Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តព្រះសីហនុ បន្តសម្មភាពចុះបង្ក្រាបគ្រឿងញៀន

spot_img

ខេត្តព្រះសីហនុ ​៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបន្តសកម្មភាពចុះស្រាវជ្រាវបង្ក្រាប​​បទល្មើសគ្រឿងញៀន នៅតាមមូលដ្ឋាននានា ទទួលបានលទ្ធផលវិជ្ជមានគួរអោយកត់សម្គាល់។

របាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានអោយដឹងថា បាលពីថ្ងៃ​ទី២២​ ខែកុម្ភៈ ឆ្នាំ២០១៨​ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​ខេត្តនេះ បានចុះបង្រ្គាបករណីគ្រឿងញៀន ១ករណីទៀត នៅចំណុចក្រុម ១៤​ ភូមិ១​ សង្កាត់​១​ ក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការនេះសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបាន ២នាក់ គឺឈ្មោះ​ តឹក លីវុទ្ធារិទ្ធ​ ភេទប្រុស អាយុ ២៤​ ឆ្នាំ មានទីលំនៅ ក្រុម១៤​ ភូមិ​១​ សង្កាត់​១​ ក្រុង-ខេត្តព្រះសីហនុ មុខរបរ​ មិនពិតប្រាកដ និងឈ្មោះ ញ៉ែម​ ធារ៉ា ភេទស្រី​ អាយុ ២៤ឆ្នាំ​ មានទីលំនៅ​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។

យុទ្ធនាការដដែលនេះ សមត្ថកិច្ច បានដកហូត ម្សៅក្រាមសថ្លាដែលសង្ស័យជាសាធាតុញៀនចំនូន ២៣​កញ្ចប់​។ ក្នុងនោះ​ ២២​កញ្ចប់តូច​ ១​កញ្ជប់​ធំ និងទូរស័ព្ទដៃចំនួន ២​គ្រឿង​។

សមត្ថកិច្ច អោយដឹងថា បច្ចុប្បន្ននេះជនសង្ស័យទាំង ២នាក់ខាងលើ បានកសាងសំណុំរឿងទៅកាន់សាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសតាមច្បាប់៕ ដែន សីមា

spot_img
×