Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីក​ទួល​បុរាណ យក​អាច​ម៌​ដី​លក់ ឈ្មួញ​ប្រាប់ថា ទិញ​ពី​អ្នកស្រុក​នៅ​ស្រុក​ស្វាយទាប​

spot_img

​ខេត្តស្វាយរៀង ៖ ក្រុម​អាជីវកម្ម​ជីករ​ជីកដី​យក​អាច​ម៌​ដី​លក់ ឈ្មោះ​វិ​រៈ បាន​ជីករណ្តៅ​ដី​យក​អាច​ម៌​ដី​លក់ ជ្រៅ​ដល់​ក្បាល​ប្រែ​ត អ្នកស្រុក​បាន​ប្រតិកម្ម ខ្លាច​ច្រោះ​ដី​បាក់​ធ្លាក់​ដីស្រែ​របស់​ពួកគាត់ ដែល​នៅក្បែរ​ស្រែ​របស់​ពួកគាត់ ហើយ​រថយន្ត​ដឹក​ដី​បង្ក​ឲ្យ​ស្រុត​ខូច​ភ្លឺ​ប្រឡាយ និង​ថ្នល់​លំ ក្នុងភូមិ បើទោះបី​ពួកគាត់​ប្តឹង​អាជ្ញាធរ ឲ្យ​ដោះស្រាយ​ផលប៉ះពាល់​ការខូចខាត ក៏ដោយ​គ្មាន​អាជ្ញាធរ​ណា​យក​ភ្នែក​មើល​ហើយ មក​ដោះស្រាយ​នោះទេ​។​

​ប្រជាពលរដ្ឋ​បាន​ប្រ​ត្តិ​កម្ម​ឡើង នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៩ មករា ២០២១ នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​បើតាម​ស្ត្រី​ម្នាក់​អាយុ​៦៦​ឆ្នាំ រស់នៅក្នុង​កន្លែង កើតហេតុ​ខាងលើ​បាន​ឲ្យ​ដឹងថា ក្រុម​អាជីវកម្ម​ជីក​យក​អាច​ម៌​ដី​លក់ ម្នាក់​ឈ្មោះ​វិ​រៈ នៅ​ភូមិ​ជ្រៃ​ធំ សង្កាត់​ព្រៃ​អ​ង្គុ​ញ ក្រុង​បាវិត បាន​យក​គ្រឿងចក្រ ជីករណ្តៅ​ដី យក​អាច​ម៌​ដី​លក់ រយៈពេល​មួយខែ​មកហើយ ធ្វើ​ឲ្យ​ប៉ះពាល់​ដីស្រែ​របស់​ប្រជាពលរដ្ឋ​នៅក្បែរ​រណ្តៅ​ដី បារម្ភ​ខ្លាច​បាក់​ច្រាំង​រណ្តៅ​ដី​ធ្លាក់​ដីស្រែ ចូលទៅក្នុង​រណ្តៅ និង​ធ្វើ​ឲ្យ​ស្រុត​ខូច​ភ្លឺ​ប្រឡាយ ដែលជា​ភ្លឺ​សម្រាប់​ប្រជាពលរដ្ឋ បរ​គោយន្ត​ទៅ​ភ្ជួរស្រែ និង​ដឹក​កណ្តាប់​
​និង​ហុយ​ដី​ចូល​ផ្ទះ​អ្នកស្រុក បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូនចៅ​របស់​ពួកគាត់ និង​ធ្លា​ក់ដី​លើ​ថ្នល់ជាតិ​លេខ​១​។​

