Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌដូនពេញ ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ និង​អ្នក​គួ​ក​ជេរ​នៅ​តំបន់​វត្តភ្នំ​ចំនួន​១៣​នាក់ បញ្ជូនទៅ​អប់រំ​

spot_img

ភ្នំពេញ ៖ មន្ត្រី រដ្ឋបាល ខណ្ឌដូនពេញ បាន ឱ្យ ដឹង ថា នៅ​យប់ ថ្ងៃ​ចន្ទ ទី​១៨ ខែមករាឆ្នាំ ២០២១​នេះ កម្លាំង​ប្រជា​ការពារ​ខណ្ឌ បើក​ប្រតិបត្តិ​ការចុះ​ប្រមូល​ស្ត្រី រកស៊ី​ផ្លូវភេទ ដែល​ឈរ​នៅតាម​របង និង ក្រោម​ដើមឈើ រួមទាំង​អ្នក​គួ​ក​ជេរ​(​អ្នក​ចាប់​ម៉ូយ​) នៅ​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ និង​សួនច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​។​

​ជា​លទ្ធផល នៃ​ការបង្ក្រាប​នេះ កម្លាំង​ប្រជា​ការពារ​ខណ្ឌ បានធ្វើការ​ប្រមូល​ស្ត្រី​រកស៊ី​ផ្លូវភេទ​រួមទាំង​អ្នក​គួ​ក​ជេរ (​អ្នក​ចាប់​ម៉ូយ​) សរុប​ចំនួន​១៣​នាក់​(​ស្រី​១១​នាក់​) បញ្ជូនមក​សាលាខណ្ឌ​ដូនពេញ ដើម្បី​រៀបចំ​ឯកសារ បញ្ជូន​បន្តទៅ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×