Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ លើក​ហេតុផល​ថា មាស​នឹងមាន​ទំនោរ​កើនឡើង​នៅ​ឆ្នាំ​២០២១​នេះ​

spot_img

​ភ្នំពេញ​៖ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន IFX Market បាន​ព្យាករណ៍​ថា ថ្វីត្បិតតែ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ បាន​រកឃើញ​ហើយ​ក្តី ប៉ុន្តែ​តម្លៃ​មាស នៅ​ឆ្នាំ​២០២១​នេះ នឹង​បន្ត​កើនឡើង​លើស​ឆ្នាំមុន ដែល​បើតាម​ការប៉ាន់ប្រមាណ នៅ​ដើមឆ្នាំ​២០២១​នេះ មាន​អាច​នឹង​បន្ត​កើន​ឡើងដល់ ២៦០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​តំឡឹង​។​

​លោក​អួ​ង សោ​ភ័​ណ្ណា​រ័ត្ន អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន IFX Market បាន​លើក​ហេតុផល​ថា ការបន្ត​កើនឡើង​នេះ ដោយសារ​ការអូសបន្លាយ​នៃ​ជំងឺ​កូ​វីដ​១៩ ខណៈ​នៅពេល​ថ្មីៗ​នេះ លោក ចូ ប៉ៃ​ឌិន​ប្រធានាធិបតី​អាមេរិក​ថ្មី ប្រកាសថា លោក​គ្រោង​នឹង​បញ្ចេញ​ថវិកាជាតិ​ប្រមាណ​១.៩​ទ្រី​លាន ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ត្រឡប់មកវិញ ដែល​កត្តា​នេះ នឹង​ជំរុញ​ឱ្យ​មាស​ឡើងថ្លៃ ព្រោះ​នឹងធ្វើ​ឱ្យប្រាក់​ដុល្លារ​អាមេរិក ចុះថោក ដោយសារតែ​មាស គឺជា​វត្ថុ​ធាតុ​មួយ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក បើសិន​លុយ​ដុល្លារ​អាមេរិក​ធ្លាក់ចុះ នឹង​រុញឱ្យ​មាស​ឡើងថ្លៃ​។​

​លោក​អួ​ង សោ​ភ័​ណ្ណា​រ័ត្ន បាន​បន្ថែមថា នៅពេលដែល​ពិភពលោក​ប្រកាស​រកឃើញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​តម្លៃ​មាស​នឹង​ធ្លាក់ចុះ​តិចតួច​។ តែ​យ៉ាងណាក៏ដោយ ប្រសិនបើ​សេដ្ឋកិច្ច និង​ការវិនិយោគ​អាមេរិក​នៅ​បន្ត​ជាប់គាំង នឹងធ្វើ​ឱ្យ​មាស​បន្ត​ឡើងថ្លៃ​។ មួយវិញទៀត ប្រសិនបើ​កោះ​តៃវ៉ាន់​ប្រកាស​ខ្លួន​ឯករាជ្យ​ភ្លាម ក៏​នឹង​ជំរុញ​ឱ្យ​មាស​ឡើងថ្លៃ​ផងដែរ​។​
​នៅ​ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ដែល​មាស​ឡើងថ្លៃ​មិន​ធ្លាប់មាន​ពីមុន ខណៈ​មុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ តម្លៃ​មាស នៅត្រឹម​មួយ​អោន​១៤០០​ដុល្លារ ឬមួយ​តំឡឹង ១៧០០​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ មក តម្លៃ​មាស​បាន​កើនឡើង​រហូតដល់ ២៥០០​ក្នុង​មួយ​តំឡឹង​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN


spot_img
×