Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោង​បង្កើត​សហគមន៍​កសិកម្ម​គំរូ ដែល​តម្រង់ទិស​ទៅលើ​ការធ្វើ​ជំនួញ ហៅ​កាត់​ថា BPAC បន្ត​រហូតដល់​ឆ្នាំ ២០២៧

spot_img

​ភ្នំពេញ​៖ ដើមទុន​ផលិត និង​ទីផ្សារ​កសិផល​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​ប្រជាកសិករ និង​សហគមន៍​កសិកម្ម ពីព្រោះ​ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​ទាមទារ​ចាំបាច់​គឺ​ដើមទុន​ដើម្បី​ពង្រីក​ផលិតកម្ម​ដំណាំ សត្វ ត្រី និង​សិប្បកម្ម​កែច្នៃ​កសិផល ធានាបាន​ទាំង​គុណភាព និង​សុវត្ថិភាព​ផលិតផល​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ តាមរយ​:​ការប្រើប្រាស់​បច្ចេកវិទ្យា​ដាំ​ដុះ ចិញ្ចឹម ប្រមូល​ផល កែច្នៃ វេច​ខ្ចប់ និង​ថែរក្សា និង​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​សំខាន់ៗ​មួយចំនួនទៀត​ឲ្យ​មាន​ប្រសិទ្ធ ភាព​។

​ឆ្លើយតបបាន​នូវ​លក្ខខណ្ឌ​ផលិត ប្រជាកសិករ និង​សហគមន៍​កសិកម្ម ក៏ត្រូវ​ចងក្រង​បណ្តុំ​ផលិត ឬ​អាជីវកម្ម ប្រយោជន៍​ដើម្បី​សម្រួល​ដល់​ការធ្វើទំនាក់ទំនង​ទីផ្សារ ទទួលបាន​នូវ​ការបញ្ជា ទិញ​តាមរយ​:​ការធ្វើ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ស្ថិរភាព​បរិមាណ​ផ្គត់ផ្គង់ និង​តម្លៃ ហើយ​ជាងនេះទៅទៀត​គ្រប់​សមាជិក​បណ្តុំ​អាច​ទទួលបាន​ការបណ្តុះ​បណ្តាល​បច្ចេកទេស និង​ការផ្សព្វផ្សាយ​សំខាន់ៗ​មួយចំនួនទៀត​។

​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាននិងកំពុង​អនុវត្ត​គម្រោង​សាកល្បង​ថ្មី​មួយ​ស្តីអំពី “​ការបង្កើត​សហគមន៍​កសិកម្ម​គំរូ​ដែល​តម្រង់ទិស​ទៅលើ​ការធ្វើ​ជំនួញ ហៅ​កាត់​ថា BPAC​។
​គម្រោង​នេះ​ត្រូវ​បានទទួល​ជំនួយ​បច្ចេកទេស​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ដែ​ល​បាន​ផ្តល់ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាមរយៈ​អង្គការ JICA ដោយ​យកទៅអនុវត្ត​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​០៤ គឺ​៖ ខេត្តកំពង់ស្ពឺ តាកែវ កំពង់ចាម និង​ខេត្តស្វាយរៀង មាន​រយៈពេល ០៥​ឆ្នាំ (២០១៤-២០១៩)​។

