Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០២០​មន្ទីរពេទ្យ​គន្ធបុប្ផា​បានទទួល​កុមារ​មក​ពិគ្រោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ចំនួន ៦៣៩ ២៦៨ ករណី​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៩ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​, មូលនិធិ​គន្ធបុប្ផា​កម្ពុជា បានរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល​លើក​ទី​៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ​មួយចំនួន​រួមមាន​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ស្ថានភាព​ហិរញ្ញវត្ថុ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ការអនុវត្ត​សកម្មភាព​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ការងារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បរ​ធន​បាល លើក ទី ៣ នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​
​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​របៀបវារៈ សំខាន់ៗ ដូចខាងក្រោម ៖

១៖ ប្រតិបត្តិការ​របស់​ម​ន្ទី​ពេទ្យ​គន្ធបុប្ផា និង​ស្ថានភាព​ហិរញ្ញវត្ថុ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​៖

​ក្នុង​ឆ្នាំ​២០២០​នេះ​, មន្ទីរពេទ្យ​គន្ធបុប្ផា​បានទទួល​កុមារ​មក​ពិគ្រោះ និង​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ចំនួន ៦៣៩ ២៦៨ ករណី​, ស្ត្រី​មាន​ផ្ទៃពោះ​ទទួលបាន​ការពិនិត្យ និង​ព្យាបាល នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​ផ្នែក​សម្ភព ចំនួន​១៣២ ៤៤៣ ករណី​, កុមារ​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ចំនួន ១៣៣ ០២៦ នាក់​, ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ ចំនួន ៤ ៤៨៨ នាក់​, ជំងឺ​គ្រុន​ឈី​ក ចំនួន ១ ៤៩២ នាក់​, និង​វះកាត់​សរុប​ចំនួន ២៤ ៨២២ នាក់​។​

«​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» បានទទួល​វិភាគទាន​សប្បុរសធម៌ សរុប​ចំនួន​ប្រមាណ ៦១ ៩៨១​លាន​រៀល (​ប្រមាណ​ជាង​១៥​លាន​ដុល្លារ​) និង ៦ ០០០ ០០០ ដុល្លារ​អាមេរិក ក្នុងនោះ​៖ វិភាគទាន​ពី​រាជរដ្ឋាភិបាល​ចំនួន ៤០​ប៊ី​លាន​រៀល​, ការ​កាត់​កម្រៃ​ពី​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​ចំនួន ២​លាន​ដុល្លារ​អាម​រិ​ក​, វិភាគទាន​ពី​កាកបាទក្រហម ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​ថវិកា​បរិច្ចាគ​ពី​សប្បុរសជន​ទូទៅ​ចំនួន​ប្រមាណ ៧ ១៦៣ លាន​រៀល និង ៣ លាន​ដុល្លារ​អាមេរិក​។​

​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៩, វិភាគទាន​ទទួលបាន​ក្នុង​ឆ្នាំ ២០២០ មានការ​ថយចុះ​ប្រមាណ ២០% (​ដោយ​មិន​រាប់បញ្ចូល​ថវិកា​គម្រោង H.EQUIP និង​ការបរិច្ចាគ​ផ្ទាល់​នៅ​មន្ទីរពេទ្យ​)​។​

​ថវិកា​សប្បុរសធម៌​នេះ ត្រូវបាន​បង្វែរ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​ការស្នើសុំ និង​តម្រូវការ​ជាក់ស្តែង ។ បើ​គិត​ចាប់​ពីថ្ងៃ​សម្ពោធ រហូតដល់​ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០, «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» បាន​បង្វែរ​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ចំនួន ២៤ លាន​ដុល្លារ​អាមេរិក និង ៨ ប៊ី​លាន​រៀល ក្នុងនោះ សម្រាប់​ឆ្នាំ ២០២០ ចំនួន ៤​លាន​ដុល្លារ​អាមេរិក (​ថវិកា​ទទួលបាន​ពី​កាកបាទក្រហមកម្ពុជា​ចំនួន ១ លាន​ដុល្លារ​អាមេរិក​, ថវិកា​ទទួលបាន​ពី​គ្រឹះស្ថាន​អង្គរ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ និង​ត្រីមាស​ទី ១, ២, និង​ទី ៣ ឆ្នាំ ២០២០ ចំនួន​ប្រមាណ ២ លាន​ដុល្លារ​អាមេរិក​, និង​ថវិកា​ចូលរួម​សាងសង់ និង​បំពាក់​ឧបករណ៍​នៅ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ [​មន្ទីរ​គន្ធបុប្ផា ខេត្តសៀមរាប​] ចំនួន​១​លាន​ដុល្លារ​អាមេរិក​) ។​

