Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! ចៅហ្វាយក្រុង​ម៉ិច​ស៊ិ​កូ​ម្នាក់ ត្រូវបាន​ចាប់ចង​នឹង​ដើមឈើ ហើយ​វាយ​ថែមទៀត ព្រោះ​ក្បត់ពាក្យសន្យា​ចំពោះ​អ្នកបោះឆ្នោត​

spot_img

អភិបាលក្រុង​ម្នា​ក់នៅ​ប្រទេស​ម៉ិច​ស៊ិ​កូ ដែល​ត្រូវបាន​គេ​ជឿថា​បាន “​សន្យា​ខ្យល់​” ត្រូវបាន​ទាញ​ចេញពី​ក្នុង​ការិយាល័យ ពី​សំណាក់​ក្រុម​អ្នកបោះឆ្នោត​ដែល​ពោរពេញ​ដោយ​កំហឹង ហើយ​បន្ទាប់មក ពួកគេ​ក៏បាន​ចង​ជាប់​នឹង​ដើមឈើ​អស់​រយៈពេល ២ ម៉ោង រហូតដល់​គាត់​សុំទោស​។​

​ហ្វូងមនុស្ស​ដែលមាន​កំហឹង មិន​ត្រឹមតែ​បាន​ចងភ្ជាប់​មេដឹកនាំ​ដែល​ពួកគេ​បាន​បោះឆ្នោត​ឲ្យ ទៅនឹង​ឈើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​វាយ​យ៉ាង​ចាស់ដៃ​ទៀតផង​។​

​អភិបាលក្រុង​អូ​ស្ការ លោក Ramirez Aguilar បាន​ប្រឈមមុខ​នឹង​អ្នកបោះឆ្នោត​របស់គាត់​នៅ​ទីប្រជុំជន Frontera Comalapa ប្រទេស​ម៉ិ​ក​ស៊ិ​កូ​។​

​អ្នកស្រុក​ចំនួន ១១ ផ្សេងគ្នា​នៅ​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​កូ បាន​រង់ចាំ​ជា​យូរ​មកហើយ ដើម្បី​ទទួលបាន​ទឹក​ផឹក​។ អ្នកបោះឆ្នោត​បាន​បោះឆ្នោត​ជ្រើសរើស​ចៅហ្វាយក្រុង​នេះ ដែល​សន្យាថា គាត់​នឹង​យក​ធុង​ទឹក​មក​សហគមន៍​។ តែ​ទោះយ៉ាងណា លោក Ramirez បាន​សន្យា​ជាការ​បោកប្រាស់​ប៉ុណ្ណោះ​។

​ក្នុង​យុទ្ធនា​ការបោះ​បោះឆ្នោត លោក Ramirez បាន​សន្យាថា​នឹង​សាងសង់​លំនៅដ្ឋាន​ដែលមាន​គុណភាព រួមជាមួយ​ការសន្យា​មួយ​ទៀតថា​នឹង​ត្រងទឹក​ស្អាត​សម្រាប់​សហគមន៍​។ ប៉ុន្តែ​នៅពេលដែល​អ្នកបោះឆ្នោត បាន​ក្រឡេកមើល​ធុង​ទឹក ពួកគេ​បាន​រកឃើញថា​វា​ស្ថិតក្នុង​ស្ថានភាព​ដ៏​គួរឱ្យ​ភ័យខ្លាច ហើយ​បាន​លេច​ធ្លាយ​។​

​កាសែត​ក្នុងស្រុក Cuarto Poder រាយការណ៍​ថា សហគមន៍​ទាំងមូល​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ធុង​ទឹក​។ វីដេអូ​មួយ​ដែល​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter បានបង្ហាញ​ពី​កំហឹង​របស់​អ្នកស្រុក​មួយចំនួន​ដោយមាន​មតិ​មួយ​បានលើកឡើង​ពី​ធុង​ទឹក​ថា «​នៅក្នុង​ផ្នែក​ខ្លះ​វា​បាន​លេច​ធ្លាយ ព្រោះ​ពួកគេ​បាន​ផ្សា​រដែ​កដោយ​មិន​ប្រុងប្រយ័ត្ន​»​។​

​ក្រុមបាតុករ​ដែល​ខឹងសម្បារ​បាន​គ្រប់គ្រង​ស្ថានការណ៍​ដោយ​ខ្លួនឯង​ពួកគេ ហើយ​ចាប់​ចៅហ្វាយក្រុង​ចង​ទៅនឹង​ដើមឈើ​តែម្តង​។ ពួកគេ​នឹងមិន​ដោះលែង​គាត់​ទេ​រហូតដល់​គាត់​សន្យាថា​នឹង​ជួសជុល​ធុង​ទឹក​។​

​ត្រូវបាន​ចងភ្ជាប់​នឹង​ដើមឈើ ស្ថិតក្នុង​សម្លៀកបំពាក់​ទុយ​នុយ​អាវ​ស​ឆ្នូត​ខោ​ខូវប៊យ និង​ពាក់​ម៉ាស់ មន្ត្រី​រូបនេះ​ត្រូវបាន​ហ៊ុ​ព័ទ្ធជុំវិញ​ដោយ​អ្នកបោះឆ្នោត​ដែល​កំពុង​នាំគ្នា​ស្តី​ប​ន្តោ​ស​ឲ្យ​ធ្ងន់ៗ ចំពោះ​សេវាកម្ម​ដែល​មិនមាន​មនសិការ​របស់គាត់​។​

​យោងតាម​របាយការណ៍ អភិបាលក្រុង​រូបនេះ ត្រូវបាន​ចាប់ចង​នឹង​ដើមឈើ​អស់​រយៈពេល​២​ម៉ោង មុនពេល​ត្រូវបាន​គេ​ដោះលែង បន្ទាប់ពី​សន្យាថា​នឹង​ជួសជុល​ធុង​ទឹក​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×