Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

១៨​ថ្ងៃ ៖ មនុស្ស ៩៥​នាក់​ស្លាប់ និង​របួស ២៤៥​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​ភ្នំពេញៈ មនុស្ស​ចំនួន ៩៥​នាក់​បាន​ស្លាប់ និង​របួស​ចំនួន ២៤៥​នាក់ ក្នុងនោះ​ធ្ងន់​ចំនួន ១៥៥​នាក់ នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស រយៈពេល ១៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ដែល​សារព័ត៌មាន CEN ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១​។​

​របាយការណ៍​បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ បានលើកឡើង​ចំនួន ១០​លើក ស្លាប់ ៧​នាក់ និង​របួស​ចំនួន ១៧​នាក់ ក្នុងនោះ​របួសស្រាល ៩​នាក់ និងរ​របួសធ្ងន់ ៨​នាក់​។​

​ចំពោះ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​វិញ របាយការណ៍​បាន​បង្ហាញថា នៅក្នុង​រយៈពេល ១៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ យានយន្ត​ដែល​ល្មើសច្បាប់​ចរាចរណ៍​មាន​ចំនួន​សរុប ១៦៥៦៥​នាក់ ក្នុងនោះ​ម៉ូតូ​ចំនួន ១២២៥៥​គ្រឿង និង​រថយន្ត​ចំនួន ៤៣១០​គ្រឿង រថយន្ត​តូច ៣៤២០​គ្រឿង និង​ធំ ៨៩០​គ្រឿង​៕​រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×