Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជនជាតិ​ចិន​ម្នាក់​ បើករថយន្ត​លឿន​ពេក​ទៅបុក​របាំង​ថ្ម​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​

spot_img

​ភ្នំពេញ​÷បុរស​ជនជាតិ​ចិន​ម្នាក់​ទំនងជា​ស្រវឹង​បាន​បើករថយន្ត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​មួយ​កង់ ចំណែកឯ​តៃកុង​វិញ​រត់​គេចខ្លួនបាត់​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង ១ និង​៣០​នាទី​យប់ ឈានចូល​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ខាង​សារព័ត៌មាន CEN ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ផ្លាកលេខ ភ្នំពេញ​2-BH 5881​បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជន​ជាតិចិន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ទ្រូង​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​មួយ​កង់ ចំណែកឯ​រថយន្ត​ខ្ទេច​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។ សំណាងល្អ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បង្ក​ឲ្យ​ប៉ះពាល់​ទៅដល់​ភាគី​ដ៏​ទៃ​នោះទេ​រង​ការ​ខូច​តែ​រថយន្ត​និង​បាក់​របាំង​ថ្ម​អស់​មួយ​កង់​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌដូនពេញ​ចុះមក​ដល់ រួច​បានប្រគល់​តួនាទី​នេះ​ទៅ​ឲ្យ​ខាង​ចរាចរណ៍​ជំនាញ​ក្រុង​ចុះមក​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ខាង​ចរាចរណ៍​ក្រុង​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ ៕​រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

spot_img
×