២៖ ការអនុវត្ត​សកម្មភាព​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​៖

​ក្នុង​រយៈពេល ១២​ខែ នៃ​ឆ្នាំ ២០២០ កន្លងទៅនេះ​, «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» បាន​អនុវត្ត​សកម្មភាព​សំខាន់ៗ រួមមាន​៖ ការ​កៀរគរ និង​ទទួល​ការ​បិ​រ​ច្ចាគ​វិភាគទាន​សប្បុរសធម៌​, ការទំនាក់ទំនង​សាធារណៈ និង​ការផ្សព្វផ្សាយ​អំពី​មន្ទីរពេទ្យ និង​មូលនិធិ ។​

​គិត​ត្រឹម​ខែ ធ្នូ​ឆ្នាំ ២០២០, «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» សម្រេចបាន​ការងារ​សំខាន់ៗ ដូចជា​បាន​សហការ និង​ដាក់​ហិប​មូលនិធិ​នៅតាម​ក្រុមហ៊ុន និង​ទីតាំង​សំខាន់ៗ សរុប​ចំនួន ១៦៦ ហិប​, បានទទួល​ការផ្តល់​វិភាគទាន​សប្បុរសធម៌ ដោយផ្ទាល់​ជាមួយ​សប្បុរសជន​ទាំងពី​ក្រសួង​-​ស្ថាប័នរដ្ឋ និង​ឯកជន​ជា​បន្តបន្ទាប់​, បាន​សហការ និង​ផលិត​ឃ្លី​ប​វីដេអូ​ខ្លី​អំពី​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន ២៤ ឃ្លី​ប​, ទទួលបាន​ការគាំទ្រ និង​បរិច្ចាគ​បណ្តើៗ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មូលនិធិ​, បានរៀបចំ​ធ្វើ​បច្ចុប្បន្ន​កម្ម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​អាច ទាញយក​ទិន្នន័យ​សប្បុរសជន និង​បង្កើត​លិខិត​ថ្លែងអំណរគុណ​ជា​ទម្រង់​ឌីជីថល​, បាន និង​កំពុង​រៀបចំ​ធ្វើ​បច្ចុប្បន្ន​កម្ម​គេហទំព័រ មូលនិធិ​គន្ធបុប្ផា​ជាមួយ និង​ការ​រចនា​ថ្មី​, ក៏ដូចជា​បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ប្រចាំខែ និង​ត្រីមាស ជា​សាធារណៈ​អំពី​វឌ្ឍនភាព​នៃ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​បង្ហាញ​អំពី​តម្លាភាព​, បាន និង​កំពុង​សហការ​ជាមួយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ និង​ក្រុមហ៊ុន​ផ្សេងៗ សរុប​ចំនួន ១៣ ស្ថាប័ន ដើម្បី​សម្រួលការ​បរិច្ចាគ ក៏ដូចជា​ពង្រឹង និង​ពង្រីក​ការបរិច្ចាគ​តាម​ថ្នាល​ឌីជីថល ជាដើម ។​

​ក្រុមប្រឹក្សា​បរ​ធន​បាល ក៏បាន​ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​ផែនការ​សកម្មភាព​ឆ្នាំ ២០២១ និង​បានផ្តល់​ការណែនាំ​ឱ្យ​បន្ត​ការបង្កើត និង​ពង្រីក​រចនាសម្ព័ន្ធ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅតាម​បណ្តា​ខេត្ត និង​ក្រសួង​-​ស្ថាប័ន ផងដែរ ។​

​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​លេខាធិការដ្ឋាន «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» ខិតខំ​បន្ថែមទៀត ក្នុងការ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យបាន​យល់ដឹង​អំពី​វត្តមាន និង​សារៈសំខាន់​នៃ​ការបង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នេះ ក្នុង​គោលដៅ​កៀរគរ​វិភាគទាន​សប្បុ​រសធម៌ ពី​គ្រប់ទិសទី​បន្ថែមទៀត ដើម្បី​បន្ត​រួមចំណែក​ទ្រទ្រង់​ដល់​ប្រតិបត្តិការ និង​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា និង​លើកស្ទួយ​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​» ឱ្យបាន​កាន់តែ​ទូលំទូលាយ​៕ រក្សា​សិ​ទ្ឌិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×