Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ កំពុង​ជិះ​ម៉ូតូ ធ្វើដំណើរ​តាមផ្លូវ ដួល​ម៉ូតូ​សន្លប់​ស្តូក

spot_img

​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដួល​ម៉ូតូ​សន្លប់​ស្តូក​មិនដឹងថា ដួល​ខ្លួនឯង ឬ​គេ​កៀរ​នោះទេ តែ​សង្ស័យថា​ដួល​ខ្លួនឯង​។​
​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២១ ត្រង់ចំណុច​មុខផ្ទះ​កោស​ជប់​មួយកន្លែង តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បុរស​ខាងលើ​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​នោះទេ មាន​អាយុប្រមាណ​ជាង​៥០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​សង់​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ ពាក់​ផ្លាកលេខ​កណ្តាល​1AJ~ 9501 ។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​បុរស​ខាងលើ បាន​ជិះ​ម៉ូតូ​តាម​បណ្តោយ​ផ្លូវ​ព្រះស៊ីសុវត្ថិ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ឃើញ​ម៉ូតូ​ដួល និង​បុរស​ខាងលើ​សន្លប់​បាត់មាត់ឈឹង​ទៅហើយ មិនដឹងថា​គាត់​ងងឹតមុខ​ដួល​ដោយ​ខ្លួនឯង ឬ​មាន​ឡាន​ម៉ូតូ​ផ្សេង បើក​កៀរ​គាត់​នោះទេ តែ​គេ​សង្ស័យថា​គាត់​ងងឹតមុខ​ជិះ​ដួល​ខ្លួនឯង​។

​ក្រោយពេល​កើត​ត្រូវបាន​គេ​ទាក់ទង​ក្រុមគ្រួសារ ហៅ​រ៉ឺម៉ក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​៕ រក្សា​សិទ្ធិ​ដោយ​៖ ពន្លឺ និង ហេង​វុត្ថា​

spot_img
×