Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ឲ្យ​សង្វេគ​ណាស់​ដែល​កុមារ ទទួលរង​ទុក្ខវេទនា ដោយ​គ្រាប់បែក​គីមី​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ថ្លែងថា ចាប់ពី​ថ្ងៃទី​៥​ដល់ទី​១៩ ខែតុលា​ឆ្នាំ​២០១៧ មន្ទីរពេទ្យ​គន្ធបុប្ផា​បានទទួល​អ្នកជំងឺ​ជា​កុមារ​ចំនួន​៣​នាក់ និង​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង បានទទួល​អ្នកជំងឺ​ចំនួន​២៩​នាក់ ដែល​ពាក់ព័ន្ធ​ខ្លាំង​ទៅនឹង​ការប៉ះពាល់​សារធាតុ​គីមី ដែលជា​សំណល់​គ្រាប់បែក​គីមី​របស់​សហរដ្ឋអាមេរិក​។​

​បើតាម​ប្រកាស​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានឃើញ​កុមារ​នេះ “​មាន​សេចក្តី​រន្ធត់ និង​គួរ​ឲ្យ​សង្វេគ​ណាស់​ដែល​កុមារ​ទាំងនេះ ទទួលរង​ទុក្ខវេទនា​ដូច្នេះ ដោយ​ពួកគេ​ពុំ​ទាំង​បានធ្វើ​អ្វី​ខុស​សោះ តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ​លើ​សោកនាដកម្ម​នេះ​?” លោក​បន្តថា ក្រុមការងារ​ក្រសួងសុខាភិបាល​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវ រក​ផលប៉ះពាល់​បញ្ហា​សុខភាព ប្រជាពលរដ្ឋ​ហើយ​បាន​រកឃើញ​ករណី​ជំងឺ​មិន​ប្រក្រតី​មួយចំនួន​នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែលមាន​ដូចជា សភាព​ជំងឺ​មិន​ប្រក្រតី មាត់​វៀច ក្បាល​ធំ និង​ជំងឺ​ស្បែក ជាដើម​៕​ ​ដោយ​៖​ជាលី​

 

spot_img
×