​គម្រោង BPAC ត្រូវបាន​បញ្ចប់​តាំងពី​ខែឧសភា ឆ្នាំ​២០១៩ ប៉ុន្តែ​ដោយ​យល់ឃើញថា​គម្រោង​នេះ​មាន​សារសំខាន់​សម្រាប់​សហគម​ន៍​កសិកម្ម អង្គការ JICA បាន​ផ្ទេរ​ការងារ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការប្រើប្រាស់ និង​គ្រប់គ្រង​ប្រាក់កម្ចី​របស់​សហគម​ន៍​កសិកម្ម​ឱ្យទៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​ជា​អ្នកអនុវត្ត​បន្ត​រហូតដល់​ឆ្នាំ ២០២៧​។
​កន្លងមក​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​កង្វះ​ទុន​របស់​សហគមន៍​កសិក​ម្ម គម្រោង​បាន​ផ្តល់ប្រាក់ កម្ចី​សាកល្បង​ដល់​សហគមន៍​កសិកម្ម​គំរូ​ចំនួន​០៦ ក្នុង​អត្រា​ការប្រាក់ ២%/​ឆ្នាំ សម្រាប់​រយ​: ពេល ៥-១០​ឆ្នាំ ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ១៤២ ៩៤២ ដុល្លារ សម្រាប់​យកទៅ​ប្រកបមុខរបរ​សំខាន់​ចំនួន ០៤ គឺ​៖
១- ការផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​)​។ ២- ទីផ្សារ​កសិផល (​ទិញ​រថយន្ត​ដឹក​បន្លែ និង​កសិផល​របស់​ក​សិ​ករ​ទៅកាន់​ទីផ្សារ​)​។ ៣- ការប្រើប្រាស់​ឧបករណ៍​កសិកម្ម​រួមគ្នា (​ទិញ​ត្រាក់ទ័រ​សម្រាប់​ផ្តល់​សេវាកម្ម​ភ្ជួរ​រាស់​ដី​) និង ៤- ការទិញ​លក់​ស្ករត្នោត​កំពង់ស្ពឺ​។​

