Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​គោ​ចម្លែក កើតមក​មាន​ជើង​ដល់​ទៅ​៥ កំពុង​ត្រូវបាន​ប្រជាជន​ជន​ថៃ​គោរពបូជា និង​អះអាងថា ផ្តល់​សំណាង​ឲ្យ​ត្រូវ​ឆ្នោត​ស្ទើរ​គ្រប់គ្នា (​វីដេអូ​)

spot_img

​កូន​គោ​ចម្លែក​មួយ​ក្បាល ដែល​ទើប​កើត​ថ្មីៗ​នេះ ជាមួយ​ជើង​ដល់​ទៅ​៥ បាន​កំពុង​ល្បី​តំបន់ ខណៈ​មនុស្ស​បានមកពី​គ្រប់ទិសទី ដើម្បី​គោរព​ទៅតាម​អ​បិ​យ​ជំនឿ​របស់​ពួកគេ​។​

​វីដេអូ​បានបង្ហាញ​អ្នកភូមិ​ប្រមូល​ផ្តុំគ្នា​នៅ​វាលស្រែ ដើម្បី​បាន​ប៉ះ​កូន​គោ​ចម្លែក​នេះ ស្ថិត​ខេត្ត​សុ​រិ​ន ភាគ​ឦសាន​នៃ​ប្រទេស​ថៃ កាលពី​ថ្ងៃទី​៦ ខែមករា​។ តាមរយៈ​រូបភាព​កាមេរ៉ា បានបង្ហាញ​ឲ្យ នៅលើ​ខ្នង​ក្បែរ​បូក​ផ្នែក​ខាងឆ្វេង​របស់​កូន​គោ​នេះ គឺមាន​ជើង​ដោះ​បន្ថែម​មួយទៀត​។ ជើង​ទី​ប្រាំ​របស់​វា​ក៏មាន​ក្រចក​ធម្មតា​ផងដែរ ប៉ុន្តែ​ពួកវា​ត្រូវបាន​ភ្ជាប់​គ្នា​។​

​ទោះយ៉ាងណា កូន​នេះ​ដែល​ម្ចាស់​វា​ដាក់ឈ្មោះថា Kamkoo គឺមាន​សុខភាព ល្អ​ហើយ​អាច​រត់​ជុំវិញ​វាលស្មៅ ជាមួយ​មេ​រប​ស់វា​។​

​ក្រុមគ្រួសារ​ដែលជា​ម្ចាស់​កូន​គោ បាន​ជឿថា វា​នឹង​នាំ​សំណាង​ដល់​ពួកគេ ព្រោះ​បើ​យោងតាម​ប្រតិទិន​ចន្ទគតិ​ឆ្នាំ​២០២១ គឺ​ឆ្នាំឆ្លូវ ដែលជា​ប្រភេទ​សត្វ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​សត្វ​គោ​។​

​លោក Thongjan Glangvichit អ្នក​មើលថែ​គោបា​ន​មានប្រសាសន៍ថា «​ខ្ញុំ​បាន​យល់សប្តិ​ឃើញថា​ឪពុកចុង​របស់ខ្ញុំ បាន​ប្រាប់​ខ្ញុំ​ឱ្យ​ថែរក្សា​កូន​គោ​នេះ ហើយ​ឲ្យ​ចាក់​ឆ្នោត​លេខ ៦៥ ទៀតផង​»​។​

​ចំណែក​ប្រពន្ធ​របស់គាត់ អ្នកស្រី Bualee បាន​និយាយថា «​ខ្ញុំ​បាន​យល់សប្តិ​ថា​មាន​នរណាម្នាក់​មក​ប្រាប់​ខ្ញុំ​ថា លេខ 551-465 គឺជា​លេខ​ត្រូវ​ឆ្នោត​»​។ ហើយ​ពុំ​ត្រឹមតែ​ម្ចាស់​កូន​គោ​នេះ​ទេ​ដែល​ជឿថា​វា​ជា​ពរជ័យ​មួយ គឺមាន​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ជាច្រើន​ទៀត ក៏បាន​និយាយថា ចាប់តាំងពី​កូន​គោ​នេះ​កើតមក ពួកគេ​បាន​យល់សប្តិ​ឃើញ​ខ្មោច​សាច់ញាតិ​ប្រាប់​លេខឆ្នោត​ដល់​ពួកគេ​ជារឿយៗ​។ រីឯ​អ្នក​ដែល​បាន​មកជួប​កូន​គោ​នេះ​ផ្ទាល់​វិញ ក៏បាន​និយាយថា ពួកគេ​ក៏មាន​សំណាង​ផងដែរ​។​

​តាមពិតទៅ ការ​កើតមក​ខូច​ទម្រង់​របស់​កូន​គោ​នេះ ត្រូវបាន​យល់ឃើញថា វា​បណ្តាលមកពី plymelia គឺ​ការពិការ​ភាព​ពី​កំណើត ដែល​នាំ​ឲ្យ​អវៈយវៈ​មិនត្រូវ​ការ តែងតែ​កើតមានឡើង​នៅលើ​សត្វ​ជាច្រើន​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​


spot_img
×