ​ខាងមុខ​ស្ទើរ​ទាំងស្រុង​។ សំណាងល្អ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិន​បង្ក​ឲ្យ​ប៉ះពាល់​ទៅដល់​ភាគី​ដ៏​ទៃ​នោះទេ រង​ការ​ខូច​តែ​រថយន្ត​និង​បាករ​បាំង​ថ្ម​អស់​មួយ​កង់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌទួលគោក រួច​បានប្រគល់​តួនាទី​នេះ ទៅ​ឲ្យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ចុះមក​វាស់វែង​យកទៅ​រក្សា​ទុកជា​បណ្តោះ​អ​សន្ន រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​រក្សា​សិទ្ធិ​ដោយ​៖​សា មេ​ត​

spot_img
×