Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​បង្អង់​យូរ អន្ទិត ឡុង​ចន្ថា ចេញមុខ​បកស្រាយ​ភ្លាមៗ ក្រោយ​គេ​ចោទថា ចង់​បួស​វិញ ព្រោះ​គ្មាន​លុយ​ការ​ប្រពន្ធ​… (​វីដេអូ​)

spot_img

​ភ្នំពេញ ៖ ព័ត៌មាន​ទាក់ទង​នឹង​អន្ទិត ឡុង ចន្ថា ឃើញថា​បាននិងកំពុង​ផ្ទុះ​ការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់​អតីត​សង្ឃ​រូបនេះ ចេញមុខ Live វីដេអូ បើកឡាន​ពី​ខេត្តតាកែវ ទៅ​ចូលរួម​ពិធីមង្គលការ​បងប្អូន​នៅ​ខេត្តកំពង់ធំ ក្រោយពី​បាន​សឹក​អស់​រយៈពេល​ជិត ៣ ខែ​។​

​ជាមួយនឹង​ការចេញមុខ តាមរយៈ​ការ Live បើកឡាន​ដើរលេង​ទៅ​ទីនេះ​ទៅនោះ ដោយ​ក្នុងនោះ ឡុង ចន្ថា ដែល​បួស​អស់​រយៈពេល​ជាង ២០ ឆ្នាំ បាន​និយាយ​ហាក់​ដាក់ខ្លួន​ដដែលៗ​ទៅកាន់​អ្នក​ទើស​មួយចំនួន​ថា ក្រោយ​សឹក​មក ជិះ​តែ​ម៉ូតូ​ជិះ​តែ​ឡាន​ដើរ​តែ​លេង​លិច​កើត​ជើង​ត្បូង គ្មានអ្វី​ទេ ទទេ ព្រោះ​អត់​ចេះ​ធ្វើ​អ្វី​ដូច​គេ​…​។ បន្ទាប់មក ឡុង ចន្ថា ក៏បាន​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍ តាមរយៈ​ការ​ច្រៀង​លេង​កម្សាន្ត​បង្ហើរ​បទ​ចម្រៀង​ជាច្រើន​បទ​ហូរហែ​។​

​ដោយឡែក ទាក់ទង​នឹង​រឿង​គេ​ចោទឡើង​ថា​ចង់​បួស​វិញ ព្រោះ​គ្មាន​លុយ​ការ​ប្រពន្ធ ស្រាប់តែ ឡុង ចន្ថា ប្រាប់​ទៅវិញ​តាមរយៈ​បទសម្ភាសន៍​ថា រឿង​ខ្វះ​លុយ​ទៅ​មិន​រួច​ទេ ត្រឹម​ការ​ប្រពន្ធ​មួយ​ថ្លៃ​ផ្ទះ​ពីរ​បី​ពាន់ ឬ​១​ម៉ឺន​ដុល្លារ​ហ៊ាន​ឲ្យ ចង់ការ​ពេលណា ខែ​ណា​ក៏បាន ប៉ុន្តែ មិន​រក គឺ​ដោយសារ​ចិត្ត​ខ្លួន​មិនទាន់​ចង់បាន និង​និយាយ​ឲ្យ​ខ្លី​ទៅ គឺ​នៅ​ស្រឡាញ់ មិនទាន់​អស់​និស្ស័យ​ពី​ភេទ​ជា​អ្នកបួស​។ ដោយឡែក ពេល​សួរនាំ​ចេះ​ច្រៀង​តាំងពី​ពេលណា ឡុង ចន្ថា ក៏បាន​ប្រាប់ថា ចេះ​ច្រៀង​តាំងពី​រៀន​ថ្នាក់​ទី​១​មកម្ល៉េះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០២០ កន្លងទៅ សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​ប្រគេន​លិខិត​ទៅ​ព្រះ​គណ​មេគុណ ខេត្តតាកែវ​ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យ​និមន្ត​ភិក្ខុ ទ្បុ​ង ចន្ថា គង់នៅ​វត្តភ្នំ​បូរី គង់នៅ​វត្តភ្នំ​បូរី ឃុំ​ព្រែក​ថ្កោល ស្រុក​អង្គរ​បូរី ខេត្តតាកែវ ចូលទៅ​ដោះស្រាយ​នៅ​សាលា​គណ​ខេត្តតាកែវ​ជាបន្ទាន់ ក្នុងករណី​បែកធ្លាយ​រឿងអាស្រូវ​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រីភេទ បង្ក​ឲ្យ​ផ្ទុះ​ការរិះគន់​ពេញ​បណ្តាញ​សង្គម​ថា បាន​ប្រាសចាក​ធម៌​វិន័យ​របស់ខ្លួន ដែល​ធ្វើឱ្យ​ធ្លាក់ចុះ​តម្លៃ​ព្រះសង្ឃ​យ៉ាងធ្ងន់ធ្ងរ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×