Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​មានការ​ប្រុងប្រយ័ត្ន ជាមួយនឹង​ការ​ឈ្នះ​រង្វាន់ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​

spot_img

​ភ្នំពេញ​៖ ក្នុង​រយៈពេល​ថ្មីៗ​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​សង្កេតឃើញ​មានការ​កើនឡើង​នូវ​ការទទួលបាន​សារ​ទាក់ទង​នឹង​ការ​ឈ្នះ​រង្វាន់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដូចជា Telegram និង​ហ្វេ​ស​ប៊ុ​ក​។ ជា​ឧទាហរណ៍ មាន​អ្នកប្រើប្រាស់​មួយចំនួន​ទទួលបាន​សារ​ដែលមាន​ខ្លឹមសារ​ថា “​ខ្ញុំ​ទើបតែ​បានឈ្នះ​រង្វាន់​ដោយ​ឥតគិតថ្លៃ​មួយ​ដោយ​គ្រាន់តែ​ឆ្លើយ​សំណួរ​មួយចំនួន​! អ្នក​គប្បី​ធ្វើ​វា​ឥឡូវនេះ គឺ​មុន​ពេលដែល​កម្មវិធី​ផ្ដល់​រង្វាន់​បានបញ្ចប់​ទៅ​!”​។​

​បើតាម​ការស្រាវជ្រាវរ​បស់​នាយកដ្ឋាន សារ​ទាំងអស់នេះ​គឺជា​សារ​បោក​បញ្ឆោត ហើយ​វា​គឺជា​ល្បិច​របស់​ពួកក្រុម​ជនខិលខូច​ដើម្បី​លួច​ប្រមូលយក​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​។ នៅពេល​ខ្លះទៀត​នោះ ពួកគេ​នឹង​ទាមទារ​ឱ្យ​លោកអ្នក​ធ្វើការ​បង់ប្រាក់​បន្តិចបន្តួច​ដើម្បីឱ្យ​លោកអ្នក​មានការ​ជឿជាក់ ប៉ុន្តែ​នេះ​ជា​ល្បិច​ដើម្បី​បោក​បញ្ឆោត​យកប្រាក់​កាស ឬ​ដើម្បី​លួច​យក​លេខ​ប័ណ្ណឥណទាន​របស់លោក​អ្នក​ទៀតផង​។​

​ការបោក​បញ្ឆោត​ដោយ​អះអាងថា ឈ្នះ​រង្វាន់​មានដូចជា​កុំព្យូទ័រ​និង​ទូរ​សព្ទ​ដៃ​តាមរយៈ​កម្មវិធី Telegram ដែលមាន​ឈ្មោះថា Classiscam បាន​រីក​រាលដាល​យ៉ាងខ្លាំង​នៅក្នុង​សហរដ្ឋអាមេរិក និង​ប្រទេស​មួយចំនួន​នៅក្នុង​សហភាព​អឺរ៉ុប ប៉ុន្តែ​ល្បិច​នៃ​ការបោក​បញ្ឆោត​នេះ​ត្រូវបាន​ចាប់​ផ្តើមឡើង​នៅក្នុង​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំ ២០១៩​។ បច្ចុប្បន្ន​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​ជនខិលខូច​ចំនួន ៥​ពាន់​នាក់​ដែល​កំពុងតែ​ប្រើប្រាស់​វិធី​នេះ​ដើម្បី​បោក​បញ្ឆោត​អ្នកប្រើប្រាស់​។​

​នាយកដ្ឋាន​សូម​ណែនាំ​ដល់​អ្នកប្រើប្រាស់​ទាំងអស់ កុំ​ជឿ​លើ​ការ​ឈ្នះ​រង្វាន់ ដែល​ផ្សព្វផ្សាយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ណាមួយ​នោះ ព្រោះ​ភាគច្រើន​វា​គឺជា​ការបោក​បញ្ឆោត​។ សូម​លោកអ្នក​កុំ​ចុច​នៅលើ​តំណ​ភ្ជាប់ ឬ​ធ្វើការ​ចែកចាយ​បន្ត ដែលនាំឱ្យ​ខាតបង់​ពេលវេលា ឬ​ប្រាក់កាស​របស់លោក​អ្នក​តែប៉ុណ្ណោះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×