Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាំក្រអៅឈូក

spot_img

គ្រឿងផ្សំ ៖

-ក្រអៅឈូក ២,៥គីឡូក្រាម, របៀបចិត ៖ កុំចិតបញ្ឈិត ហើយកុំចិតក្រាស់ពេក គឺកាត់កង់ (មួយកង់ចិតជា៣បន្ទះស្តើង) បើចិតតូចពេកពេលញាំទៅវាម៉ត់អត់ស្រួយ
ពេលចិតហើយយើងត្រូវត្រាំទឹកដើម្បីឲ្យវាស្រួយ ចាំពេលយើងញាំចាំស្រង់ចេញពីទឹក។

-សាច់ជ្រូក ៖ ៦ខាំ (6g), ស្ងោរឆ្អិន, ចង់យកស្មាមុខក៏បាន បីជាន់ក៏បាន ឬយើងយកលាយក៏បានស្រេចលើបងប្អូនទេ ហើយហាន់ជាចង្វារមូល។

-សាច់មាន់យកសាច់អន្ទ្រូង ២ដុំ, ស្ងោរឆ្អិន យកមកហែក ចង្វារមូលកុំឲ្យតូចពេក កុំឲ្យធំពេក។

-សណ្តែកដី

-ជីគ្រប់មុខ

+របៀបបុកទឹកត្រី ៖


-ខ្ទឹមមាន ៧មើម
-ម្ទេស ១៥គ្រាប់
-ទឹកក្រូចឆ្មា ១ចានចង្កឹះ
-ទឹកត្រី ១ចានចង្កឹះ
-ស្ករស ១ចានចង្កឹះ ប៉ុន្តែត្រូវដាក់ឲ្យកំពង់ចាន
ចាប់ផ្តើមបុកម្ទេស, ខ្ទឹមសឲ្យម៉ត់ ហើយដាក់ស្ករចូល ទឹកក្រូចឆ្មា កូរលាយគ្នាប្រហែល៥-១០នាទី សឹមចាក់ទឹកត្រីចូលកូរឲ្យសព្វភ្លក់តាមការចូលចិត្ត។

វិធីលាយញាំ ៖

ដាក់ក្រអៅឈូក , សាច់មាន់, សាច់ជ្រូក, សណ្តែកដី, ទឹកត្រីបុក, ជីគ្រប់មុខ ច្របល់ឲ្យសព្វជាការស្រេច៕

spot_img
×