Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់​ព្រឺ​ត ! សុទ្ធតែជា​មុខសញ្ញា នោម​អត់​ស្គាល់​សូម្បីតែ​ជា​កន្លែង​សួន​កម្សាន្ត ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​មក​អប់រំ បង្ក​ការវែកញែក​ឡើង​ចម្រូងចម្រាស់​…!

spot_img

​ភ្នំពេញ ៖ ថ្មីៗ​នេះ មានរឿង​រ៉ាវ​ដ៏​ហួសចិត្ត​មួយ បាន​កំពុង​បង្ក​ឲ្យ​មានការ​ពិភាក្សា​វែកញែក​ឡើង​ចម្រូងចម្រាស់​តែម្តង នៅលើ​បណ្តាញ​សង្គម ក្រោយពី​បានឃើញ​សមត្ថកិច្ច​បាន​ចាត់វិធានការ ធ្វើការ​ឃាត់ខ្លួន​បុរសៗ​ជាច្រើន​នាក់ ដែល​តែងតែ​បន្ទោរ​បង់​នៅ​ទីកន្លែង​សាធារណៈ នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​នៅតាម​ទីកន្លែង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដើរលេង​កម្សាន្ត ដើម្បី​យកមក​អប់រំ​ណែនាំ​កុំ​ឲ្យ​ធ្វើ​អ៊ីចឹង​ទៀត​។​

​យោងតាម​ប្រភព​បាន​ឲ្យ​ដឹងថា បុរសៗ​ចំនួន​១៣​នាក់ ដែល​ចាប់បាន​បន្ទោ​របង់ នៅតាម​សួនច្បារ​សាធារណៈ ដើមឈើ និង​ទីតាំង​សាធារណៈ​ផ្សេងទៀត ត្រូវបាន​រដ្ឋបាល​ខណ្ឌ​ដូនពេញ បានធ្វើការ​ឃាត់ខ្លួន ដើម្បី​យកមក​អប់រំ​ណែនាំ​។​

​ក្រោយពី​បានឃើញ​បែបនេះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បានធ្វើ​ការលើក​ឡើងទៅ​តាម​ការយល់ឃើញ​ផ្សេងៗ​គ្នា និង​ក៏​ដូច​ការវែកញែក​ឡើង​ចម្រូងចម្រាស់​គ្នា​យ៉ាង​ដូច្នេះ​ថា​៖

– គាំទ្រ​ច្បាប់​នេះ ១០០ ភាគរយ បើ​បាន​ផាក​ជា​សាច់ប្រាក់​ក៏​កាន់តែ​គាំទ្រ​ទៅទៀត​,

– ប្រុស​សោះ​នោម​ដាក់​ដប​ទឹក​សុទ្ធ ហើយ​បោះចោល​ក្នុង​ធុងសំរាម​ទៅ​ចប់ បើ​ថា​ពិបាក​ទៅរក​បន្ទប់ទឹក កុំ​នោម​តាម​ទី​សា​ធា​រណះ​ចឹ​ង​អី​ឆ្អេះ​ណាស់​,

– គួរតែមាន​បន្ទាប់​ទឹក​សារ​ធារ​ណៈ​ច្រើន​តិច ព្រោះ​កា​រាស់​សាំង​យើង​តិច មានតែ​ttp​បាន​មាន​ច្រើន ហើយ​ពេលខ្លះ​នៅ​ឆ្ងាយ​វា​ពិតជា​ពិបាក​សំរាប់​ពួកគាត់​។ បើ​អាច​សូមអោយ​មាន​តាម​ទី​សារ​ធា​រណ​ច្រើន​សិន &​តម្លៃ​ទទួលយកបាន​ទាំងអស់គ្នា បើ​មាន​ដូចនេះហើយ​មិន​ធ្វើ ចាំ​ធ្វើបែបនេះ​។ អរគុណ​!,

– ទប់​មិន​បានទេ ហើយ​នៅតាម​សួន​សាធារណៈ​មិនមាន​បង្គន់​អនាម័យ​ជា​សាធារណៈ​ផង នៅតាម​សួន​កម្សាន្ត​ក្នុង​ក្រុងភ្នំពេញ​មាន​តិច​បំផុត​,

– ពួក​ខ្ញុំ​ចង់​ចូល​បន្ទប់ទឹក​ដែរ​តែ​បន្ទប់ទឹក​សាធារណៈ​គ្មាន​ហើយ​កា​រ៉ា​ស​សាំង​នៅ​ឆ្ងាយ​,

-​ធ្លាប់​នៅ​ស្រែ​នោម​ណា​ក៏បាន ពេល​ឡើងមក​ធ្វើកា​នៅ​ភ្នំពេញ តែ​នោម​ផ្ដេសផ្ដាស​គេ​ចាប់​ចឹ​ង​ហើយ​, តើ​ភ្នំពេញ​មាន​បន្ទប់ទឹក​សាធារណៈ​ច្រើន​ប៉ុន្មាន​ហើយ ពេល​ទៅ​ភ្នំពេញ​ម្តងៗ វេទនា​រឿង​កន្លែង​នោម​ហ្នឹង​,

– បន្ទប់ទឹក​ច្រើនណាស់ រកបាន​នៅ​កា​រាស់​សាំង​ពូ មិនបាច់​ចាក់​សាំង​ក៏​អាច​ចូល​បានដែរ​,

– ទីសាធារណៈ តែ​គ្មាន​បន្ទប់ទឹក​… ចង់​បំបាត់​ផល គួរ​មើល​ហេតុ​សិន​… តែ​យ៉ាងណា​ក៏​យើង​មិនត្រូវ​នោម​អ៊ីចឹង​ដែរ​,

– បើ​អាច​គួរ​ឲ្យ​ធ្វើ​ទៅលើ​អ្នក​ចោល​សំរាម​ផង​!៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

spot_img
×