Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ន្ទ​ស្សន៍​ផ​.​ម​.​ក​.​ក្នុង​ថ្ងៃ​អង្គារ​បាន​កើន​លើស​៦៤៥​ពិន្ទុ​

spot_img

​បន្ទាប់ពី​មានការ​កើនឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​រាប់​ចាប់ពី​ដើម​សប្តាហ៍​មុន​មក ស​ន្ទ​ស្សន៍​ផ្សារ​មូល​បប​ត្រ​កម្ពុជា​ជាថ្មី​ម្តងទៀត នា​ថ្ងៃ​អង្គារ​នេះ​បាន​កើន​រហូតដល់​៦៤៥,៣៧​ពិន្ទុ ដែល​តួលេខ​ប្រហាក់ប្រហែល​នេះ​ត្រូវបាន​ប្រទះ​លើកចុងក្រោយ​នៅ​ចុង​២០២០​។

​កំណើន​ជាង​១%​ក្នុងថ្ងៃនេះ​គឺ​បណ្តាលមកពី​ការឡើង​ថ្លៃ​ភាគហ៊ុន​ភាគច្រើន​នៅលើ​ទីផ្សារ​។ ភាគហ៊ុន​ទាំងនោះ រួមមាន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA)​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ (PPAP)​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) និង​ភាគហ៊ុន​អេស៊ីលីដា (ABC) ដែល​បាន​បិទ​នៅ​៦,២៨០​រៀល ១១,៧៦០​រៀល ១,៥៩០​រៀល និង​១៦,៩២០​រៀល ដោយមាន​កំណើន​ចន្លោះ​ពី ១០០​រៀល ដល់​២០០​រៀល​។

​ភាគហ៊ុន​ផេស​ថិ​ក (PEPC) បាន​រក្សា​ថ្លៃថេរ​ដដែល​ត្រឹម​២,៩៤០​រៀល​។ ផ្ទុយ​មកវិញ ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​(PAS) និង​ភាគហ៊ុន​ហ្គ្រេ​ន​ធ្វី​ន (GTI) បាន​ធ្លាក់ចុះ​២០​រៀល និង​១៥០​រៀល មក​ត្រឹម​១៣,៩៨០​រៀល និង​៣,៤០០​រៀល​។ ទំហំ​ជួញដូរ​ភាគហ៊ុន​សរុប​មាន​ចំនួន ២៨៩,៤ លាន​រៀល​៕
​រក្សា​សិទ្ធិ​ដោយ ៖ CEN


spot_img
×