​យោងតាម​របាយៗ​ការណ៍​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្មនា​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ បាន​បង្ហាញថា​ផ្អែកលើ​លទ្ធផល​នៃ​ការចុះ​ត្រួតពិនិត្យ និង​វាយតម្លៃ​ជាក់ស្តែង​លើ​ការប្រើប្រាស់ និង​ការគ្រប់គ្រង​ប្រាក់កម្ចី​របស់​សហគម​ន៍​កសិកម្ម​ទាំង​០៦ គិត​ត្រឹម​ដើមខែ​មករា នេះ​បង្ហាញ​ឲ្យ ឃើញថា​ការប្រើប្រាស់​ប្រាក់កម្ចី​នេះ​កំពុង​ទទួលបាន​អត្ថប្រយោជន៍​គួរ​ឲ្យ​កត់សម្គាល់ ជាអាទិ៍​៖ ១- បាន​ប្រមូល​ផលិតផល​បន្លែ​របស់​ស​មា​ជិ​ក​ទាំងអស់ យកទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ ដោយ​ប្រើប្រាស់​រថយន្ត​របស់​ស​ហគ​មន៍​ផ្ទាល់ គ្មាន​ការកកស្ទះ និង​ទទួលបាន​តម្លៃ​ខ្ពស់​ថែម​ទៀតផង​។ ២- បាន​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​) ឲ្យ​ដល់​សមាជិក​បាន​ទាន់ពេលវេលា ធានា​គុណ​ភាពល្អ និង​តម្លៃ​សមរម្យ​។ ៣- បានផ្តល់​សេវាកម្ម​ភ្ជួរ​រាស់​ដី​ជូន​សមាជិក​រប​ស់​ខ្លួន​ដោយ​យក​តម្លៃ​សេវា​ទាប​សមរម្យ​។ ៤- សមាជិក​បាន​យល់ដឹង​ច្រើន​អំពី​ការប្រើប្រាស់​ប្រាក់កម្ចី របៀប​សន្សំ​ប្រាក់ ការធ្វើ​អាជីវកម្ម​ក្នុង​រង្វង់​សមាជិក​សហគមន៍ អ្វី​ទៅ​ដែល​ហៅថា​ផលិតផល​មានគុណ​ភាព និង​តម្រូវការ​ទីផ្សារ ការរៀបចំ​ទុកដាក់ និង​ថែរក្សា​កសិផល​ឲ្យ​បានល្អ ការងាររដ្ឋបាល បច្ចេកទេស និង​សេដ្ឋកិច្ច​បាននិងកំពុង​ជ្រាបចូល​ក្នុង​ជួរ​សមាជិក និង​ជាពិសេស​បាននិងកំពុង​ធ្វើការ​កែប្រែ​កសិករ ទៅជា​ក​សិ​-​ធុរកិច្ច និង​សហគ្រិន​ក្នុង​មូលដ្ឋាន ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​អភិវឌ្ឍន៍​សហ​គម​ន៍​កសិកម្ម​ក្នុងសម័យ​តេ​ជោ​។
​សូមបញ្ជាក់​ជូន​ថា សហគមន៍​កសិកម្ម​ទាំង​០៦ ដែល​ទទួលបាន​ប្រាក់កម្ចី​ពី​គម្រោង​រួមមាន​៖ ១- សហគមន៍​កសិកម្ម​សំបូរ​មានជ័យ (​ខេត្តកំពង់ចាម​) ទទួលបាន​ចំនួន ៤០ ៧៨០​ដុល្លារ សម្រាប់​ប្រកបមុខរបរ​ទីផ្សារ​បន្លែ​។ ២- សហគមន៍​កសិកម្ម​ទួល​ព្រះវិហារ (​ខេត្តកំពង់ចាម​) ទទួលបាន​ចំនួន ២៣ ០០១​ដុល្លារ សម្រាប់​ប្រកបមុខរបរ​ចិញ្ចឹមសត្វ​ជាមួយ​ក្រុម​ស្ត្រី​។ ៣- សហគមន៍​កសិកម្ម​ជើង​គួ​ន​ជោគជ័យ (​ខេត្តតាកែវ​) ទទួលបាន​ចំនួន ៣៤ ១៩៥​ដុល្លារ សម្រាប់​ប្រកបមុខរបរ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម​។ ៤- សហគមន៍​កសិកម្មរ​លួសមាស (​ខេត្តតាកែវ​) ទទួលបាន​ចំនួន ២៣ ០០០​ដុល្លារ សម្រាប់​ប្រកបមុខរបរ​ប្រើប្រាស់​រួមគ្នា (​ទិញ​ត្រាក់ទ័រ​សម្រាប់​ផ្តល់​សេវាកម្ម​ភ្ជួរ​រាស់​ដី​)​។ ៥- សហគមន៍​កសិកម្ម​ស្វាយជ្រុំ (​ខេត្តស្វាយរៀង​) បានទទួល​ចំនួន ១៧ ៩៥០​ដុល្លារ សម្រាប់​ប្រកបមុខរបរ​ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម (​ជី និង​ថ្នាំ​កសិកម្ម​)​។ ៦- សហគមន៍​កសិកម្ម​ស្ករត្នោត​កំពង់ស្ពឺ (​ខេត្តកំពង់ស្ពឺ​) ទទួលបាន​ចំនួន ៤ ០១៦​ដុល្លារ សម្រាប់​ប្រកបមុខរបរ​ធ្វើ​ទីផ្សារ​ស្ករត្នោត​កំពង់ស្ពឺ​។

​គិត​មក​ត្រឹម​ដើមខែ​មករា​នេះ សហគមន៍​កសិកម្ម​ទាំង​០៦ បាន​សង​ប្រាក់​ដើម និង​ការប្រាក់​បាន​ចំនួន ០២​លើក សរុប​ចំនួន​៣២ ០៨៩​ដុល្លារ ហើយ​សហគមន៍​កសិក​ម្ម​ទាំង​០៦ សន្យាថា​នឹង​សង​ប្រាក់​ដើម និង​ការប្រាក់​លើក​ទី​៣​នៅក្នុង​ចុងខែ​មករា នេះ​៕
​រក្សា​សិទ្ធិ​ដោយ​៖CEN

spot_img
×