Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ប្រគល់​សម្ភារ សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា គិត​ជា​ទឹកប្រាក់​ប្រមាណ​១​លាន​ដុល្លារ​

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល​សម្ភារ​:​សម្រាប់​បម្រើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក្នុងនាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​សំដែង​នូវ​អំណរគុណ និង​ដឹងគុណ​ចំពោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​គាំទ្រ​ជំនួយ​ជា សម្ភារៈ​បម្រើ​ដល់​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា ដើម្បីអោយ​កម្ពុជា​អាច​សម្រេចបាន​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន​២០១៨-២០២៥​។​

​ឯកឧត្តម Wang Wentian បាន​មានប្រសាសន៍ថា​ទំនាក់ទំនង​កម្ពុជា​-​ចិន ជា​ទំនាក់ទំនង ដែកថែប​ដ៏​រឹងមាំ​យូរអង្វែង និង​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ចិន​បាន​សន្យា​គាំទ្រ និង​ចូលរួម​ជាមួយ​កម្ពុជា​ឆ្ពោះទៅរក​កម្ពុ​ជាមួយ​គ្មាន​មីន​នៅ​ឆ្នាំ​២០២៥ ។​

​សម្ភារ​:​ទាំងនេះ គិត​ជា​ទឹកប្រាក់​ប្រមាណ​១​លាន​ដុល្លារ រួមមាន​៖ ១/​រថយន្ត Pick Up ចំនួន ០៨ គ្រឿង ២/​ឧបករណ៍​រាវ​មីន ចំនួន ១៣០ គ្រឿង ៣/​សម្ភារៈ​ដោះមីន​ចំនួន ១០០ ឈុត ៤/​សម្ភារ​:​កម្ទេច​គ្រឿងផ្ទុះ (EOD) ចំនួន ២០ ឈុត ៥/​បរិក្ខា​ការពារ​ខ្លួន​ចំនួន ១០ កំ​ផ្លេ ៦/​ដ្រូ​ន (UAV) ចំនួន ០៤ គ្រឿង ៧/​ឯកសណ្ឋាន ស្បែកជើង និង​មួក ចំនួន ៥០០ កំ​ផ្លេ និង​៨/​តង់​ចំនួន ៥០០ តង់​។​សូម​បញ្ចា​ក់ថា ក្រៅពី​ប្រទេស​ចិន បច្ចុប្បន្ននេះ កម្ពុជា មានការ​គាំទ្រ​ពី​ប្រទេស​ម្ចាស់ជំនួយ​ដទៃទៀត រួមមាន សហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស ជប៉ុន ន័​រ​វែ​ស កាណាដា អាល្លឺម៉ង់ ស្វី​ស ណូ​វែ​ល​ហ្សឺ​ឡង់ សាធារណរដ្ឋ​កូរ៉េ អៀរ​ឡង់ UNDP និង UNICEF ព្រមទាំង​មូលនិធិ អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន ដល់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ផងដែរ​។​

​គិត​ត្រឹម​ឆ្នាំ​២០២០ កម្ពុជា​បាន​បោសសម្អាត​ផ្ទៃដី​ចំនួន​២,១៣៨ គីឡូម៉ែត្រ​ក្រឡា បាន​បំផ្លាញចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស ១,០៩៥,៧៥០​គ្រាប់ មីន​ប្រឆាំង​រថក្រោះ ២៥,៤៨៨​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់បញ្ចូល​ទាំង​គ្រាប់បែក​ចង្កោម ២,៨៨៥,២៩៤ គ្រាប់ ដោយមាន​អ្នកទទួលផល ៦,៣៥៧,៨៥៣​នាក់​។ ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យ៉ាងណាក៏ដោយ ប្រទេស​កម្ពុជា នៅតែមាន​បញ្ហា​ប្រឈម​ដ៏​ធំធេង​លើ​ផ្ទៃដី​២,១៥២ គីឡូម៉ែត្រ​ក្រឡា ដែល​ក្នុងនោះ ៨៣៥ គីឡូម៉ែត្រ​ក្រឡា រង​ផលប៉ះពាល់​ដោយ​គ្រាប់មីន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×