Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិន ដាក់ទណ្ឌកម្ម ដល់​មន្ត្រី​អាមេរិក ចំពោះ​អាកប្បកិរិយា​អាក្រក់ លើ​កោះ​តៃវ៉ាន់​

spot_img

​ក្រសួងការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា មន្ត្រី​សហរដ្ឋអាមេរិក​ដែល​បាន​ប្រព្រឹត្តិ​អាកប្បកិរិយា​ព្រហើន​លើ​កោះ​តៃវ៉ាន់​ដែល​ទាមទារ​ដោយ​ចិន​នឹង​ប្រឈម​នឹង​ការដាក់ទណ្ឌកម្ម បន្ទាប់ពី​ទីក្រុង​វ៉ាស៊ីនតោន​លុប​ការហាមឃាត់​នៃ​ការផ្លាស់ប្តូរ​គ្នា​រវាង​មន្ត្រី​អាមេរិក​និង​តៃវ៉ាន់​។

​ចំណង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ថយ​ថយ​ទៅៗ នៅពេលដែល​ប្រទេស​ចិន​បាន​ថ្កោលទោស​នៅ​ខែ​នេះ​ពី​ការដក​បម្រាម​នេះ ដែល​ប្រកាស​ដោយ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo នៅក្នុង​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​កំពុង​កាន់អំណាច​។​

​បន្ថែម​ទៅលើ​កំហឹង​របស់​ចិន ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ លោក Kelly Craft បាន​និយាយ​ទៅកាន់​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី Tsai Ing-wen បន្ទាប់ពី​គម្រោង​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​តៃប៉ិ​ត្រូវបាន​លុបចោល​។
​សួរ​ដោយសារ​ព័ត៌មាន Daily News នៅឯ​សន្និសីទ​សារព័ត៌មាន​ខ្លី​មួយ ថា​តើ​ចិន​នឹង​អនុវត្តតាម​ការសន្យារ​បស់​ខ្លួន​ដើម្បី​ធ្វើឱ្យ​សហរដ្ឋអាមេរិក “​បង់ថ្លៃ​យ៉ាងច្រើន​” សម្រាប់​ការទាក់ទង​របស់ខ្លួន​ជាមួយ​កោះ​តៃវ៉ាន់​។ អ្នកនាំពាក្យ​ក្រសួងការបរទេស លោកស្រី Hua Chunying បាន​និយាយថា​មន្ត្រី​អាមេរិក​មួយចំនួន បាន​ប្រឈម​នឹង​ទណ្ឌកម្ម​។​

​លោកស្រី​ថ្លែង​ដោយ​មិនបាន​លម្អិត​ថា​៖«​ដោយសារ​សកម្ម​ភាពខុស​របស់​សហរដ្ឋអាមេរិក ប្រទេស​ចិន​បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​អាមេរិក​ដែល​ទទួលខុសត្រូវ​ដែល​បាន​ប្រព្រឹត្តិ​អាកប្បកិរិយា​អាក្រក់​លើ​បញ្ហា​កោះ​តៃវ៉ាន់​»​។​

​ចិន​និយាយថា​កោះ​តៃវ៉ាន់​គឺជា​បញ្ហាសំខាន់​និង​រសើប​បំផុត​ក្នុង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​អាមេរិក ហើយ​ធ្លាប់​បានប្រកាស​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ទៅឱ្យ​កោះ​តៃវ៉ាន់ ទោះបីយ៉ាងណា​គេ​មិនទាន់​ដឹង​ច្បាស់​ថា​តើ​ត្រូវអនុវត្ត​យ៉ាងម៉េច​ទេ​។
​ទីក្រុង​ប៉េកាំង​បាន​ឆ្លើយតប​ទៅនឹង​ការបង្កើន​ការគាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​កោះ​តៃវ៉ាន់​រួមទាំង​ការលក់​អាវុធ​និង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក​ដោយ​បង្កើន​សកម្មភាព​យោធា​នៅក្បែរ​កោះ​នេះ​រួមទាំង​ការហោះហើរ​យន្តហោះ​កងទ័ពអាកាស​របស់ខ្លួន​នៅក្បែរនោះ​។

​កាលពី​ឆ្នាំមុន​ប្រទេស​ចិន​បានបង្ហាញ​ពី​ការដាក់ទណ្ឌកម្ម​ទៅលើ​ពលរដ្ឋ​អាមេរិក​ចំនួន ១១ នាក់​រួមទាំង​សមាជិកសភា​មកពី​គណបក្ស​សាធារណរដ្ឋ​របស់លោក Trump ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្ម​របស់​ទីក្រុង​វ៉ាស៊ីនតោន​ទៅលើ​ទីក្រុង​ហុងកុង​និង​មន្ត្រី​ចិន​ដែល​ត្រូវបាន​ចោទប្រកាន់ថា​បាន​កាត់បន្ថយ​សេរីភាព​នយោបាយ​នៅក្នុង​អតីត​អាណានិគម​អង់គ្លេស​៕
ប្រភព​៖ រ៉​យ​ទ័​រ​
​រក្សា​សិទ្ធិ​ដោយ​៖CEN​

spot_img
×