Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​កើន​ដល់​ថ្លៃ​ដែន​កំណត់​ខ្ពស់បំផុត​ប្រចាំថ្ងៃ​

spot_img

​ភ្នំពេញ​៖ ភាគហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ក្នុង​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ បាន​បន្ត​កើន​ជាង​៩%​ទៀត ដែល​ធ្វើឱ្យ​ថ្លៃ​ភាគហ៊ុន​មួយ​នេះ​ឡើងដល់​ដែន​កំណត់​ខ្ពស់បំផុត​ប្រចាំថ្ងៃ​គឺ ១,៤៨០​រៀល ជាមួយនឹង​ទំហំ​ជួញដូរ​សរុប​ប្រមាណ​១៦៤​លាន​រៀល​។

​ភាគហ៊ុន​ផេស​ថិ​ក (PEPC) ហ្គ្រេ​ន​ធ្វី​ន (GTI) និង​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (PAS) ក៏បាន​កើនឡើង​៤០​រៀល ១៥០​រៀល និង​២០០​រៀល​រៀង​គ្នា ដល់ ២,៩៤០​រៀល ៣,៥៥០​រៀល និង​១៤,០០០​រៀល​។
​ផ្ទុយ​មកវិញ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP) និង​ភាគហ៊ុន​អេស៊ីលីដា (ABC) បាន​ធ្លាក់ចុះ​៦០​រៀល និង​៨០​រៀល មក​ត្រឹម​១១,៦៤០​រៀល និង​១៦,៧២០​រៀល​។

​ភាគហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ភ្នំពេញ (PWSA) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​៦,១៨០​រៀល​។ ស​ន្ទ​ស្សន៍​ផ្សារ​មូល​ប​ត្រ​កម្ពុ​ជានា​ថ្ងៃ​ចន្ទ​នេះ បាន​ធ្លាក់ចុះ​បន្តិច​មក​ត្រឹម ៦៣៨,៩១ ពិន្ទុ​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ៤៥៣,៦ លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×