Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អីយ៉ាស់ ណាខុន ចាប់ផ្តើមបើកហាងអាហារគ្រឿងសមុទ្រដំបូង កំពុងតែគៀងគរអ្នកគាំទ្រឲ្យជួយភ្លក់ផង !

spot_img

ភ្នំពេញ-អីយ៉ាស់ ស្ងាត់ៗ តារាសម្តែង ណាខុន ដែលធ្លាប់តែសម្តែងជាតារាប្រុស ស្រគត់ស្រគំ នៅក្នុងសាច់រឿងជាច្រើនភាគ ក្នុងកញ្ចក់ទូរទស្សន៍រូបនេះ បានផ្លាស់ប្តូរអារម្មណ៍ បើកជំនួញខ្នាតមធ្យមមួយ ដែលភាគច្រើនតារាទូរទៅតែងតែនាំគ្នាប្រកបមុខរបរបន្ទាប់បន្សំមួយបន្ថែមទៀត បន្ទាប់ពីអាជីពសម្តែង។

ណាខុន ថ្លែងថា នេះគឺជាជំនួញលើកទីមួយ ដែលរូបគេសម្រេចចិត្តបើកហាងអាហារគ្រឿងសមុទ្រ មួយឈ្មោះថា PKK នៅក្នុងផ្សាររាត្រីកុងតឺន័រ ២០៤០ ស្ថិតនៅតាមបណ្តោយផ្លូវ សុធារស។ ណាខុន បន្ថែមថា ហាងអាហារនេះ ណាខុន បានចំណាយដើមទុនមិនក្រោមម៉ឺនដុល្លារ និងត្រូវចូលហ៊ុនគ្នាជាមួយបងប្អូន ក្រោមហេតុផល ណាខុន មិនសូវមានពេលដិតដល់សម្រាប់មើលការខុសត្រូវហាង ដែលទើបតែបើកនេះឡើយ។

ហាងអាហារគ្រឿង សមុទ្រ PKK មានគ្រប់រស់ជាតិសម្រាប់តម្រូវការអតិថិជន ជាពិសេសមិត្តយុវវ័យ ចង់មកភ្លក់អាហារ គ្រឿងសមុទ្រ និងមានមុខម្ហូបបន្ថែមផ្សេងទៀតដែលអាចបំពេញតម្រូវការអតិថិជនបាន។

ណាខុន បញ្ជាក់ថា ចំណែកតម្លៃម្ហូប គឺសមរម្យ ធូរថ្លៃ អាចទទួលយកបាន មិនថ្លៃពេកនោះទេ គឺស្ថិតក្នុងកម្រិតមធ្យម ប៉ុណ្ណោះ។ លោកសំណូមពរឲ្យអ្នកធ្លាប់តែគាំទ្រស្នាដៃសម្តែងរបស់លោក មកជួយគាំទ្រហាងអាហារ ដែលទើបតែដំណើរការបើក លក់នៅថ្ងៃសុក្រ ទី២៣ កុម្ភៈ នេះផង៕ ដោយ-គីម ស្រីរ័ត្ន

spot_img
×