​អ្នកស្រី​បាន​បន្តថា រណ្តៅ​ដី​គេ​ជីក​យក​អាច​ម៌​ដី​នោះ​មាន​ទំហំ​ធំ​ទទឹង​ជាង​៥០​ម៉ែត្រ បណ្តោយ​ប្រមាណ​ជិត​១០០​ម៉ែត្រ ហើយ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ មាន​ឈ្មួញ​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាច​ម៌​ដី​លក់​បានមក​ទិញ​ដី​ទួល​បុរាណ ជីក​យក​អាច​ម៌​ដី​លក់ ចំនួន​២​កន្លែង គឺ​ត្រង់ចំណុច​ខាងលិច​រណ្តៅ​ដី​នោះ​១​កន្លែង ទទឹង​១០០​ម៉ែត្រ បណ្តោយ​ប្រមាណ​១៤០​ម៉ែត្រ ជម្រៅ​៦​ទៅ​៧​ម៉ែត្រ ហើយ​នៅ​ចុងខែ​ធ្នូ​២០២០ មកដល់​ថ្ងៃទី​៧ មករា ២០២១​កន្លងទៅនេះ បានមក​ជីក​ចំ​កណ្តាល​ទួល​ទទឹង​៧០​ម៉ែត្រ បណ្តោយ​១០០​ម៉ែត្រ​ទៀត ធ្វើ​ឲ្យ​បាត់បង់​ទួល​បុរាណ បាត់បង់​ដើមត្នោត និង​កំពុង​ព្រួយបារម្ភ​ខ្លាច​បាក់​រណ្តៅ​ដី រលំ​ដើមត្នោត​របស់​ពួកគាត់ នៅលើ​ទួល​បុរាណ​ជាប់​រណ្តៅ​ដី ដែល​ពួកគេ​ជីក​យក​អាច​ម៌​ដី ដោយ​រណ្តៅ​ដី​ពួកគេ​ជីក​ជ្រៅ​ជម្រៅ​៦​ទៅ​៧​ម៉ែត្រ ហើយ​រណ្តៅ​ថ្មី​នេះ ក៏​ជីក​ជ្រៅ​ដែរ​ជម្រៅ​៧​ទៅ​៨​ម៉ែត្រ ពួកគេ​បាន​ឈូស​ភ្លឺ​ប្រឡាយ​ប្រវែង​១,៥០០​ម៉ែត្រ ធ្វើ​ផ្លូវ​រថយន្ត​ដឹក​ដី បង្ក​ស្រុត​ភ្លឺ​ប្រឡាយ និង​ហុយ​ដី​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​និង​បង្ក​ឲ្យ​ខូច​ផ្លូវលំ​មុខផ្ទះ​ប្រជាពលរដ្ឋ​ថែមទៀត​។​

​ប្រជាពលរដ្ឋ​បាន​សំណូមពរ ដល់​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ មេត្តា​ចុះមក​ពិនិត្យ​ដោះស្រាយ ជូន​ប្រជាពលរដ្ឋ​ផង និង​សូម​ឲ្យ​ក្រុម​អាជីវកម្ម​ជីករណ្តៅ​យក​អាច​ម៌​ដី​លក់ លើក​ភ្លឺ​ប្រឡាយ​សង​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។​

​ទាក់ទិន​ករណីនេះ​ដែរ ខាង​អាជ្ញាធរ​ឃុំ​និយាយថា ខាង​អាជ្ញាធរ​ឃុំ​បាន​សាកសួរ​ខាង​រថយន្ត​ដឹក​ដី​នោះ គេ​ថា​គេ​មានច្បាប់​ធ្វើ​អាជីវកម្ម ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ដូច្នេះ​សូម​សួរ​ទៅ​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត​ទៅ​។​

​ទាក់ទិន​ករណីនេះ​ដែរ លោក​ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ​និង​ឋា​ម​ពល​ខេត្ត មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយ​ទូរស័ព្ទ​មិន​ចូល​។​

​រីឯ​លោក ម៉ែន សារ៉ាន់ អភិបាលស្រុក​ស្វាយទាប ក៏​មិនអាច​ទំនាក់ទំនង​បានដែរ ទូរស័ព្ទ​ជាប់រវល់​៕ រក្សា​សិទ្ធិ​ដោយ​៖​វ៉ៃ​កូ​

spot_img
×