Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់​! អ្នកជំងឺ Covid-19 នាំគ្នា​ផឹកស្រា​នៅក្នុង​មជ្ឈមណ្ឌល​ដាក់​នៅ​ដាច់ដោយឡែក យ៉ាង​រំភើយ (​វីដេអូ​)

spot_img

​កាលពីពេល​ថ្មីៗ​នេះ វីដេអូ​មួយ​ត្រូវបាន​គេ​ចែករំលែក​យ៉ាង​ផុសផុល ពេញ​បណ្តាញ​សង្គម ដោយ​បង្ហាញ​ឲ្យ​ឃើញ​អ្នកជំងឺ Covid-19 កំពុង​ផឹកស្រា​បៀរ​យ៉ាង​រំភើយ នៅក្នុង​មណ្ឌល​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​។​

​នៅក្នុង​វីដេអូ​នោះ គេ​បានឃើញ​អ្នកជំងឺ​មួយក្រុម​មាន​ទាំងប្រុស និង​ស្រី កំពុង​អង្គុយ​ព័ទ្ធ​វង់​ជាមួយ​ធុង​ពីរ (​ដាក់​ពេញ​ទៅដោយ​ស្រា​បៀរ Tiger និង​ទឹកកក​) នៅ​ចំ​កណ្តាល​ពួកគេ​។​

​អ្នកជំងឺ​ហាក់ដូចជា​គ្មាន​ការ​ខ្វល់ខ្វាយ និង​ផ្ទុយទៅវិញ បែរ​នាំគ្នា​រីករាយ​នឹង​ខ្លួនឯង ខណៈពេល​កំពុង​ព័ទ្ធ​វង់​គាស់​ស្រា ជល់​គ្នា​។ តែ​ទោះយ៉ាងណា វីដេអូ​នេះ​បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​អាជ្ញាធរ​។​

​យោងតាម Bernama ពួក​អ្នកជំងឺ​នៅក្នុង​វីដេអូ​នោះ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក នៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ (PKRC) ស្ថិតនៅ Sabah ប្រទេស​ម៉ាឡេស៊ី​។​

​ប្រធាន​សហជីព​នៃ​និ​យោ​ជិ​ក​ក្នុង​សេវាសាធារណៈ និង​ស៊ីវិល (CUEPACS) លោក Adnan Mat បាន​និយាយថា អាកប្បកិរិយា​របស់​ពួកគេ​បង្ហាញ​ឲ្យ​ឃើញថា​ពួកគេ​មិនមាន​ការគោរព​ចំពោះ​ការលះបង់​របស់​បុគ្គលិក​ជួរមុខ នៅពេល​ពួកគេ​បាន​ប្រព្រឹត្តិ​បទល្មើស​ជាក់ស្តែង នៅក្នុង​តំបន់​មួយ​ដែល​ត្រូវបាន​ប្រើ​ជា​មណ្ឌល​សុខភាព​ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។​

​លោក​ក៏បាន​បន្ថែមទៀតថា ទង្វើ​នៃ​ការផឹក​ស្រា​បៀរ អាច​បណ្តាលឱ្យ​មិន​ស្រួល​ដល់​អ្នកជំងឺ​ដទៃទៀត ដែល​កំពុង​ត្រូវបាន​ព្យាបាល ហើយ​អាច​បង្កបញ្ហា​ផ្សេងទៀត ប្រសិនបើ​ស្ថានភាព​នេះ​មិនអាច​គ្រប់គ្រង​បាន​។​

​លោក Adnan បន្តថា «CUEPACS ចង់​ចាត់វិធានការ​ចំពោះ​អ្នក​ដែល​ចូលរួម​ផ្គត់ផ្គង់ ឬ​ចែកចាយ​ស្រា​ដល់​អ្នកជំងឺ​… សកម្មភាព​របស់​អ្នក​ដែល​ពាក់ព័ន្ធ គឺ​មិន​សម​ហេតុផល​ទេ ពីព្រោះ​ពួកគេ​ហាក់ដូចជា​សប្បាយរីករាយ ខណៈ​បុគ្គលិក​ជួរមុខ​រវល់​បែកញើស ដើម្បី​ជួយសង្គ្រោះ​ប្រជាជន​»​។​

​លោក​ក៏បាន​មានប្រសាសន៍ថា ប្រសិនបើ​សន្តិសុខ ឬ​បុគ្គលិក​សុខាភិបាល ពាក់ព័ន្ធ​នឹង​ទង្វើ​នេះ គួរតែមាន​វិធានការ​វិន័យ ព្រោះ​វា​ធ្វើឱ្យប៉ះពាល់​មុខមាត់​ប្រទេសជាតិ ជាពិសេស​ពាក់ព័ន្ធ​នឹង​មន្ត្រីរាជការ​តែម្តង​។​

​លោកស្រី​វេជ្ជបណ្ឌិត Christina Rundi ប្រធាន​សុខាភិបាល Sabah មានប្រសាសន៍ថា ករណីនេះ​កំពុងស្ថិត​ក្នុងការ​ស៊ើបអង្កេត​នៅឡើយ​។ លោកស្រី​ក៏បាន​សង្កត់ធ្ងន់ថា​ការទទួល​ទាន​គ្រឿង​ស្រវឹង មិនត្រូវ​បានអនុញ្ញាត​នៅក្នុង PKRC ឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×