Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់ គំរាម​បង្ហោះ​រូបភាព អាសអាភាស​សង្សារ កំហែង​យកប្រាក់ និង​គំរាម​សម្លាប់​

spot_img

​ភ្នំពេញៈ យុវជន​សង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​ក្រោយ​យុវជន​រូបនេះ​បាន​ផ្ញើ​សារ​សម្លេង​តាម​ទូរស័ព្ទ (messenger) គំរាម​ទារប្រាក់​ពី​ស្ត្រី​ជា​សង្សារ​នូវ​ការ​បង្ហោះ​រូប​អាសអាភាស​រវាង​ជនរងគ្រោះ​និង​ជនសង្ស័យ​ធ្លាប់បាន​ដេក​ជាមួយគ្នា​និង​គំរាម​សម្លាប់​ថែមទៀត ដោយ​ជនសង្ស័យ​ខឹង​ជនរងគ្រោះ​ដើរលេង​ជាមួយ​បុរស​ម្នាក់​ជា​សង្សារ​ថ្មី​។​

​យុវជន​សង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ម​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​កន្លែង​លាង​ម៉ូតូ​ភូមិ​ខ្វា សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ ដោយ​អនុវត្តតាម​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​។​

បើតាម​សេចក្តីរាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ឱ្យដឹងថា កាលពី​រសៀល​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១ ជនសង្ស័យ​ឈ្មោះ សឿ សារ៉ន ហៅ រាជ សុ​វណ្ណា​រាជ អាយុ​២៨​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ប្រកបមុខរបរ​បុគ្គ​លិ​ក នៃ​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ​ទៅ​ប្រទេស​ជប៉ុន បាន​ទូរស័ព្ទ​គំរាម​ស្ត្រី​រងគ្រោះ​ឈ្មោះ ហ ស ត អាយុ​៣១​ឆ្នាំ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ជាមួយគ្នា បង្ហោះ​រូបភាព​អាសអាភាស​ដែល​ខ្លួន​ដេក​ជាមួយ​ស្ត្រី​រងគ្រោះ កាលពី​អំឡុង​ចុងឆ្នាំ​២០២០ និង​ទាំង​គំរាម​សម្លាប់​ស្ត្រី​រងគ្រោះ​ហើយ​បាន​ជេរប្រមាថ​ធ្ងន់ៗ​ជាច្រើន​ទៀត​ខណៈដែល​ស្ត្រី​រងគ្រោះ​បាន​ដើរលេង​ជាមួយ​បុរស​ម្នាក់ទៀត​នៅ​ភ្នំ​តា​ម៉ៅ ខេត្តតាកែវ​។​

​សេចក្តីរាយការណ៍​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ឱ្យដឹងទៀតថា កាលពី​ពាក់កណ្តាល​ខែធ្នូ ឆ្នាំ​២០២០ ជនរងគ្រោះ ធ្លាប់​ត្រូវបាន​ជនសង្ស័យ​នាំទៅ​លេង​ផ្ទះ​នៅ​ខេត្តកំពង់ចាម ហើយ​ជនសង្ស័យ​ក៏បាន​រៀបចំ​បន្ទប់​ឱ្យ​ជនរងគ្រោះ​ដេក រួច​ធ្វើ​ធ្វើ​សកម្មភាព​ចាប់បង្ខំ​រួមភេទ​បានសម្រេច​០១​លើក​និង​លួច​ថតរូប​ភាព​នៅពេល​ដេក​ជាមួយគ្នា​នោះ​តាម​ទូរស័ព្ទ​។​នៅពេលនោះ​ជនសង្ស័យ​ក៏បាន​គំរាម​ជនរងគ្រោះ​ថាបើ​ហ៊ាន​ប្តឹង​រឺ​ទៅប្រាប់​អ្នកដទៃ​និង​បង្ហោះ​រូបភាព​នេះ​ចូលក្នុង​ហ្វេ​ស​ប៊ុ​ក​ឱ្យ​ផ្អើល​តែម្តង​។​ដោយបាន​រូបភាព​នឹង​ដៃ​បែបនេះហើយ​ជនសង្ស័យ​ក៏បាន​តម្រូវឱ្យ​ជនរងគ្រោះ​ទិញ​ម៉ូតូ​ម៉ាក PGX ០១​គ្រឿង​តម្លៃ ២៥០០​ដុល្លារ ទៅឱ្យ​ជនសង្ស័យ​បើ​មិន​ធ្វើតាម​ទេ និង​យក​រូបភាព​នេះ​ទៅ​បង្ហោះ​។​

​ជនរងគ្រោះ​ខ្លាច​ខ្មាស់​គេ​ក៏បាន​ទិញ​ម៉ូតូ​តាម​ការចង់បាន​របស់​ជនសង្ស័យ​ដោយ​ធ្វើ​ការបង់​រំលស់​រយៈពេល​០៣​ឆ្នាំ​។ បន្ទាប់មក​នៅ​ថ្ងៃ​ខាងលើ​ដោយ​ការគំរាមកំហែង​និង​គៀបសង្កត់​ពី​ជនសង្ស័យ​ខ្លាំងពេក ជនរងគ្រោះ​ទ្រាំ​ពុំបាន​ក៏​សម្រេចចិត្ត​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​យកទៅ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ផ្ញើ​សារ​ជេរប្រមាថ​និង​គំរាម​ជនរងគ្រោះ ដោយ​វត្ថុតាង​តាមរយៈ​សម្លេង​ផ្ញើ​សារ​នៅក្នុង​ទូរស័ព្ទ​មិនអាច​ប្រកែក​បាន​។​ជនសង្ស័យ​នៅ​ថ្ងៃទី​១៩ ខែមករា ត្រូវបាន​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ដោយ​រង​ការចោទប្រកាន់​ពីបទ​គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យបំពេញ​លក្ខខណ្ឌ​អ្វីមួយ​៕ រក្សា​សិទ្ធិ​ដោយៈ ចេស្តារ​

spot_img
×